ហួសចិត្ត ឃើញក្មេងបោសសម្អាតឡាន តាមភ្លើងស្តុបអាណិតពេក ចង់ហៅទៅធ្វើការជាមួយដោយអោយប្រាក់ខែ១លានរៀល ស្រាប់តែក្មេងនោះតបវិញថា ខ្ញុំមិនទៅទេ ព្រោះប្រាក់ខែតិចជាងការងារដែលខ្លួនកំពុងធ្វើ ១ខែរកលុយបានច្រើនរហូតដល់ស្មានមិនដល់

ទាក់ទងរឿងក្មេងក្មេង នៅតាមចំណុចភ្លើងរូបមួយចំនួន ដែលក្នុងដៃរបស់ពួកគេមានអំបោសស្លាបមាន់ ដើម្បីចាំបោសសម្អាតកញ្ចក់រថយន្តអ្នកដំណើរឆ្លងកាត់ ជាថ្នូសុំប្រាក់បន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ បើតាមសង្កេតឃើញ គឺពួកគេប្រហែលជាពិបាកក្នុងការរកប្រាក់ចំណូលណាស់ ព្រោះតែម្ចាស់រថយន្តភាគច្រើនមិនពេញចិត្ត ហើយក៏កម្រមានអ្នកចិត្តល្អឲ្យលុយនោះទេ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ

គឺថ្មីថ្មីនេះ ស្រាប់តែមានបុរសចិត្តធម៌ម្នាក់បានបង្ហោះសារនៅលើបណ្តាញសង្គម ​ស្ទើរតែមិនគួរឲ្យជឿថា ដោយសារតែងតែឃើញក្មេងប្រុសអាយុប្រហែលជាង១០ឆ្នាំម្នាក់ ដែលឈរកាន់អំបោសស្លាបមាន់ ចាំបោសសំអាតរថយន្តអ្នកដំណើរទាំងកណ្តាលថ្ងៃក្ដៅហែងគួរឲ្យអាណិត នៅថ្ងៃមួយគាត់ក៍សាកសួរក្នុងបំណងល្អ ដើម្បីឲ្យរូបគេ ចាកផុតពីភាពលំបាកមួយនេះ ទៅធ្វើការក្នុងចម្ការរបស់គាត់ ដោយផ្ដល់ប្រាក់ខែឲ្យសមល្មមផងដែរ

ប៉ុន្តែ ផ្ទុយទៅវិញស្រាប់តែក្មេងប្រុសរូបនោះបានបដិសេធ និងប្រាប់ពីហេតុផលមួយនេះ ធ្វើឲ្យគាត់លឺហើយស្រងាកចិត្តមិនស្ទើរ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះសុភ័ន ឆេង ​កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះរូបភាពមួយសន្លឹក និងសរសេររៀបរាប់ឲ្យមហាជនបានដឹងបែបនេះថា ជិះជួបប្អូនប្រុសសឹងរាល់ថ្ងៃ នៅទីតាំងហ្នឹង។ ថ្ងៃនេះដាច់ចិត្តនិយាយជាមួយគាត់ចង់ហៅគាត់ទៅនៅចាំចម្ការ។

ខ្ញុំឲ្យមើលគោ ប្រាប់គាត់ថាពូឲ្យប្រាក់ខែគាត់២៥០ដុល្លារ មានកន្លែងស្នាក់នៅស្រាប់ ម្ហូបអាចរកក្នុងដីចម្ការហូបបាន អត់ខ្វះទេ។ ដឹងគាត់ថាមេចទេ ខ្ញុំអត់ទៅទេពូ ខ្ញុំនៅទីនេះ ទោះក្តៅតិចមែន តែអាចរកបាន៣០០ដុល្លារទៅ៥០០ដុល្លារ ក្នុងមួយខែ តាមភ្លៀងឬអត់។

អត់ពិបាកខ្លាចគេឲ្យផង ខ្ញុំក៏ញញឹមហើយប្រាប់វិញថា អាក្អូន ស្តុបខៀវហើយ ពូទៅហើយ រឿងការពិត។ទោះជាយ៉ាងណា ក្រោយពីបានឃើញគណនីខាងលើបានលើកឡើងបែបនេះ អ្នកលេងបណ្តាញសង្គមដែលហាក់មិនជឿ បានសម្តែងការហួសចិត្តថារកបានច្រើនម្ល៉េះ តិចទៀត គិតរកបីកូនទៅបង្កើតរបរហ្នឹងដែរហើយ រីឯមហាជនជាច្រើនទៀត ក៏បានបង្ហាញអារម្មណ៍ពិតចំពោះក្មេងៗតាមស្របថានិយាយត្រង់ក្មេងក្មេងនៅតាមភ្លើងស្តុប អាណិតកម្រិតណា ក៏ខ្ញុំមិនអោយដែរ ដាច់ខាត ព្រោះម្នាក់ម្នាក់មិនព្រមនៅក្នុងមណ្ឌលទេ រត់មកធ្វើចឹង អ្នកខ្លះមិនអោយកូនទៅរៀនទេ ដឹកយកមកដាក់តាមស្តុបចឹង ខ្ញុំមិនដែលឲ្យទេ ព្រោះឲ្យដូចជាការលើកទឹកចិត្ត និងជំរុញពួកគេធ្វើចឹងបន្តទៀត។

ឲ្យលុះណា ក្នុងលក្ខខណ្ឌឃើញថាពួកគាត់ពិតជាគ្មានជម្រើសតែម្តង សម្រាប់ក្មេងក្មេងតាមស្តុបចឹង ខ្ញុំមិនដែលផ្តល់ឱ្យទេ ខ្ញុំឱ្យតែចាស់ចាស់គ្មានទីពឹង និងជនពិការប៉ុណោះ

Leave a Reply

Your email address will not be published. Required fields are marked *