ស្រីស្អាត យូប៊ីលី ថាកញ្ញារ៉ូស មានបុរសផ្កាយ២ម្នាក់ អ្នកកាងនៅពីក្រោយ ទើបធ្វើឲ្យខ្លួនចាញ់ក្តីទាំងអយុត្តិធម៌ ជាពិសេសស្រីស្អាតរូបនេះ ប្ដេជ្ញាថាទោះត្រូវជាប់គុកក៏ខ្លួនមិនខ្លាចដែរ

ស្រីស្អាត យូប៊ីលី ផ្ទុះកំហឹងជាខ្លាំង ក្រោយពីខាងសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមសម្រេច ឱ្យនាងនិងគូស្នេហ៍ចាញ់ក្ដី​តារាសម្ដែង​អាណា រ៉ូស​ បន្ទាប់ពីសំណុំរឿងមួយនេះ បានដំណើរការអស់រយៈពេលជិតមួយឆ្នាំមកហើយ ។

នារីដែលស្រលាញ់នារីដូចគ្នា យូប៊ីលី រូបនេះ ក៏បានចោទប្រកាន់ខ្លាំងខ្លាំង​ ទៅលើកញ្ញា ​អាណា រ៉ូស​ថាមាន​អ្នកធំកាងពីក្រោយ គឺបុរសម្នាក់ មានឋានៈពាក្យផ្កាយ២ ទើបបានជាតុលាការកាត់ក្ដី ទាំងអយុត្តិធម៌បែបនេះសម្រាប់នាង ។

ជុំវិញរឿងរ៉ាវមួយនេះ គេសង្កេតឃើញស្រីស្អាតរូបនេះ ​បានបង្ហោះខ្លឹមសារយ៉ាងវែងអន្លាយក្ដៅដូចបាយពុះថា ថា​ គេមានជំទាវកាង គេមកជេរខ្ញុំប្រមាទបង្កាច់បង្ខូចកូនខ្ញុំ ប្តីខ្ញុំជាមនុស្សស្រីមក ខាំមិន ​លើរូបខ្ញុំផុសយ៉ាងសាហាវ គេមិនខ្វល់មិនខ្លាច គេញុះញង់ឱ្យខ្ញុំទៅរកគេ ខ្ញុំជ្រុលដៃ គេមានយុត្តិធម៌ ដោយសារមានជំទាវកាង​

អ្នកនាង យូប៊ីលី បានបន្តថា  ខ្ញុំគ្មានយុត្តិធម៌ ដោយសារខ្ញុំជាមនុស្សធម្មតា គ្មានខ្សែខ្នងដូចគេ តែចាំរឿងស្ថាពរសិនទៅ ចាំយករូបខ្ញុំទៅផុស ចាំខ្ញុំពាក់អាវអ្នកទោសសិនទៅ ចាំយករូបខ្ញុំទៅផុស អត់ខុសទេ កុំអាងតែមានអំណាច ចង់ជាន់ខ្ញុំជារាស្រ្ត ធម្មតា មិចក៏បាន ខ្ញុំនិងសើរើរឿងនេះឡើងវិញទាំងអស់ ទោះខ្ញុំជាប់ទោសក៏ជាប់ទាំងមានកិតិ្តយសដែរ ព្រោះការពារកូន របស់ខ្ញុំ ដែលត្រូវគេប្រមាទ ទាំងដែលកើតមិនទាន់បាន១ខែផង

ខ្ញុំសុំស្នើសុំដល់ក្រសួងយុត្តិធម៌ជួយសើរើរឿងនិង ពិនិត្យឡើងវិញ ឱ្យខ្ញុំបានទទួល​យុត្តិធម៌ផង ព្រោះគេញុះញង់ខ្ញុំ គេមកជេរខាំមិន លើរូបដែលជាកម្មសិទ្ធិខ្ញុំផ្ទាល់ គេមិនខ្លាច ដោយសាគេមានខ្សែជំទាវ កាងខ្ញុំជាអ្នករកស៊ីធម្មតាមានតែម្រាមដៃ១០ និងភ័ស្តុតាងប៉ុណ្ណោះ

អ្នកនាង យូប៊ីលី បានបន្តទៀតថា ស្អែកខ្ញុំនឹងផុស វីដេអូ ឆាត និងខល់ ​ពូផ្កាយ២ កាលពីម្សិលមិញរបស់រូស ខល់សម្រួលឱ្យខ្ញុំសងទៅរ៉ូស ដល់ខ្ញុំមិនព្រម ព្រោះខ្ញុំបានប្តឹងទៅឧទ្ធរណ៍ហើយ ខល់លើកទី២មកគម្រាម​ចង់បានលុយនាងខ្ញុំជាខ្លាំង ស្អែកខ្ញុំនិងបង្ហាញទាំងអស់ចឹងតើ បានរ៉ូស ដើរជេប្រមាទគេឯងតាមចិត្តដោយសារ មានលោកផ្កាយ២ និងជំទាវនៅពីក្រោយ កាងអាងចឹងតាស់

ណ្ហើយខ្ញុំរាស្ត្រធម្មតា ត្រឹមអ្នករកស៊ី គ្មានអំណាចអី ទៅឈ្នះគេ រកយុត្តិធម៌ឱ្យខ្លួនឯងបានទេ​

អ្នកនាង យូប៊ីលី បានសង្កាត់ធ្ងន់ ថា គេញុះញង់ឱ្យទៅ វ៉ៃគេ អាងគេ បានលុយយើង តែចាំពាក្យ ១ម៉ាត់ ខ្ញុំសុខចិត្តងាប់ជាប់គុកក៏អត់ឱ្យលុយវាដែរ វាប្រមាទ មើលងាយគ្រួសាខ្ញុំខ្លាំងណាស់ ជាពិសេសកូនខ្ញុំ ទើបតែកើត ជាប់គុកក៏ជាប់ចុះ មិនមែនជាប់មួយជីវិតណា ។

 

Leave a Reply

Your email address will not be published. Required fields are marked *