ក្រោយក្រសួងវប្បធម៌ បញ្ជាអោយតារាចម្រៀងម៉ៅ ហាជី ប្រញាប់លុបបទ ធីមទឹកត្នោតជូរ ដែលច្រៀងតាមលំនាំបទ ដែនដីខ្មែរ ពេលនេះលោកម៉ៅ ហាជី ចេញមុខសារភាពថា មកពីលោកអត់ដឹង និងជាកំហុសអចេតនាប៉ុណ្ណោះ

នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ទៅតារាចម្រៀង ម៉ៅ ហាជី ត្រូវលុបបទចម្រៀង ដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក ច្រៀង ខូចទម្រង់ដើម និងត្រូវសុំទោសជាសាធារណៈ ហើយក្រសួងក៏នឹងធ្វើលិខិតព្រមានផងដែរ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន​ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា ​យើងបានឲ្យគាត់ដកបទចម្រៀងចេញ និងឲ្យសុំទោសជាសាធារណៈ។ ហើយយើងក៏នឹងធ្វើលិខិតព្រមានផងដែរ​។

សូមជម្រាបថា លោក ម៉ៅ ហាជី បានរងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មករីមុិច ខូចទម្រង់ដើម ក្នុងនោះត្រូវមហាជនជាច្រើន បានចេញប្រតិកម្ម រួមទាំងអាចារ្យធំផងដែរ

បានលើកឡើងចំចំថា ព្រះរាជនិពន្ធដោយ​សម្ដេចព្រះមហាសង្ឃរាជ​ ជួនណាត​ ដែនដីខ្មែរប្រែថា​ សុវណ្ណភូមិ​ មិនមែនដែនដីខ្មែរប្រែថា​គ្រឿងស្រវឹងប្រមឹកទេ បទជាតិមួយទាំងមូល ដែលត្រូវតម្កល់ដោយការ​គោរព​ និងបណ្ដុះគំនិតជាតិនិយម​ បែរជាថ្លេីមធំហ៊ានប្រមាថ។

តេីក្នុងក្បាលរបស់អ្នកនិពន្ធ​ និងអ្នកច្រៀង​ មានខួរដែរឬទេ តេីពួកនេះជាខ្មែរឬទេ ហេតុអ្វីវង្វេង សូមគោរពរាយការជូន​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

Leave a Reply

Your email address will not be published. Required fields are marked *