Month: December 2023

ពលរដ្ឋកាច់មែកឈើក្នុងវត្តខ្ទិចខ្ទីអស់ ក្រោយព្រះអង្គសូត្របាលីនេះ ឲ្យ៣០០ម៉ែត៤ជ្រុង ក្លាយជាវត្ថុស័ក្តសិទ្ធទាំងអស់

ប្រជាពលរដ្ឋ ផ្អើលនាំគ្នាសម្រុកកាច់មែកឈើ នៅក្នុងវត្តចំបក់ ក្រោយព្រះអង្គចន្ទមុនី បាននិមន្តទៅសម្តែងធម្មទេស្នាថា ព្រះអង្គបានសូត្រមន្តគាថា ផ្ដើសឋានដល់ទេវផ្ដា សូមអោយវត្ថុដែលនៅជុំវិញព្រះអង្គ ៣០០ម៉ែត្រ ៤ ជ្រុង នឹងក្លាយជាអម្រិតស័ក្តិសិទ្ធទាំងអស់ ក្រោយមកស្រាប់តែគេឃើញប្រជាពលរដ្ឋ ដណ្ដើមគ្នាឡើងដើមទឹកដោះ ដែលព្រះអង្គគង់ទេស្នា នៅខាងក្រោមនោះ កាច់មែកយកស្លឹក និងរុក្ខជាតិផ្សេងផ្សេងទៀត ដែលស្ថិននៅក្នុងវត្តនេះ ខ្ទិចខ្ទីគ្មានសល់ ដោយពួកគាត់ជឿថា អាចព្យាបាលជំងឺបានជាសះស្បើយ

ពេលរត់ការឯកសារខ្លួនឯង ខុសនេះខ្វះនោះ មិនចេះចប់ មិនបាច់មានពេលរកស៊ីទេ

ពលរដ្ឋម្នាក់ រិះគន់ពេលរត់ឯកសារធ្វើប្លង់ដី ឬបង់ពន្ធខ្លួនឯង ​ទើបដឹងថាសេវារដ្ឋបាលសាធារណៈរបស់ខ្មែររញ៉េរញ៉ៃ ស្មុគស្មាញច្រើនណាស់ ធ្វើអោយពលរដ្ឋមិនសូវមានចំណេះដឹងលំបាក មិនបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ឡើយ មិនថែមប៉ុណោះ បុរសខាងលើ បានរអ៊ូរទាំទៀតថា រាល់ថ្ងៃគ្រាន់រត់ឯកសារអស់នឹង មិនបាច់មានពេលទៅរកស៊ីអ្វីទេ គឺក្រតែម្តង បើធ្វើការអោយគេវិញ រវល់តែរត់ការឯកសារ ដឹងតែគេដេញចោលហើយ

កំសត់ណាស់ ថ្ងៃអ្នកស្រីទ្រីដាណាក្រេបទឹកឃ្មុំជាមួយប្តីក្មេង ពូម៉ៅបានត្រឹមដេកអោបខ្នើយអោប នៅលើគ្រែតែម្នាក់ឯងទៅវិញ

អាណិតពូម៉ៅណាស់ ថ្ងៃអ្នកស្រីទ្រីដាណា ក្រេបទឹកឃ្មុំជាមួយប្តីវ័យក្មេង យ៉ាងល្អូកល្អឺន ចំណែកឯពូម៉ៅបានត្រឹមដេកអោបខ្នើយអោប នៅលើគ្រែម្នាក់ឯងទៅវិញ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃចូលរោងជ័យរបស់ លោកស្រី ទ្រី ដាណា ដែលជា ម្ចាស់ហាងលក់មាសពេជ្រដ៏ល្បីល្បាញមួយ នៅប្រទេសកម្ពុជា ។ នៅក្នុងពិធីមង្គលការមួយនេះ គេសង្កេតឃើញមាន អ្នកមានមុខមានមាត់​ នៅក្នុងសង្គម ក៏ដូចជាតារាល្បីល្បីជួរមុខជាច្រើន បានចូលរួម ដែលធ្វើឱ្យពីធីមង្គលការរបស់សេដ្ឋី លក់ឡេតាមអនឡាញរូបនេះ កាន់តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងល្បីពេញបណ្តាញសង្គមតែម្តង។ យ៉ាងណាមិញ មហាជនក៏មិនភ្លេចមុខមនុស្សពីរនាក់ដែរ គឺលោកសេង…

ទម្លាយប្រវត្តិសង្ឃចន្ទមុនី ធ្លាប់ជាក្មេង.ជ.ក់.ថ្នាំ និងត្រូវគេវា.យ.រយៈក្បាល១២ថ្នេរ ឯអ្នកជឿគឺជាពួក.ល្ង.ង់

បុរសម្នាក់ ទម្លាយអំពីជីវប្រវត្តិរបស់ព្រះអង្គចន្ទមុនី នាពេលកន្លងមក គឺជាក្មេងលេងថ្នាំ ហើយដោយសារការរកស៊ីស្ករពាងក្លែងក្លាយភូតភរកុហកពលរដ្ឋ ទើបត្រូវគេដាក់អោយរបួសអស់ ១២ថ្នេរ មិនថែមប៉ុណ្ណោះ បុរសខាងលើ បានរិះគន់ទៅកាន់អ្នកជឿលើព្រះអង្គចន្ទមុនី គឺជាពួកមនុស្សឆោតល្ងង់ មិនបានគិតត្រិះរិះពិចារណាហេតុផលអោយបានត្រឹមត្រូវ ខណៈលោកប្រៀបធៀបប្រទេសជិតខាងគេកំពុងតែរីកចម្រើនអស់ហើយ

សឹកហើយបួសវិញ ឡុងចន្ថា សឹកហួសព្រោះញ៉ែសង្សារគេ ដើរលេងឆ្អែតជាង៣ឆ្នាំ ពេលនេះរត់មកបួសវិញហើយ

ពុទ្ធបរិស័ទភ្ញាក់ផ្អើល អន្ទិតឡុង ចន្ថា ដែលធ្លាប់ត្រូវគៈណៈសង្ឃចាប់ផ្សឹក កាលជាង៣ឆ្នាំមុន ដោយសារលួចឆាតញ៉ែសង្សារគេតាមហ្វេសប៊ុកនោះ ហើយដើរលេង ផឹកស៊ី ឆ្អែតឆ្អន់នោះ ពេលនេះរត់មកបួសវិញ ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញលោកអន្ទិត ឡុង ចន្ថា ជាអៈតីតៈ​សង្ឃ មានវោហាសព្ទ ចាក់ទឹកមិនលិច ជាពិសេសទេសនាបែបជេរបញ្ចោ និងចូលចិត្តមានសង្ឃដិការបែបកំប្លែង ដ៏ល្បីឈ្មោះរូបនេះបានវិលត្រឡប់មកសាងផ្នួសសារជាថ្មីម្តងទៀតហើយ ស្ថិតនៅលើទឹកដីកម្ពុជាក្រោម ក្រោយពីបានលាចាកសិក្ខាបទ ទៅជាគ្រហស្ថដើរហើរ សោយសុខយ៉ាងសប្បាយ អស់រយៈពេលប៉ុន្មានឆ្នាំរួចមក។ ទាក់ទងដំណឹងដ៏ភ្ញាក់ផ្អើលនេះ យោងតាមប្រភពពីទំព័រហ្វេសប៊ុក ​ជីវិតខ្មែរក្រោម​ កាលពីថ្ងៃទី៥ ខែធ្នូ…

ព្រះអង្គកុហក តាមពិតវិបត្តិសេដ្ឋជួបតែនៅខ្មែរទេ សូម្បីនៅថៃ អ្នកលក់បន្លែ ក៏អាចក្លាយជាអ្នកមានដែរ

ខ្មែរនៅបរទេសម្នាក់ ប្រតិកម្មចំពោះព្រះអង្គចន្ទមុនី ដែលបានលើកឡើងថា អោយពលរដ្ឋខ្មែរទ្រាំរស់ ព្រោះមិនទាន់ដាច់បាយ ដោយសារសេដ្ឋកិច្ចពិភពលោកកំពុងជាប់វិបត្តិនោះ គឺមិនការពិតទេ ព្រោះនៅបរទេសមិន​ជួបបញ្ហាសេដ្ឋកិច្ចដូចព្រះអង្គមានសង្ឃដីការឡើយ តួរយ៉ាងនៅប្រទេសថៃ សូម្បីតែអ្នកលក់ត្រកួនក៏អាចក្លាយជាអ្នកមានបានដែរ លើសពីនេះ អ្នកស្រីមុីមុីបានបញ្ជាក់បន្ថែមទៀតថា គ្មានអ្នកណាចង់រស់នៅក្នុងការងារលំបាកដូចព្រះអង្គលើកឡើងនោះទេ ព្រោះនេះជាសម័យបច្ចេកវិទ្យាហើយ

មានសង្ឃឹមហើយ អ្នកដាច់លុយសងធនាគារ ព្រះអង្គប្រាប់ពីដំណឹងល្អ

មានសង្ឃឹមហើយ អ្នកដាច់លុយសងធនាគា ព្រះអង្គចន្ទមុនី មានសង្ឃដីកាប្រាប់ពីដំណោះស្រាយទៅកាន់ អ្នកជំពាក់លុយគេទាំងអស់ ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងតែជួបវិបត្តិ ថាអស់លោកទាំងឡាយមិនទាន់ដាច់បាយនៅឡើយទេ ដូច្នេះត្រូវរស់ក្នុងក្តីសង្ឃឹមទៅមុខ ជាពិសេសព្រះអង្គបាន ទស្សទាយប្រមើមើលថា វិបត្តិសេដ្ឋកិច្ចពិភពលោក អាចនឹងបាត់ទៅវិញនៅថ្ងៃស្អែកខានស្អែកក៏ថាបាន

ពិជាពូកែស័ក្តសិទ្ធមែន គ្រាន់តែព្រះអង្គលើកដៃបក់ពពក សូត្របាលី២-៣មាត់ មេឃរាំងភ្លៀងភ្លាម

ពិតជាពូកែស័ក្តសិទ្ធមែន មេឃកំពុងតែរលឹមចង់បង្អោភ្លៀង ស្រាប់តែព្រះអង្គចន្ទមុនី គ្រាន់បក់ដៃដេញពពក សូត្របាលីមន្តគាថាភ្លាម មេឃចាប់ផ្តើមបើកថ្ងៃស្រឡះចែសតែម្តង ធ្វើអោយពុទ្ធបរិស័ទរាប់មុឺននាក់កំពុងស្តាប់ធម្មទេសនាមានការភ្ញាក់ផ្អើលជាខ្លាំង មិនថែមប៉ុណ្ណោះ ព្រះអង្គបានរិះគន់ទៅអ្នកដែលមិនស្រលាញ់អក្សរសាសន៍ជាតិ បែរជានិយមប្រើពាក្យ បែបថៃ បែបវៀតណាមទៀតផង

កូនសិស្សអន្ទិតសាន សុជា ថាអ្នកជឿសង្ឃចន្ទមុនី គឺជាមនុស្សមិនបានសិក្សារៀនសូត្រ

កូនសិស្សលោកគ្រូសាន សុជា ចេញមុខអះអាងថា ព្រះអង្គចន្ទមុនី គឺជាសង្ឃបោកប្រាស់ពលរដ្ឋខ្មែរ អោយវង្វេងក្នុងជំនឿរ ងប់ងុល លែងជឿទុកចិត្តលើខ្លួនឯង មិនថែមប៉ុណ្ណោះ កូនសិស្សរូបនេះបាន វាយប្រហាទៅកាន់អ្នកដែលជឿលើព្រះអង្គច័ន្ទមុនី ថាជាមនុស្សមិនបានសិក្សារៀនសូត្រទៅអោយលោកបក់ផ្លិត ប្រោះព្រំបួងសួងសុំសេចក្តីសុខពីលោក តែកុំភ្លេចថា ពេលដល់ថ្ងៃបង់ធនាគា គ្មានក្បាលលោកណាមកជួយបង់ជំនួសខ្លួនឯងឡើយ

You missed