ខ្លាំងមែន អត់និយាយច្រើន ឯកឧត្តមស សុខា ប្រកាសបណ្ដេញមន្ត្រីម្តងជិត ៦០នាក់ ចេញពីក្របខ័ណ្ឌគ្មានការតវ៉ា ដោយសារតែបានប្រព្រឹត្តខុសរឿងមួយនេះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ដេញមន្ត្រីនគរបាល ៥៩រូបទៀត នៃបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យកងកម្លាំងនគរបាលជាតិ។

ក្នុងនោះសម្រេច​ ត្រូវបានអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ៥៩រូប តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងផ្សេងត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ តទៅ។បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ទាំងអស់ជាកំហិត។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃ គណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋាន គោលនយោបាយ ប្រធាននាយកដ្ឋាន ប្រធានអង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *