ជំនួយការផ្ទាល់របស់ឯកឧត្តមកឹមសុខា បានចេញមុខសារជាថ្មី វិភាគជុំវិញការស្លាប់របស់ឧកញ៉ាឈាងរ័ត្ន ថាអ្នកនាងស្រីអូនគឺជាអ្នកសម្លាប់ប្តីខ្លួនឯងដោយប្រយោល ដោយរកឃើញនូវហេតុផលទាំងនេះ

ដំណឹងមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ត្រូវស្វាមីអ្នកស្រី នួន សុន្ទរី ដែលគេស្គាល់គ្រប់គ្នាជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិនោះ កំពុងស្ថិតនៅក្រោមក្រសែភ្នែក និងអង្រួនដល់អ្នកប្រើប្រាស់បណ្ដាញសង្គមជាខ្លាំង ជាមួយគ្រួសារសព។ កន្លងទៅសមត្ថកិច្ចបានបញ្ជាក់ច្បាស់ហើយថា ឧកញ៉ាឈាង រ័ត្ន អាយុ៤០ឆ្នាំ បានបញ្ចប់ជីវិតខ្លួនឯងនៅវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះលេខ១៤២ ផ្លូវអរ ១២គម្រោងរ៉ូសវិល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

កន្លងទៅអស់រយៈពេល៧ថ្ងៃនៃមរណភាពរបស់លោកឧកញ៉ា ឈាង រ័ត្ន នៅតែធ្វើឲ្យមហាជនមានអារម្មណ៍ដិតដាម សោកស្តាយនៃការបាត់បង់ធនធានដ៏ល្អម្នាក់នៅក្នុងសង្គម ដែលជាបុគ្គលដ៏មានឥទ្ធិពលនៅក្នុងសង្គម និងមានចិត្តសណ្ដោសប្រណីដល់ជនក្រីក្រ។

នៅក្នុងមរណភាពរបស់ឧកញ៉ាឈាង រ័ត្ន លោកមុត ចន្ថា ដែលជាជំនួយការផ្ទាល់ឯកឧត្តមកឹមសុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចេញមុខមកវិភាគសារជាថ្មីម្តងទៀត ថាតើនរណាជាអ្នក សម្លាប់ជនរងគ្រោះដោយផ្ទាល់ ឬដោយប្រយោល?

លោកមុត ចន្ថា បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ប្រសិនជាសារឆ្លងឆ្លើយទាំងនេះក្លាយជាពិតប្រាកដ គឺប្រពន្ធឈ្មោះ នួន សុន្ទរី ហៅ ស្រីអូន គឺបានជម្រុញ ឬបង្ខំឱ្យជនរងគ្រោះសម្រេចបញ្ចប់ជីវិត ដោយសារប្រពន្ធទំនងជាបែកឆ្វេងមានថ្មី។

លើសពីនេះទៀតប្រពន្ធ បានបិទសិទ្ធិ និងរារាំងប្តីមិនឱ្យជួបកូនស្រីតែម្នាក់ សូម្បីតែជួបតាមទូរស័ព្ទក៏មិនបានផងដែរ។ ចំណុចនេះនៅមិនទាន់លុបបំបាត់នូវការសង្ស័យនៃអំពើឃាតកម្មបាននៅឡើយទេ។

ប្រពន្ធមានបាន និងមានមុខមាត់ កិត្តិយសក្នុងសង្គម គឺដោយសារការខិតខំរបស់ប្តី ព្រោះបើយើងស្តាប់ប្រវត្តិ និងសាវតារបស់ប្រពន្ធ គឺពីមុន មិនមានអ្វីក្រៅតែពីជាអ្នកលក់ដូរកំប៉ិចកំប៉ុកប៉ុណ្ណោះ។ បើយើងស្ដាប់សាររបស់ប្តី គឺគាត់សុខចិត្តរត់តាម បំណងប្រាថ្នារបស់ប្រពន្ធគ្រប់យ៉ាង ទោះបីជាកាលពីមុន គាត់មិនចេះធ្វើ ឬមិនចង់ធ្វើ ក៏ត្រូវសម្របខ្លួនតាមប្រពន្ធទាំងអស់ដែរ។

ជាចុងក្រោយប្តីទទួលបានមកវិញនូវភក្ដីភាពប្រែកាយរបស់ប្រពន្ធ គឺប្រពន្ធមានគំនិតបែកឆ្វេងកែចិត្តមានអ្នកថ្មី។ អ្វីដែលខ្ញុំលើកឡើងនេះ គឺតាមការអានសារឆ្លងឆ្លើយរវាងប្ដី និងប្រពន្ធឈ្មោះក្រៅ ស្រីអូន ប៉ុណ្ណោះ។ បើសិនជាសារទាំងនេះជាការពិត គឺប្រពន្ធនេះហើយ ដែលទទួលខុសត្រូវក្នុងការសម្លាប់ប្តីដោយប្រយោល តែបើសិនជា សារទាំងនេះមិនពិតទេ លាងសម្អាតការសង្ស័យចំពោះប្រពន្ធទៅវិញចុះ។ តែបើសិនជាការពិត ប្រពន្ធបែកឆ្វេងនេះ បា្រកដជា ខំបញ្ចេញទឹកភ្នែកក្រពើ ពង្វក់ចិត្ដសាធារណជនឱ្យអាណិតខ្លួនឯង ដោយបង្ហាញពីការសោកស្តាយចំពោះប្តីដែលខ្លួនកែកេចមានអ្នកថ្មីចោលប្តី

លើសពីនេះ លោកមុត ចន្ថាដែលធ្លាប់តែជាជាអ្នកវិភាគខាងនយោបាយរូបនេះ បានបន្ថែមទៀតថា

រឿងអុជធូប គឺជារឿងតូចតាច តែមូលហេតុនៃការស្លាប់ គឺជារឿងធំបំផុត សាច់ញាតិខាងជនរងគ្រោះនៅតែចាត់ទុកប្រពន្ធជាដើមហេតុ ដែលបង្ខំឱ្យប្តីបញ្ចប់ជីវិត ឬត្រូវគេសង្ស័យស្លាប់ដោយរឿងផ្សេង។

ក្នុងកាលៈទេសៈ ដ៏សោកសៅកំពុងកាន់ទុក្ខនេះ ប្រពន្ធមិនគួរយករឿងដែលសាច់ញាតិរបស់ជនរងគ្រោះ មិនអនុញ្ញាតឱ្យទៅអុជធូបជារឿងធំ ក្នុងចេតនាបង្វែរពីការទទួលខុសត្រូវ ដែលខ្លួនជាចំណែកធំ ជាអ្នកដើមហេតុនៃការស្លាប់របស់ប្តីនេះឡើយ។ អ្វីដែលប្រពន្ធគួរត្រូវធ្វើនោះ គឺបង្ហាញពីការទទួលខុសត្រូវ នឹងសុំខមាទោសចំពោះទង្វើដែលខ្លួនជាដើមហេតុនៃការស្លាប់របស់ប្តីទៅវិញទេ។

យោងតាមព័ត៌មានរបស់ហង្សមាស សូម្បីតែកូនស្រីក៍មិនត្រូវបានអនុញ្ញាតឱ្យជួបឪពុកដែរ សូម្បីតែតាមទូស័ព្ទ ចំណុចនេះកាន់តែ ធ្វើឱ្យជនរងគ្រោះបាក់ទឹកចិត្តខ្លាំងរហូតដល់គិតខ្លី។ ប្រពន្ធគួរតែយល់ពីសាច់ញាតិឱ្យបានច្រើនបំផុត ដែលបានបាត់បង់នូវកូន (ក្មួយ (ប្អូនប្រុស (បងប្រុស ជាទីស្រឡាញ់គ្មានថ្ងៃវិលត្រឡប់វិញ និងកំពុងកាន់ទុក្ខមហាធំបំផុតក្នុងអំឡុងពេលនេះ។

ចំណែករឿងអុជធូប គឺជារឿងតូចតាចបំផុត ដែលមិនគួរយកជាប្រធានបទធំ និងទម្លាក់កំហុសដល់សាច់ញាតិរបស់ជនរងគ្រោះវិញនោះទេ។ ប្រសិនជាចង់ឧទ្ទិសកុសល ដល់ជនរងគ្រោះនៅមានពេលនឹងឱកាសច្រើនផ្សេងទៀត ដូចជារៀបចំពិធីបង្សកូលដោយឡែកក៏បានដែរ។

មកដល់ថ្ងៃពិធីបុណ្យ៧ថ្ងៃរបស់លោកឧកញ៉ាឈាង រ័ត្ន ជំនួយការរបស់ឯកឧត្តមកឹម សុខា រូបនេះ ក៏មិននៅស្ងៀមដែរ បានលើកឡើងតាមបែបវិភាគចុងក្រោយថា ហេតុអ្វីចាំប្រកួតគ្នាធ្វើបុណ្យឱ្យសព

ការដណ្ដើមគ្នា ឬប្រកួតប្រជែងគ្នាបែបនេះ មិនអាចឧទ្ទិសកុសលបរិសុទ្ធ និងជ្រះថ្លា ដល់វិញ្ញាណក្ខន្ធនៃសពបានឡើយ។ គួរផ្តល់ការគោរពដល់ម្តាយ និងបងប្អូន សាច់ញាតិនៃសព ដែលបាន បាត់បង់មនុស្សជាទីស្រឡាញ់គ្មានថ្ងៃវិលវិញ។ មានហេតុផលធំពីរដែលពិធីបុណ្យគម្រប់៧ថ្ងៃ គួរធ្វើនៅគេហដ្ឋានខាងម្តាយបង្កើត ព្រោះថា ទី១ជនរងគ្រោះបានស្លាប់នៅទីនោះ ហើយពិធីបុណ្យសព និងបញ្ចុះសពបាន ប្រារព្ធនៅទីនោះរួចហើយ។

ទី២ម្តាយបង្កើត និងសាច់ញាតិមានសិទ្ធិពេញលេញក្នុងការរៀបចំបុណ្យសព និងបុណ្យគម្រប់ខួបតាមព្រះពុទ្ធសាសនា ដោយហេតុថាលោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន នៅត្រឹមងារជាអៈតីតៈប្រពន្ធប៉ុណ្ណោះ ទោះបីមិនទាន់លែងលះគ្នាដាច់ស្រេចក៏ដោយ ព្រោះកាលជនរងគ្រោះនៅមានជីវិត បានបែកគ្នាហើយ ទោះបីជនរងគ្រោះទទូចសុំជួបជុំវិញ ក៍ខាងអៈតីតៈប្រពន្ធមិនព្រម ហើយសូម្បីតែកូនក៏មិនឱ្យជួបមុខឪពុកផង នេះបើតាមការអះអាងរបស់សាច់ញាតិខាងជនរងគ្រោះ។

បើសិនគោរពដល់វិញ្ញាណក្ខន្ធនៃសព ក៏ដូចម្តាយរបស់ជនរងគ្រោះ ដែលត្រូវជា អៈតីតៈម្ដាយក្មេក ភាគីខាងអៈតីតៈប្រពន្ធមិនគួរប្រកួតប្រជែងនោះទេ។ ការធ្វើបុណ្យមិនទាល់តែពេលតែមួយ ទើបបញ្ជូនកុសលទៅដល់វិញ្ញាណក្ខន្ធ របស់ជនរងគ្រោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *