ផ្ទុះការរិះគន់ឯកឧត្តមសៀង ណាំ ជាអ្នកតំណាងរាស្រ្តជាប់ឆ្នោត មិនចំណាយពេលបម្រើរាស្ត្រ បែជាចំណាយពេលលើលោកបឺត សំរេចទៅវិញ ដោយខំដើរប្រឌិតភស្តុតាងក្លែងក្លាយ បង្កើតរូបថតអ្នកស្រីធីមវិជ្ជរ៉ា តាមប្រព័ន្ធបច្ចេកវិទ្យាអេ អាយថែមទៀត
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា ហិននី ហួត ជាខ្មែរអាមេរិក រស់នៅក្នុងទីក្រុងវីលៀមធោន បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ឈ្មោះជាអ្នកតំណាងរាស្រ្តជាប់ឆ្នោត មានអភ័យឯកសិទ្ធិ តួនាទីបម្រើរាស្រ្ត តែអកុសលតំណាងរាស្ត្រមណ្ឌលសៀមរាប បែរជាចំណាយពេលវេលាប្រឌិតភស្តុតាងក្លែងក្លាយ បំភ្លៃការពិត បោកប្រាស់មហាជនដើម្បីផលប្រយោជន៍បុគ្គលម្នាក់ សុខចិត្តបំផ្លាញ កិត្តិយសក្រុមគ្រួសារវីរៈសិល្បៈករខ្មែរ ដែលជាតំណាងព្រលឹងរបស់ជាតិទាំងមូលដោយគ្មានការខ្មាស់អៀនទៅវិញ។
ខ្លួនជាមន្រ្តីរាជការទទួលប្រាក់ខែរាជការដែលបានពីពន្ធដាររាស្រ្ត កាតព្វកិច្ចដ៏ចម្បងរបស់មន្រ្តីរាជការគឺបម្រើប្រជាជនដោយ ឥតរើសអើង លោកមិនធ្វើការបម្រើរាស្ត្រ បែរជាខ្នះខ្នាយចំណាយពេលវេលា ប្រើប្រាស់អំណាច ភ្លេចតួនាទីរបស់ខ្លួន បង្កើតភស្តុតាង ក្លែងក្លាយ ដើម្បីបិទបាំងភាពក្លែងក្លាយ បង្កទៅជាបញ្ហាក្នុងសង្គមទៅវិញ។
លោកឧញ៉ាតំណាងរាស្រ្ត លោកថាអាណិតជីវិតអ្នកក្រ កំសត់ទុរគត ពិសេសក្មេងកំព្រា នៅក្នុងខេត្តសៀមរាបស្ថិតក្រោមការគ្រប់គ្រង ក្រោមក្រសែភ្នែករបស់លោក តែលោកមើលមិនឃើញ លោកដឹងទេថា ម្នាក់នោះមិនកំព្រាកំសត់ដូចលោកអះអាងនោះទេ។
ម្ដាយឪពុករបស់គាត់នៅរស់ជ្រងោរងោរ មានបងប្អូន មានដីធ្លីស្រែចម្ការ។ មនុស្សម្នាក់ដែលគ្រាន់តែត្អូញត្អែប៉ុន្មានម៉ាត់ លោកជឿរ ជម្រាបលោកចុះថា លោកបឺត សម្រេចប្រឡូកនៅក្នុងវិស័យចម្រៀង ច្រៀងតាមទូរទស្សន៍នានា តាំងពីមុនពេលគាត់ប្រកាសនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរទៅទៀត។
លោកអាចថាខ្លួនមិនត្រូវការប្រាក់ខែទេ ព្រោះលោកជាសេដ្ឋីទៅហើយ ចឹងងារជាតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិក្នុងដៃគឺដើម្បីអំណាចអោយរាស្រ្តខ្លបខ្លាចឬយ៉ាងណា ឈ្មោះថាតំណាងរាស្រ្ត គឺធ្វើការងារបម្រើរាស្រ្ត។ លោកធ្វើដំណើរទៅរកភស្តុតាងក្លែងក្លាយ មានសុំច្បាប់ទេ (សុំច្បាប់ថាម៉េច ទៅដើរលេង ឬថាដោយត្រង់គឺទៅរកភស្តុតាងដើម្បីយកមកគម្រាម ដល់គ្រួសារស្លូតត្រង់មួយនោះ គឺគ្រួសាររបស់អធិរាជសំឡេងមាសស៊ិនស៊ីសាមុត
ក្រុមរបស់លោកបានកំពុងព្រួតគ្នាវាយ ប្រហារមកលើវិរ:សិល្បៈករខ្មែរដោយឥតស្រាកស្រាន្ត ចាប់តាំងពី លោកបឺតសម្រេចហៅ ធីមភ័កលិន ប្រកាសខ្លួនថាជាកូន ឥតខាន់ស្លារបស់អធិរាជសំឡេងមាសស៊ីនស៊ីសាមុតមក។ ភស្តុតាងដែលលោករកបានមិនអាចបញ្ជាក់ថា ស្ត្រីក្នុងរូបថតនោះ មានទំនាក់ទំនងស្នេហាជាមួយលោកអធិរាជសំឡេងមាសស៊ីនស៊ីសាមុតនោះទេ ហើយរូបដែលលោកអះអាងថាជារូបថតធីមវិជ្ជរ៉ានោះ ក៏មិនមែនជារូបថតពិតដែរ។
លោកមិនអាចប្រើអំណាចមកបង្ខំរាស្ត្រអោយស្ដាប់បង្គាប់តាមចិត្ដចង់របស់នោះទេ។ លោកកំពុងតែប្រមាថប្រជាជាតិខ្មែរដែលស្រឡាញ់យុត្តិធម៌ សច្ចៈធម៌ឲ្យជឿលើការប្រឌិតរបស់លោកខ្លាំងណាស់។
សូមជម្រាបលោកថា រូបថតសម័យមុន គឺរូបថតសរខ្មៅ ប៉ុន្តែងាមកមើលរូបដែលលោកអះអាងជាលោកស្រីវិជ្ជវា ជារូបមានពណ៌ទៅវិញ នោះគឺជាការតាក់តែងរចនាឡើងដោយបច្ចេកវិទ្យាអេ អាយ សុទ្ធសាធ។
លោកមានចាប់អារម្មណ៍ទេថាក្រោមប្រព័ន្ធផ្សព្វផ្សាយរបស់លោក គឺបានផ្សាយនិងមានសាក្សីដឹងឮ (បានស្គាល់ (បានឃើញ លោកស្រីធីម វិជ្ជរ៉ា គឺមានប្រជ្រុយនៅលើមុខ ហេតុអ្វីរូបដែលលោកអះអាងថា ទើបតែរកឃើញនោះ បែរជាគ្មានប្រជ្រុយអញ្ចឹងទៅវិញ
នោះហើយគឺជាការប្រមាថ ឬទះកំភ្លៀងសាក្សី នៃប្រព័ន្ធផ្សព្វផ្សាយរបស់លោកហើយ។ រាស្រ្តសម័យបច្ចេកវិទ្យាទំនើបនេះ មិនងាយបង្វិលអោយជឿរនឹងអ្វីដែលអ្នកមានអំណាចនិយាយនោះទេ។ រាស្រ្តដែលមានគៈតិបញ្ញា (ស្មារតី (ប្រកាន់យុត្តិធម៌, សច្ចៈធម៌ និងភាពឥតលំអៀង និងបន្តឈរលើស្មារតីនេះជារៀងរហូត៕សំនេរនេះធ្វើឡើងដោយ មតិរាស្ត ព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលាឆ្នាំ២០២៣ ឆ្នេរសមុទ្រខាងកើតនៃសហរដ្ឋអាមេរិក