ហួសចិត្ត ឃើញប្តីវួកលេងបាល់ទះពេក ប្រពន្ធស្ងោរជ្រក់បាល់ ទុកអោយប្តីហូបប៉ូវកម្លាំង ពេលមកពីលេងបាល់វិញ ព្រោះមួយថ្ងៃមួយថ្ងៃមិនដែលជួយធ្វើការងារប្រពន្ធកូនទេ

មានវីដេអូខ្លីមួយកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការចែករំលែកតរតរគ្នាឡើងព្រោងព្រាត ពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ខណៈនៅក្នុងវីដេអូបានបង្ហាញឲ្យឃើញស្ត្រីជាប្រពន្ធម្នាក់ បានធ្វើរឿងដ៏ចម្លែកមួយ ដោយគាត់ បានយកបាល់ចាស់ មើលមួយភ្លែតស្មានតែពងទាកូន មកដាក់ក្នុងឆ្នាំងសម្លរ ដែលមានគ្រឿងផ្សំជី ខ្ទឹម យ៉ាងទំនង ដើម្បី ត្រៀមស្ងោរឲ្យលោកប្តីហូប ព្រោះតែចូលចិត្តដើរតែលេងបាល់ទះមិនចេះជួយការងារផ្ទះ។

ជាក់ស្ដែង ស្ត្រីជាប្រពន្ធដែលមានគណនី ហ្វេសប៊ុកឈ្មោះ បង នួន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះរីដេអូ និងរៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំថា សួរស្តីបងប្អូន ថ្ងៃនេះស្ងោរជ្រក់បាល់ឲ្យប្តីហូប ពេលមកពីលេងបាល់វិញអត់មានអីប៉ូវកម្លាំង។

អ្នកណាមានប្តីពូកែលេងបាល់ ដូចខ្ញុំ ស្ងោរជ្រក់បាល់ឲ្យហូបទៅ ទើបមានកម្លាំងលេង។ ប្តីមិនចេះនៅជួយលក់ដូរប្រពន្ធ រវល់តែពីរឿងទៅលេងបាល់។ ទោះប្រពន្ធរវល់ហត់លក់ដូរប៉ុណ្ណាក៏ដោយ បាល់សំខាន់ជាង។

ស្រ្តីជាប្រពន្ធបានរៀបរាប់បន្តថា ប្រពន្ធរវលលក់ដូរ មានពេលឯណា ដាំស្លរឲ្យហូប អីចឹងមានតែបាល់នៅក្បែរផ្ទះ រហ័ស បានយកមកស្ងោរជ្រក់ឲ្យហូប ដើម្បីឲ្យមានកម្លាំងលេងបន្តទៀត

ក្រោយពីបាន ទស្សនាការបង្ហោះនេះរួចភ្លាម មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន បានបង្ហាញពីអារម្មណ៍អស់ស់ណើចយ៉ាងខ្លាំង ដោយម្នាក់ម្នាក់បានចូល ខាំមិន យ៉ាងដូច្នេះថា ទំនងណាស់ (ជាតិណាស់បង (ដល់ថ្នាក់ហ្នឹងផងចែ (ចេះរកនឹកឃើញបងនួន (ប៉ូវបងកុំអោយអស់កម្លាំង

តែក្នុងនោះ មានមហាជនមួយចំនួន បានបង្ហាញការមិនពេញចិត្តចំពោះទង្វើរបស់ស្ត្រីជាប្រពន្ធ ដោយបានចូលទៅបញ្ចេញយោបល់ លើកឡើងបែបនេះថា ប្តីលេងកីឡាខុស ទាល់តែប្ដីជក់ថ្នាំផឹករាល់ថ្ងៃ បានសប្បាយចិត្តមើលទៅ។ នេះគាត់ចេះលេងបាល់ដើម្បីសុខភាព មិនស្ទះសរសៃឈាម បំបាត់ស្ត្រេស ចុះបើគាត់ទៅផឹកស៊ី ចូលខារ៉ាអូខេមានស្រីវិញ ដឹងតែទឹកភ្នែកជា មិនខាន។

ក្រោយឃើញគេនាំគ្នារិះគន់ម្ដាយរបស់ខ្លួនបែបនេះ ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះជេន ជេន ដែលអះអាងថា ជានារីជាកូនស្រី បានចូល ខាំមិន ឆ្លើយតបថា ប៉ាខ្ញុំជំងឺ ១០០មុខណាបង មើលលែងជាហើយ ម៉ែខ្ញុំអោយគាត់នៅផ្ទះ ដើម្បីថែរសុខភាព។

Leave a Reply

Your email address will not be published. Required fields are marked *