អស់ជម្រើសហើយ ពូកែជំពាក់លុយអត់សងពេក បុរសម្នាក់យករូបកូនបំណុល បិតនៅលើឡាន ហើយជិះពេញទីក្រុង

មានការភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលឃើញវិធីទារលុយប្លែកប្លែក ក្នុងអំឡុងពេលសេដ្ឋកិច្ចកំពុងធ្លាក់។ យោងតាមគណនីតិកតុក ឈ្មោះ ហុង សុខម៉េង បានបង្ហោះវិដេអូដ៏ខ្លីមួយ ពាក់ព័ន្ធរូបកូនបំណុល បិតនៅលើឡាន ម៉ាកតូយ៉ូតាព្រូស ពណ៌សរ ដើម្បីទារលុយ ដែលជំពាក់ខ្លួនជាម្ចាស់បំណុលយូរមកហើយ

នៅលើរូបស្ទីកឺ ដែលជាកូនបំណុល ម្ចាស់គណនីខាងលើ បានសរសេរធំធំបិទនៅលើឡាននោះ ដោយភ្ជាប់ជាមួយខ្លឹមសារថា សងលុយ ជួយទូទាត់លុយកាក់ ដែលជំពាក់ខ្ញុំច្រើនឆ្នាំមកហើយផង ម្ចាស់ក្រុមហ៊ុនទឹកឃ្មុំសង្គ្រោះសត្វព្រៃ

ក្នុងនោះម្ចាស់គណនីដរដែល បាននិយាយនៅក្នុងវិដេអូ ដែលបានបង្ហោះពីវិធីទារលុយដ៏ចម្លែកមួយនេះថា មនុស្សថោកទាបគឺចឹង។

យ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលដែលសេដ្ឋកិច្ចកំពុងតែធ្លាក់នេះ គេសង្កេតឃើញម្ចាស់បំណុលជាច្រើន បានចេញមុខទារលុយកូនបំណុលជាច្រើន ហើយខ្លះទៀតបានប្រើវិធីផ្សេងផ្សេងគ្នា ដែលអាចជាជម្រើសចុងក្រោយ ដើម្បីដាក់ជាសំពាធដល់កូនបំណុលទាំងនោះ អោយសងលុយពួកគេមកវិញ

Leave a Reply

Your email address will not be published. Required fields are marked *