ប្រជាពលរដ្ឋ ផ្អើលនាំគ្នាសម្រុកកាច់មែកឈើ នៅក្នុងវត្តចំបក់ ក្រោយព្រះអង្គចន្ទមុនី បាននិមន្តទៅសម្តែងធម្មទេស្នាថា ព្រះអង្គបានសូត្រមន្តគាថា ផ្ដើសឋានដល់ទេវផ្ដា សូមអោយវត្ថុដែលនៅជុំវិញព្រះអង្គ ៣០០ម៉ែត្រ ៤ ជ្រុង នឹងក្លាយជាអម្រិតស័ក្តិសិទ្ធទាំងអស់ ក្រោយមកស្រាប់តែគេឃើញប្រជាពលរដ្ឋ ដណ្ដើមគ្នាឡើងដើមទឹកដោះ ដែលព្រះអង្គគង់ទេស្នា នៅខាងក្រោមនោះ កាច់មែកយកស្លឹក និងរុក្ខជាតិផ្សេងផ្សេងទៀត ដែលស្ថិននៅក្នុងវត្តនេះ ខ្ទិចខ្ទីគ្មានសល់ ដោយពួកគាត់ជឿថា អាចព្យាបាលជំងឺបានជាសះស្បើយ