ហួសចិត្ត ស្គាល់សង្សារជាមេចោរ បង្រៀនខាងស្រីអោយចេះលួចម៉ូតូជាមួយគ្នា ដោយសន្យាថាអោយកុមស្យុង១០០ដុល្លារ បើបានសម្រេច ស្រាប់តែកំពុងជិះ ប៉េអឹមមកដល់ល្មម ចាប់វៃខ្នោះទាំងពីរនាក់តែម្តង
ជនសង្ស័យប្រុសស្រី ២នាក់ ជាគូស្នេហ៍នឹងគ្នា ត្រូបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាព លួចកាច់កម៉ូតូ ១គ្រឿង បាន សម្រេច រួចរត់គេចខ្លួន ដោយសង្ស័យទាំង២នាក់ ឈ្មោះតាំង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះយ៉ា សុខណាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនិងលំនៅមិនពិតប្រាកដ។
តាមប្រភពសមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចកាច់កម៉ូតូ ១គ្រឿង នៅ ចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ភ្លាមភ្លាមនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ តាមស្វែងរកជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ខាងលើដោយ ចាប់យកវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ជា របស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទ ល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
បើតាមការបញ្ជាក់លម្អិតកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួច ដែលសំណុំរឿងនោះ កំពុងស្ថិតនៅដំណាក់ស្ថាប័នអយ្យការ បើកការស៊ើបសួរ ។
ជនសង្ស័យទាំង២នាក់ម្នាក់ ឈ្មោះ តាំង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ យ៉ា សុខណាង ភេទស្រី អាយុ២៨ឆ្នាំ ជាមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងមកកាន់កងរាជអាវុធហត្ថតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ហាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីចោរលួចកាច់សោរម៉ូតូ១គ្រឿងនៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីទទួលបានបណ្ដឹងផ្ទាល់មាត់ភ្លាមភ្លាមនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យបានបើកការស្រាវជ្រាវជាបន្ទាន់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដូចមានឈ្មោះខាងលើនេះ និងចាប់យកវត្តតាងម៉ូតូ ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ស្លាកលេខស្វាយរៀង១ធី ២៩ ៤០ ដែលជារបស់ជនរងគ្រោះ ។
ជនសង្ស័យឈ្មោះតាំង ប៊ុនធឿន បានឆ្លើយសារភាពនៅមុខសមត្ថកិច្ច ក៏ដូចជានៅដំណាក់កាលស៊ើបសួរនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញថា ខ្លួនបានទៅលេងល្បែងស៊ីសងនៅកាស៊ីណូចាញ់អស់លុយពីខ្លួនរលីង ហើយមិនហ៊ានចូលផ្ទះ ។ លុះវេលាម៉ោងប្រហែល៨យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ខ្លួនបានចេញពីកាស៊ីណូដោយជិះម៉ូតូឌុប ទៅឈប់នៅម្ដុំភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពេលនោះក៏បានឃើញម៉ូតូម៉ាកហុងដា ស៊េរី១២៥ មួយគ្រឿង ទុកនៅមុខបន្ទប់ជួល ដែលម្ចាស់មិនចាក់សោ ករត្រឹមត្រូវទេ ។
ឃើញដូច្នោះ ខ្លួនបានធ្វើសកម្មភាពលួចបណ្ដើរម៉ូតូ ចេញអោយផុតទៅមុខបន្តិច ក៏រកវិធីតរប្រព័ន្ធភ្លើង ដើម្បីឲ្យឆេះរួចជិះ គេចខ្លួន បន្ទាប់មកបានទៅចម្លងសោកុងតាក់ ហើយក៏ជិះម៉ូតូនោះ យកទៅដាក់បញ្ចាំនៅកាស៊ីណូវិញ ដោយបានពឹងពាក់ឲ្យ ស្រីម្នាក់ឈ្មោះ យ៉ា សុខណាង ស្គាល់ពេលលេងល្បែងជាមួយគ្នា ជួយដាក់ឯកសារគ្រប់គ្រាន់ទើបគេទទួល និងបានសន្យាឲ្យ ប្រាក់ទៅស្រីនោះចំនួន១០០ដុល្លារអាមេរិក
ប៉ុន្តែនៅពេលកំពុងរៀបចំដាក់បញ្ចាំម៉ូតូនោះ ក៏ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនតែម្តង ។ ចំណែកជនសង្ស័យឈ្មោះយ៉ា សុខណាង បានឆ្លើយសារភាពថា ខ្លួនបានទៅលេងល្បែងស៊ីសងនៅកាស៊ីណូ ហើយក៏ស្គាល់ឈ្មោះ តាំង ប៊ុនធឿន មួយដំណើរប៉ុណោះ ។
ពេលនោះ គេបានប្រើឲ្យជួយដាក់បញ្ចាំម៉ូតូអាសង់គ្រឿង ដោយសន្យាឲ្យប្រាក់១០០ដុល្លារអាមេរិក ខណៈពួកគេនាំគ្នាបម្រុងយកម៉ូតូទៅដាក់កុងស៊ីបញ្ចាំ ស្រាប់តែប៉ែអឹម មកដល់ល្មម ចាប់ដាក់ខ្នោះបញ្ជូន ទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន និងបន្តទៅការិយាល័យជំនាញប្រឆាំបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញ ។
យោងតាមបណ្ដឹងផ្ទាល់មាត់ និងចម្លើយសារភាពរបស់ជនសង្ស័យពាក់ព័ន្ធបទល្មើស លួចជាក់ស្ដែង ទើបសមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកម៉ូតូ សេ ១២៥ មួយគ្រឿងដែលដកហូតពីចោរ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅម្ចាស់វិញ ៕