លោកមាស រិទ្ធី បញ្ជាក់ថា ពេលតុលាការ សួរចំលើយ ឧកញ៉ា  ឡេង ចាន់ណា ចាប់ផ្តើមវង្វេងវង្វាន់ និយាយបែកបែក សួរលិចឆ្លើយកើត ដូចមនុស្សបែកកម្មឋាន

ឧកញ៉ា  ឡេង ចាន់ណា  ប្រធានក្រុមហ៊ុន  ប៊្រីលាន ស៊ីធី  និងបក្ខពួកចំនួន២នាក់ កំពុងស្ថិតក្រោមការសួរនាំរបស់សាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីឆបោកប្រជាពលរដ្ឋរឿងដីធ្លី ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ។

ចំពោះការចាប់ឃាត់ខ្លួនឧកញ៉ា  ឡេង ចាន់ណា  រួមទាំងបក្ខពួករួមមានឈ្មោះ  ចាន់ ឃីន  ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ  ផុន សាមាន  ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើឡើងកាលពីរសៀល១២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាម ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលៈប៉ៈទានបត្រគ្មានសាច់ប្រាក់។

ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួករបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានបោកប្រាក់រាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែប៉ុណ្ណោះ ក៏លែងបានរហូត ខណៈប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះបានទៅខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកនិវិយោគជាមួយ ដែលរហូតមកដល់ពេលនេះ ត្រូវសងធនាគារវិញយ៉ាងលំបាកលំបិនជាទីបំផុត។​

ទន្ទឹមនឹងនេះ លោកមាស រិទ្ធី អ្នកអធិប្បាយព័ត៌មានដ៏ល្បីប្រចាំទូរទស្សន៍ហង្សមាស បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៣មីនានេះថា ប៉ូលីសខេត្តសៀមរាបប្រាប់ថា បន្ទាប់ពីចាប់ខ្លួន ឥឡូវ ឡេង ចាន់ណា និយាយបែកកម្មឋានហើយ សួរលិចឆ្លើយកើត ដូចមនុស្សអត់មានវិញ្ញាណនៅក្នុងខ្លួនចឹង

Leave a Reply

Your email address will not be published. Required fields are marked *