Day: December 10, 2023

ព្រះអង្គពេជ្រស្រស់ កុំឲ្យជឿព្រះអង្គចន្ទមុនីងប់ងុលពេក បើអត់ឧបនិស្ស័យទេ

បួសមិនទាន់បានប៉ុន្មានថ្ងៃផង ព្រះអង្គពេជ្រ ស្រស់ អៈតីតៈប្រធានគណបក្សយុវជនកម្ពុជា ទេសនាណែនាំ ពុទ្ធបរិស័ទ កុំអោយជឿព្រះអង្គចន្ទមុនី ងប់ងុលពេក ប្រយ័ត្ននាំទោសដល់ខ្លួន មិនថែមប៉ុណ្ណោះ អៈតីតៈមេបក្សរូបនេះ បានលើកឡើងពីខ្លួនព្រះអង្គ និងព្រះអង្គចន្ទមុនី មានឧបនិស្ស័យ កើតជាអភិនិហា ទើបព្រះអង្គដាក់ចិត្តជឿលើព្រះអង្គចន្ទមុនីបាន ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋធម្មតា បើមិនទាន់ជួបទេ ចូលរួមតាមសទ្ធាសិនទៅ

អ្នកជឿ អុជធូបសែនមាន់ស្ងោ ដាក់បណ្ដាសារ ទៅអ្នកមិនជឿលើព្រះអង្គចន្ទមុនី បារមីខ្លាំងពូកែ

ស្ត្រីម្នាក់ ទ្រាំមិនបាន ទិញមាន់ស្ងោរអុចធូបសែន ដាក់បណ្ដាសា ដល់អ្នកដែលមិនជឿរ លើបារមី ព្រះអង្គចន្ទមុនី ថាកុំឲ្យពូកែទើសពេក ប្រយ័ត្នដាច់បាយអត់អីសុីស្លាប់បាត់ ជាពិសេសស្ត្រីរូបនេះបានបញ្ជាក់ថា កន្លងមកខ្លួនឈឺជើងដើរមិនរួចទេ ហើយពេទ្យតម្រូវអោយវះកាត់ តែដោយសារតែគុណបុណ្យជឿ លើព្រះអង្គចន្ទមុនី ទើបធ្វើអោយ​ស្ត្រីរូបនេះ អាចជាសះស្បើយដើរហើរធម្មតាវិញបាន

You missed