Day: December 15, 2023

ឃើញឡានទំនើប និងស្បែកជើង នៅលើស្ពាន ស្មានតែ.លោ.ត.ទឹក តាមពិតគាត់ចុះទៅក្រោមស្ពានធ្វើរឿងនេះសោះ

បុរសម្នាក់ពុំដឹងថាមានរឿងអ្វីនៅក្នុងចិត្តនោះទេ ខណៈដែលសន្តិសុខនិងសមត្ថកិច្ច រួមទាំងក្រុមគ្រួសារចុះមកផ្អើលឈូរឆដោយឃើញរថយន្តម៉ាក MGនិងស្បែកជើងមួយគូរទុកចោលនៅលើស្ពានកោះនរាទាំងបុរសជាម្ចាស់រថយន្តរូបនោះបានដើចុះទៅក្រោមបាត់។ ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ខែធ្នូឆ្នាំ ២០២៣ចំណុចលើស្ពានកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីនារីម្នាក់ ឃើញហេតុការណ៍ខាងលើបានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូឆ្លងកាត់ ក៏ឃើញបុរសរងគ្រោះបើករថយន្តស៊េរីទំនើបម៉ាកMG ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BS-8007 បើកឡើងលើស្ពានកោះនរា ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ពាក់កណ្តាលស្ពាន បានបង្អង់ល្បឿនឈប់រថយន្តរួចបើកទ្វារចេញមកក្រៅឈរនៅលើស្ពាននិយាយទូរស័ព្ទ មួយសន្ទុះក្រោយមកនារីដែលបានឃើញហេតុការណ៍ ខាងលើក៏បានជិះម៉ូតូត្រឡប់មកវិញម្តងទៀត ស្រាប់តែមិនឃើញបុរសខាងលើឃើញតែបន្សល់ទុកតែស្បែកជើងមួយគូរ និងរថយន្តមួយគ្រឿងតែប៉ុណ្ណោះ។ ពេលនោះដែរ នារីដែលឃើញហេតុការណ៍ក៏បានរាយការណ៍ទៅកម្លាំងសន្តិសុខប្រចាំគោលដៅ នៅលើស្ពានកោះនរាឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។ ក្រោយពីកម្លាំងសន្តិសុខប្រចាំការគោលដៅនៅលើស្ពានកោះនរា ចុះមកដល់ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និរោធ…

You missed