Day: December 8, 2023

ពលរដ្ឋកាច់មែកឈើក្នុងវត្តខ្ទិចខ្ទីអស់ ក្រោយព្រះអង្គសូត្របាលីនេះ ឲ្យ៣០០ម៉ែត៤ជ្រុង ក្លាយជាវត្ថុស័ក្តសិទ្ធទាំងអស់

ប្រជាពលរដ្ឋ ផ្អើលនាំគ្នាសម្រុកកាច់មែកឈើ នៅក្នុងវត្តចំបក់ ក្រោយព្រះអង្គចន្ទមុនី បាននិមន្តទៅសម្តែងធម្មទេស្នាថា ព្រះអង្គបានសូត្រមន្តគាថា ផ្ដើសឋានដល់ទេវផ្ដា សូមអោយវត្ថុដែលនៅជុំវិញព្រះអង្គ ៣០០ម៉ែត្រ ៤ ជ្រុង នឹងក្លាយជាអម្រិតស័ក្តិសិទ្ធទាំងអស់ ក្រោយមកស្រាប់តែគេឃើញប្រជាពលរដ្ឋ ដណ្ដើមគ្នាឡើងដើមទឹកដោះ ដែលព្រះអង្គគង់ទេស្នា នៅខាងក្រោមនោះ កាច់មែកយកស្លឹក និងរុក្ខជាតិផ្សេងផ្សេងទៀត ដែលស្ថិននៅក្នុងវត្តនេះ ខ្ទិចខ្ទីគ្មានសល់ ដោយពួកគាត់ជឿថា អាចព្យាបាលជំងឺបានជាសះស្បើយ

ពេលរត់ការឯកសារខ្លួនឯង ខុសនេះខ្វះនោះ មិនចេះចប់ មិនបាច់មានពេលរកស៊ីទេ

ពលរដ្ឋម្នាក់ រិះគន់ពេលរត់ឯកសារធ្វើប្លង់ដី ឬបង់ពន្ធខ្លួនឯង ​ទើបដឹងថាសេវារដ្ឋបាលសាធារណៈរបស់ខ្មែររញ៉េរញ៉ៃ ស្មុគស្មាញច្រើនណាស់ ធ្វើអោយពលរដ្ឋមិនសូវមានចំណេះដឹងលំបាក មិនបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ឡើយ មិនថែមប៉ុណោះ បុរសខាងលើ បានរអ៊ូរទាំទៀតថា រាល់ថ្ងៃគ្រាន់រត់ឯកសារអស់នឹង មិនបាច់មានពេលទៅរកស៊ីអ្វីទេ គឺក្រតែម្តង បើធ្វើការអោយគេវិញ រវល់តែរត់ការឯកសារ ដឹងតែគេដេញចោលហើយ

You missed