Day: December 27, 2023

រកចុះរកឡើង កូនចោរថា មេចោរលួចអីវ៉ាន់តាមរោងចក្រ គឺជាមន្ត្រីនគរបាលម្នាក់ ដែលតែងប្រើសម្ភារៈនិយម

ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​បក្ខពួក​មេ​​ខ្លោង​​ក្រុម​លួច​អីវ៉ាន់​តាម​បណ្ដា​រោងចក្រ សហគ្រាស​ក្នុង​ខេត្ដកំពង់ស្ពឺ​ ត្រូវ​បានជំនាញ​ពាក់ព័ន្ធ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​បន្ដ​។ តាម​ប្រភព​បានអោយ​ដឹង​ថា​ បន្ទាប់​ពី​មាន​ករណី​លួច​​គាស់​ទម្លុះទម្លាយ​ដំបូល​ស័​ង្កសី និង​ជញ្ជាំង នៅ​រោងចក្រ​មួយ​កន្លែង​កាលពី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​រោងចក្រ Wester Fashion Cambodia ស្ថិត​នៅ​ភូមិ​វត្ដ​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​សាម​គ្គឺ​មុនី​ជ័យ ខេត្ដកំពង់ស្ពឺ ( តាម​ផ្លូវជាតិ​លេខ​៥១ ) បង្ក​ឡើ​ង​ដោយ​ជន​ល្មើស​មួយ​ក្រុម​មិន​ស្គាល់​អត្ដសញ្ញាណ និង​បាត់បង់​សម្ភារៈ​ទំនិញ​មួយ​ចំនួន​ធំ គិត​ជា​ទឹកប្រាក់​ប្រមាណ​១០​ម៉ឺ​ន​ដុល្លា​រ​សហរដ្ឋអាមេរិក ។ នគរបាល​ជំនាញ​បាន​ប្រាប់​ថា​ ប្រតិបត្តិការ​​ចុះបង្ក្រាបករណីខាងលើនេះ​ ដោយ​មានការ​ចង្អុល​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីលោក​ឧត្ដមសេនីយ៍ទោ សម សា​មួន…

You missed