រៀបការជាង១០ឆ្នាំហើយ ក្រពេក ប្រ.ព.ន្ធ.លុតជង្គង់អង្វរប្តី សុំទៅយកប្តីថ្មី ទុកឲ្យប្តីនៅរើសអេតចាយជាមួយកូនទៅ
រៀបការហើយក្រពេក ប្តីគិតតែពីនាំប្រពន្ធរើសអេតចាយ រកព្រឹកខ្វះល្ងាច ប្រពន្ធទ្រាំលែងបាន លុតជង្គង់អង្វរប្តី សុំទៅយកប្តីថ្មី ដើម្បីជីវភាពធូរធារ ទុកអោយប្តីចាស់ នៅរើសអេតចាយជាមួយកូន យ៉ាងលំបាកវេទនា ប្តីប្រពន្ធមួយគូនេះរស់នៅក្នុងជីវភាពក្រតោកយ៉ាកយ៉ាងខ្លាំងណាស់ ចំណែកឯកូនក៏ច្រើនទៀត រហូតដល់ទៅ៥នាក់ឯណោះ លុះទ្រាំនឹងជីវភាពក្រហៅលែងលឺបែបនេះតទៅទៀត លែងបាន ស្រាប់តែស្ត្រីជាប្រពន្ធបែកគំនិតលុតជង្គង់សំពះប្តី អង្វរសុំចាកចេញពីផ្ទះ ដើម្បីទៅរកប្តីថ្មី ក្រែងមានជីវភាពល្អប្រសើរជាងនេះ ធ្វើឱ្យបុរសជាប្តីឈឺចាប់ស្ទើរក្អួតឈាមដូចអុកសារ៉េត រកអ្វីមកនិយាយលែងចេញ មានតែយល់ព្រមបើកផ្លូវឱ្យប្រពន្ធចេញទៅរកអនាគតថ្មីចុះ ចំណែកឯខ្លួនសុខចិត្ត រ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងទាំងគ្រាំចិត្ត។ បុរសអភ័ព្វស្នេហ៍ដែលត្រូវប្រពន្ធលុតជង្គង់សុំចាកចេញទៅរកប្តីថ្មីនេះ មានឈ្មោះវុធ ម៉ៅ អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ តែបច្ចុប្បន្នបានសុំដីគេសង់កូនខ្ទម…