Day: December 3, 2023

មានសង្ឃឹមហើយ អ្នកដាច់លុយសងធនាគារ ព្រះអង្គប្រាប់ពីដំណឹងល្អ

មានសង្ឃឹមហើយ អ្នកដាច់លុយសងធនាគា ព្រះអង្គចន្ទមុនី មានសង្ឃដីកាប្រាប់ពីដំណោះស្រាយទៅកាន់ អ្នកជំពាក់លុយគេទាំងអស់ ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងតែជួបវិបត្តិ ថាអស់លោកទាំងឡាយមិនទាន់ដាច់បាយនៅឡើយទេ ដូច្នេះត្រូវរស់ក្នុងក្តីសង្ឃឹមទៅមុខ ជាពិសេសព្រះអង្គបាន ទស្សទាយប្រមើមើលថា វិបត្តិសេដ្ឋកិច្ចពិភពលោក អាចនឹងបាត់ទៅវិញនៅថ្ងៃស្អែកខានស្អែកក៏ថាបាន

ពិជាពូកែស័ក្តសិទ្ធមែន គ្រាន់តែព្រះអង្គលើកដៃបក់ពពក សូត្របាលី២-៣មាត់ មេឃរាំងភ្លៀងភ្លាម

ពិតជាពូកែស័ក្តសិទ្ធមែន មេឃកំពុងតែរលឹមចង់បង្អោភ្លៀង ស្រាប់តែព្រះអង្គចន្ទមុនី គ្រាន់បក់ដៃដេញពពក សូត្របាលីមន្តគាថាភ្លាម មេឃចាប់ផ្តើមបើកថ្ងៃស្រឡះចែសតែម្តង ធ្វើអោយពុទ្ធបរិស័ទរាប់មុឺននាក់កំពុងស្តាប់ធម្មទេសនាមានការភ្ញាក់ផ្អើលជាខ្លាំង មិនថែមប៉ុណ្ណោះ ព្រះអង្គបានរិះគន់ទៅអ្នកដែលមិនស្រលាញ់អក្សរសាសន៍ជាតិ បែរជានិយមប្រើពាក្យ បែបថៃ បែបវៀតណាមទៀតផង

You missed