អាណិតពូម៉ៅណាស់ ថ្ងៃអ្នកស្រីទ្រីដាណា ក្រេបទឹកឃ្មុំជាមួយប្តីវ័យក្មេង យ៉ាងល្អូកល្អឺន ចំណែកឯពូម៉ៅបានត្រឹមដេកអោបខ្នើយអោប នៅលើគ្រែម្នាក់ឯងទៅវិញ
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃចូលរោងជ័យរបស់ លោកស្រី ទ្រី ដាណា ដែលជា ម្ចាស់ហាងលក់មាសពេជ្រដ៏ល្បីល្បាញមួយ នៅប្រទេសកម្ពុជា ។ នៅក្នុងពិធីមង្គលការមួយនេះ គេសង្កេតឃើញមាន អ្នកមានមុខមានមាត់ នៅក្នុងសង្គម ក៏ដូចជាតារាល្បីល្បីជួរមុខជាច្រើន បានចូលរួម ដែលធ្វើឱ្យពីធីមង្គលការរបស់សេដ្ឋី លក់ឡេតាមអនឡាញរូបនេះ កាន់តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងល្បីពេញបណ្តាញសង្គមតែម្តង។
យ៉ាងណាមិញ មហាជនក៏មិនភ្លេចមុខមនុស្សពីរនាក់ដែរ គឺលោកសេង មង្គល និងពូម៉ៅ បើក្រឡេកមកមើលពីការបង្ហោះសាររបស់ លោកសេង មង្គលឯណេះវិញ ដោយលោកបានបង្ហោះរូបភាពពីរសន្លឹក ជាមួយលោកស្រី ទ្រី ដាណា និងស្វាមី ភ្ជាប់ជាមួយខ្លឹមសារយ៉ាងចាក់ដោត ថាថ្ងៃនេះបានចូលរួមពិធីមង្គលជ័យរបស់ចែ សូមជូនពរចែនិងស្វាមី ជួបតែសេចក្តីសុខ សុភមង្គល និងស្រលាញ់គ្នាដល់ចាស់កោងខ្នង។
យ៉ាងណាមិញ គ្រាន់តែ លោកសេង មង្គលបង្ហោះសារបែបនេះ មិនទាន់បានប៉ុន្មានផង ក៏ឃើញមានមហាជនជាច្រើនបាន សម្តែងនូវការ អាណិតតារាប្រុសរូបនេះជាខ្លាំង ក៏ព្រោះតែ កាលពីមុន លោកស្រី ទ្រី ដាណា មិនទាន់រៀបការ អ្នកទាំងពីបានបង្ហាញភាពស្វីតស្វីតណាស់ រហូតដល់មហាជនខ្លះស្ងើចសរសើរ ចង់ឲ្យអ្នកទាំងពីរ លើពីប៊ីអេ ក្លាយទៅជាគូរស្វាមីភរិយានឹងគ្នាទៀតផង ។
ចំណែកឯអ្នកខ្លះទៀតបាន លួចសើចចំអកទៅនឹង តារាប្រុសរូបនេះថាគ្មានសំណាង ដោយពួកគេគិតថា លោកសេងមង្គល មិនហ៊ានសារភាពស្នេហ៍ លោកស្រី ទ្រី ដាណាទើប សេដ្ឋីនីវ័យក្មេង លោកស្រី ទ្រី ដាណា រត់ទៅយកអ្នកផ្សេង ដែលជាបុរសសង្ហាសាច់ដុំ ស្រស់សង្ហាមិនចាញ់ លោកសេង មង្គលឡើយ ។
ងាកមកចាប់អារម្មណ៍ពូម៉ៅដែលជាអៈតីតៈប្តីរបស់អ្នកស្រីទ្រីដាណាវិញ ចាប់តាំងពីលោកស្រី ទ្រី ដាណា ប្រកាសរៀបការជាមួយប្រុសថ្មី គេសង្កេតឃើញថា ពូម៉ៅ បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងរបស់មហាជន ជាពិសេស គឺទាក់ទិននឹងរឿងរ៉ាវបេះដូងរបស់លោកផ្ទាល់តែម្ដង ដែលគ្រប់គ្នាពិតជាចង់ដឹងថា តើលោករកអ្នកស្អំបេះដូងថ្មីបានហើយឬនៅ ខណៈអៈតីតៈភរិយាកំពុងតែមានក្តីសុខជាមួយដៃគូថ្មីបែបនេះ ។
ជាការពិតណាស់ប៉ុន្មានថ្ងៃមុននេះ ពូម៉ៅ បានបង្កឱ្យមានការភ្ញាក់ផ្អើលម្ដងរួចមកហើយ ក្រោយឃើញមាននារីរូបស្រស់ម្នាក់បង្ហោះរូបភាពស្និទ្ធស្នាលអមជាមួយសំណេរផ្អែមល្ហែមជាមួយ ពូម៉ៅ ធ្វើឱ្យគ្រប់គ្នាបានយល់ច្រឡំថា ពូម៉ៅ មានគូស្នេហ៍ថ្មីហើយ ថែមទាំងស្រស់ស្អាតមិនចាញ់តារាថែមទៀតផង។
ប៉ុន្តែយ៉ាងណាមិញស្រីស្អាតរូបនោះក៏បានចេញមុខបដិសេធភ្លាមភ្លាមវិញផងដែរ ថានាងនិងពូម៉ៅមិនបានត្រូវជាអ្វីនឹងគ្នានោះទេ ពោលគឺអ្នកទាំងពីររាប់អានគ្នាធម្មតាប៉ុណ្ណោះ។
ការចេញមុខបដិសេធលឿនបែបនេះ ធ្វើអោយមហាជន ស្រ ង៉ាក ចិត្ត ជាខ្លាំង និងកាន់តែអាណិតពូម៉ៅថែមទៀត ស្របពេលឃើញអៈតីតៈភរិយាបានប្តីក្មេងហើយ ពូម៉ៅក៏គួរតែបានភរិយាក្មេងដូចគ្នាដែរ ដឹងអីបែរជាខាងស្រីដែលថតជាមួយពូម៉ៅ ចេញមុខអះអាងថារាប់អានគ្នាធម្មតាទៅវិញ ។
អ្វីគ្រប់យ៉ាងត្រូវចប់សព្វគ្រប់ អៈតីតៈ ក៏មានប្តីថ្មី ឯនារីឆោមយង់ក៏ចេញមុខបដិសេធស្នេហ៍ទៀត ធ្វើអោយពូម៉ៅនៅស៊ីងហ្គល់ ម្នាក់ឯងដដែល។
រៀបការហើយភ្លាម មិនបានប៉ុន្មានថ្ងៃផង អ្នកស្រីទ្រីដាណា និងស្វាមីវ័យក្មេង ដ៏ស្រស់សង្ហា ប្រញាប់ដឹកដៃគ្នាទៅក្រេបទឹកឃ្មុំយ៉ាងសប្បាយរីករាយ នៅឯទីក្រុងព្រះសីហនុ ដែលធ្វើអោយរឿងរ៉ាវគូរស្វាមីភរិយាដ៏ថ្មីថ្មោងនេះ មិនទាន់ដល់ភាគបញ្ចប់នៅឡើយទេ
សកម្មភាពស្និតស្នាលបង្ហោះនៅលើទំព័រហ្វេសប៊ុក ធ្វើអោយហ្វេនហ្វេនមួយចំនួន ច្រណែននឹងអ្នកស្រីខ្លាំងណាស់ ព្រោះអ្នកស្រីជាស្ត្រីម៉េម៉ាយកូនច្រើនហើយ នៅមានសំណាងបានប្តីកំលោះវ័យក្មេងបែបនេះ មកធ្វើជាគូរប្រចាំជីវិតថែមទៀត។
សកម្មភាព ល្អូកល្អឺន នៅថ្ងៃក្រេបទឹកឃ្មុំដ៏សែនផ្អែមល្ហែមរវាងអ្នកស្រីទ្រីដាណា និងស្វាមីថ្មីថ្មោងរូបនេះ ធ្វើអោយមហាជននឹកស្រណោះដល់ពូម៉ៅជាខ្លាំង មិនដឹងថាលោកពេលឃើញសកម្មភាពអៈតីតៈភរិយា ដែលធ្លាប់តែមានសកម្មភាពបែបនេះជាមួយរូបលោក ហើយបែរជាមកឃើញអ្នកដទៃជំនួសលោកទៅវិញ
យ៉ាងណាក៏ដោយ គេសង្កេតឃើញពូម៉ៅនៅតាមបណ្តាញសង្គមតិកតុក ដែលមានឈ្មោះថា ហ៊ារិទ្ធ ហៅបុរសចិត្តធ្ងន់ នៅតែមានសកម្មភាពលេងសើចធម្មតា ពេលខ្លះពូម៉ៅសម្តែងលេងសើច ហើយខ្លះទៀតក៏លេងត្រាប់តាមបទចំរៀងកំសត់ទៅ ជាពិសេសគេបានឃើញវិដេអូឃ្លីបមួយ គឺពូម៉ៅគេងនៅលើគ្រែអោបខ្នើយអោបតែម្នាក់ឯងស្តាប់ចំរៀងស្នេហាយ៉ាងកំសត់ ដែលវិដេអូនេះប្រហែលពូម៉ៅចង់បង្ហាញថាគាត់ នៅតែពោះម៉ាយដដែល។