Month: November 2023

មកដឹងមូលហេតុ ដែលនាំឲ្យភរិយាគ្រូសានសុជា មុខមិនរីក គឺមកពីនារីម្ចាស់ចិញ្ចៀនត្រូវជា

ដឹងការពិតហើយ មូលហេតុ ដែលនាំអោយភរិយាលោកគ្រូសាន សុជា ធ្វើមុខមិនរីក នៅពេលឡើងលើឆាក ឃើញស្វាមីរបស់ខ្លួនគិតតែពីអួតរឿងបានចិញ្ជៀនពេជ្រ ភ្លេចងាកមើលទឹកមុខប្រពន្ធនោះ ព្រោះចិញ្ជៀននេះ ជារបស់នារីម្នាក់ជូនប្តីក្នុងថ្ងៃមង្គលការរបស់ខ្លួន ហើយនាងត្រូវជាអៈតីតៈ នៅទីបំផុត អន្ទិតសាន សុជា អៈតីតៈព្រះធម្មកថិកដ៏ល្បី ដែលបានលាចាកសិក្ខាបទ​ជាង២ខែ ប្រញាប់ទៅភ្ជាប់ពាក្យជាមួយនារីរូបស្រស់ ឡៅដាណេ ដែលជាកូនក្រមុំអ្នកស្រុកសៀមរាបនោះ បានដឹកដៃគូដណ្តឹង ចូលរោងការ នៅថ្ងៃទី៤ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ​។ យោងតាមកម្មវិធីនៃអាពាហ៍ពិពាហ៍ កូនកំលោះសាន សុជា និងកូនក្រមុំ ឡៅ…

មកមើល នាយពាក់មី ប្រដាល់គ្នាជាមួយពិធីករRicky ដោយសារព្រំសំណាង.វា.យ.អត់ល្អមើល

តារាកំប្លែងនាយពាក់មី កំពុងប្រដាល់គ្នាជាមួយពិធីកររីកគី នៅលើសៃវៀនហ្វេសប៊ុកយ៉ាងជក់ចិត្ត ដោយសាររឿងព្រំសំណាង ប្រដាល់ជាមួយដាវលីឌុច អត់ល្អមើល ហើយចុងក្រោយបានត្រឹមស្មើរគ្នា តារាកំប្លែងនាយ ពាក់ មី បានប៉ះសម្តីគ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ជាមួយពិធីករ គឺលោករីកគី ​ពាក់ព័ន្ធទៅនឹងការប្រកួតរបស់កីឡាករ ព្រំ សំណាង និងកីឡាករ ដាវ លីឌុច ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ក្រោយការប្រកួតត្រូវបានចប់ មហាជន និងអ្នកសិល្បៈនាំគ្នាបញ្ចេញគំនិតផ្សេងផ្សេងគ្នាទាំងវិជ្ជមាន និងអវិជ្ជមាន ក្រោយកីឡាករខ្មែរ គឺលោក ព្រំសំណាង បានត្រឹមស្មើគ្នាជាមួយនឹងកីឡាករ ដាវលីឌុច…

មកដឹងដើមចម កូនស្រីដែលជាស្ត្រីមេម៉ាយ ហ៊ាន.ស..ម្លា..ប់.ឪពុកម្តាយ នៅបុរីម៉នដានី

ដឹងការពិតហើយ មូលហេតុ ដែលនាំអោយកូនស្រី ហ៊ានលើកដៃ សម្លាប់ឪពុកម្តាយខ្លួនឯង នៅបុរីម៉ន ដានី ហើយទៅរត់ពួននៅផ្ទះអ្នកជិតខាង គឺមកពីស្ត្រីរូបនេះជាស្ត្រីម៉េម៉ាយកូន១ ម្តាយតែងតែឃុបខ្លួននៅក្នុងផ្ទះមិនអោយចេញក្រៅ ដោយសារតែរឿងមួយនេះ រឿងរ៉ាវស្ត្រីម្នាក់​បាន​សម្លាប់ឪពុកខ្លួនឯង ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯម្តាយរងរបួសធ្ងន់ ហើយស្រ្តីជាឃាតករបានរត់ទៅពួនសម្ងំនៅផ្ទះជិតខាងថែមទាំងគំរាម មិនឱ្យប្រាប់គេថែមទៀតផង តែត្រូវបានសមត្ថកិច្ចចាប់បាន នៅវេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី៤ ខែរិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបុរីនដានី កំរោងទី១០ផ្ទះលេខបេ៤៤​ ផ្លូវជាតិលេខ៤ ភូមិតាអិន សង្កាត់ស្ងោរ ខណ្ឌកំបូល។ សមត្ថកិច្ចបានលើកឡើងថា ជនរងគ្រោះទាំង២នាក់រួមមាន…

បើអូនស្មោះជាមួយបង អូនត្រូវធ្វើចោរជាមួយបង ចាំបងបង្រៀន

ហួសចិត្ត ស្គាល់សង្សារជាមេចោរ បង្រៀនខាងស្រីអោយចេះលួចម៉ូតូជាមួយគ្នា ដោយសន្យាថាអោយកុមស្យុង១០០ដុល្លារ បើបានសម្រេច ស្រាប់តែកំពុងជិះ ប៉េអឹមមកដល់ល្មម ចាប់វៃខ្នោះទាំងពីរនាក់តែម្តង ជនសង្ស័យប្រុសស្រី ២នាក់ ជាគូស្នេហ៍នឹងគ្នា ត្រូបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាព លួចកាច់កម៉ូតូ ១គ្រឿង បាន សម្រេច រួចរត់គេចខ្លួន ដោយសង្ស័យទាំង២នាក់ ឈ្មោះតាំង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ និង​ឈ្មោះយ៉ា សុខណាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនិងលំនៅមិនពិតប្រាកដ។ តាមប្រភពសមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា…

ក្រសួងធម្មការ ចាត់វិធានការក្តៅលើអ្នកជេរ.ប្រ..មា..ថ..ព្រះសង្ឃ លើហ្វេសប៊ុកហើយ

នោះ សមត្ថកិច្ចចាប់ បុរសម្នាក់ដែលតែងតែចេញវិដេអូ ប្រមាថដល់ព្រះសង្ឃ និងព្រះពុទ្ធសាសនា មកវាស់កំពស់ហើយ ដោយតម្រូវ អោយផ្ដិតមេដៃធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹងការប្រមាថផ្ទុយពីច្បាប់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ យោងតាមមន្ទីរធម្មការ និងសាសនាខេត្តកណ្តាល បានសហការជាមួយ សាលាអនុគណក្រុងតាខ្មៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកហូរ បានកោះហៅលោក ឃឹម សារឹត មកធ្វើកិច្ចសន្យាអោយលុបរូបភាព និងរឺដេអូ ដែលបានឡាយ និយាយពាក់ ព័ន្ធនឹងគុណតម្លៃព្រះសង្ឃ ព្រះពុទ្ធសាសនា ជាពិសេសត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលនិយាយពាក់ព័ន្ធនិងការ ប្រមាថដល់ព្រះសង្ឃ…

តុលាការវៀតណាម ចា.ប់.ថៅកែលក់ផ្ទះខ្យល់ឲ្យពលរដ្ឋ ដាក់.គុ.ក.ម្នាក់អស់ ១ជីវិត

ខ្លាំងមែន តុលាការវៀតណាម ចាប់ឧកញ៉ានាយកក្រុមហ៊ុនលក់ ដីឡូ និងផ្ទះខ្យល់ ដាក់គុកអស់មួយជីវិត ព្រោះបោកប្រាស់ប្រជាពលរដ្ឋខ្លួនជិត៤០០នាក់ បើគិតជាទឹកប្រាក់សរុបប្រមាណជិត៧លានដុល្លារ ដោយប្រើល្បិចស្រដៀងឧកញ៉ានៅខ្មែរដែរ សមាជិកប្រាំនាក់នៅក្រុមហ៊ុនមួយនៅក្នុងខេត្តបិញ ដួង ត្រូវបានតុលាការវៀតណាមកាត់ទោសដាក់គុក ចំពោះការលក់គំរោងផ្ទះខ្យល់ ដល់ប្រជាពលរដ្ឋ ៣៨៤នាក់ ដោយគិតជាទឹកប្រាក់សរុប១៦២ពាន់លានដុង ស្មើនឹង ៦លាន ៦សែនដុល្លារ ​ លោក ង្វៀន ថាញ់ ហ៊ុង​អាយុ២៩ឆ្នាំ ជានាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីធីលេងន រៀលអ៊ីស្តេត ត្រេឌីង ជេអេសស៊ី ​ត្រូវបានតុលាកាប្រទេសវៀតណាម…

ខំរត់គេចខ្លួន រហូតដល់ល្ងាចមកវិញ ឃើញខាងស្រីនៅដដែល ចា.ប់ម្ត.ងទៀត ទើបព្រមទៅផ្ទះ

បញ្ច្រក់ស្រាអោយស្រវឹង រួចដឹកយកទៅបន្ទប់ជួលចាប់ឌីតឡើងឆ្អែតឆ្អន់ ហើយជនសង្ស័យប្រញាប់រត់គេចខ្លួន ដោយទុកអោយនារីរងគ្រោះនៅម្នាក់ឯង ពេលភ្ញាក់ឡើងខាងស្រីមិនព្រមរត់ បែរជានៅអង្គុយរៀរែកក្នុងបន្ទប់តាំងពីព្រឹករហូតដល់ល្ងាច ជនសង្ស័យមកវិញ ចាប់ឌីតម្តងទៀត ទើបនាងព្រមទៅផ្ទះ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍និរោធ ខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួន ពាក់ ព័ន្ធករណីចាប់ឌីតទៅលើយុវតីម្នាក់បានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែងគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែតុលា…

គ្រាន់តែប្តូរមកជឿព្រះយេស៊ូ ធ្វើឲ្យកូនគាត់រស់ឡើងវិញភ្លាមៗតែម្តង

ពិតជាពូកែស័ក្តិសិទ្ធខ្លាំងជាងព្រះអង្គចន្ទមុន្នីមែន កូនគ្រោះថ្នាក់ចរាចរណ៍ សន្លប់ស្ដូកស្ដឹងគ្មានសង្ឃឹមថារស់សោះ គ្រាន់តែ​ម្តាយនាំគ្នាអធិឋានជឿរលើព្រះយេស៊ូគ្រឹះ ធ្វើអោយកូនដឹងខ្លួន រស់ឡើងវិញភ្លាមភ្លាមតែម្តង មានរឿងដ៏គួរអោយភ្ញាក់មួយនៅលើបណ្តាញសង្គម កាលពីពេលថ្មីថ្មីនេះ ក្រោយឃើញស្ត្រីជាម្ដាយ ជនរងគ្រោះពីរនាក់ បាននាំគ្នារៀបរាប់ដោយរំភើប ចំពោះលទ្ធផលរបស់កូនប្រុស ដែលបានដឹងខ្លួនឡើងវិញ បន្ទាប់ពីនាំគ្នាជឿលើព្រះយេស៊ូ ដោយគ្រាន់តែក្ដីអធិឋាន អោយព្រះអង្គជួយសង្គ្រោះកូនរបស់ខ្លួន ស្ត្រីជាម្ដាយទាំងពីរនាក់នោះ តាមការបកស្រាយបានអោយដឹងថា កូនគាត់ទាំងពីរ បានជិះម៉ូតូប៉ះគ្នាទាំងសង្ខាង បណ្ដាលអោយដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ទាំងសភាពសន្លប់ស្ដូកស្ដឹង មិនដឹងខ្លួនអស់ជាច្រើនថ្ងៃ នឹងគ្មានសង្ឃឹមអាចនឹងរស់រានមានជីវិតមកវិញឡើយ ស្ត្រីត្រូវជាម្ដាយកូនប្រុសម្ខាងទៀតក៏ពោលដូច្នេះដែរ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ ស្រាប់តែមានសាវ័ករបស់ព្រះយេស៊ូ មកណែនាំផ្លូវអោយម្ដាយទាំងពីរនាក់នោះ នាំគ្នាជឿ និងអធិឋានដល់ព្រះយេស៊ូ…

តួរប្រុស និងអ្នកដឹកនាំរឿងជាប់.គុ.ក.អស់ហើយ នៅឡើយតែសណ្ឋាគារwow nowអត់អី

តើមានអ្វីនៅពីក្រោយ ហេតុអ្វីសណ្ឋាគារ វ៉ោណោវ ដែលជាទីតាំងផ្តល់កន្លែងឲ្យពួកឧក្រិដ្ឋជនបរទេស ប្រមូលផ្តុំគ្នាថតរឿងត្រង់ស៊ីសជាមួយនារីខ្មែរ បែរជាមិនជាប់ទោសទៅវិញ ខណៈជនជាតិចិន១០នាក់ ដែលជាតួរប្រុស និងអ្នកដឹកនាំរឿងត្រូវជាប់ពន្ធនាគារអស់ទៅហើយ គេពិតជាដឹងយ៉ាងច្បាស់ថា សមត្ថកិច្ចអង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបង្ក្រាប បាន ដាក់កម្លាំងចុះឡោមព័ទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿងត្រង់ស៊ីស បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើកំណាត់ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។…

ថ្ងៃថត Pre Wedding លោកគ្រូសាន សុជា ពោលថាគ្មាននរណាចង់ដេីរផ្លូវខុសទេ​ គ្រាន់តែខ្ញុំរកផ្លូវត្រូវមិនទាន់ឃេីញ

ជិតដល់ថ្ងៃចូលរោង បែកធ្លាយ សកម្មភាពលោកគ្រូធម៌សាន សុជា គ្រងឈុតអាពាហ៍ពិពាហ៍ ថតព្រីវីតដីង ផ្អែមល្ហែមជាមួយភរិយាជាច្រើនសន្លឹក មិនចាញ់ពុទ្ធបរិស័ទទេ ខណៈលោកគ្រូពោលថា គ្មាននរណាម្នាក់ចង់ដេីរផ្លូវខុសទេ​ គ្រាន់តែខ្ញុំរកផ្លូវត្រូវមិនទាន់ឃេីញប៉ុណ្ណោះ នៅថ្ងៃទី២ដើមខែវិច្ឆិកានេះ មានការបែកធ្លាយរូបថតព្រីវីតដីង របស់លោកគ្រូសាន សុជា និងភរិយាគ្រងឈុតប្រពៃណីខ្មែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយអ្នកទស្សនាសរសើរមិនដាច់ពីមាត់ ដែលមើលទៅហាក់បីដូចគ្នាមានលក្ខណៈស្វីត ល្អូកល្អឺនជាពុទ្ធបរិស័ទទៀតផង នៅលើទំព័រហ្វេសប៊ុកមួយឈ្មោះថា លី ហាន់ ផេក បានលើកពីការយល់ឃើញរបស់លោកគ្រូសាន សុជា អមជាមួយកម្រងរូបភាពថតព្រីវីតដីងជាច្រើនសន្លឹកថា គ្មាននរណាម្នាក់ចង់ដេីរផ្លូវខុសនោះទេ​ គ្រាន់តែពេលខ្លះខ្ញុំរកផ្លូវត្រូវមិនទាន់ឃេីញប៉ុណ្ណោះ។

You missed