Day: December 12, 2023

ទិញបាយស្រូប១ប្រអប់ ៤០០០រៀល ច្រឡំ.បា.ញ់.លុយ៤០០០ដុល្លារ ទារវិញអ្នកលក់អត់ឲ្យ ចុងក្រោយ.គុ.ក

នារីម្នាក់ ទិញបាយស្រូប១ប្រអប់ តម្លៃ៤០០០រៀល តែច្រឡំបាញ់លុយ ៤០០០ដុល្លារ ពេលទារលុយវិញអ្នកលក់ មិនព្រមអោយទេ ស្រាប់តែ ម្ចាស់លុយប្តឹងទៅស្នងការខេត្ត អោយចាប់ដាក់គុកតែម្តង បុរសជាអ្នកលក់ដូរម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមាននារីជានិស្សិតម្នាក់ប្តឹងថា ទិញបាយសាច់ជ្រូកខ្ចប់១ប្រអប់តម្លៃ៤០០០រៀល ហើយនាងច្រឡំបាញ់លុយចំនួន៤០០០ដុល្លារចូលគណនីរបស់ជនសង្ស័យ នៅពេលដឹងថាបាញ់លុយច្រឡំ នាងក៏បានមកសុំប្រាក់នោះពីជនសង្ស័យវិញ តែជនសង្ស័យមិនព្រមប្រគល់ប្រាក់ឱ្យវិញទេ រួចនាងក៏ដាក់ពាក្យបណ្ដឹងមកកាន់នគរបាលក្រុងសៀមរាប ដើម្បីជួយយកលុយនោះឱ្យនាងវិញ ។ ហេតុការណ៍វេរប្រាក់ច្រឡំខាងលើនេះ បានកើតហេតុកាលពីវេលាម៉ោង៩និង១៨នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុច​ហាង​លក់បាយមួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប…

You missed