តើមានអ្វីនៅពីក្រោយ ហេតុអ្វីសណ្ឋាគារ វ៉ោណោវ ដែលជាទីតាំងផ្តល់កន្លែងឲ្យពួកឧក្រិដ្ឋជនបរទេស ប្រមូលផ្តុំគ្នាថតរឿងត្រង់ស៊ីសជាមួយនារីខ្មែរ បែរជាមិនជាប់ទោសទៅវិញ ខណៈជនជាតិចិន១០នាក់ ដែលជាតួរប្រុស និងអ្នកដឹកនាំរឿងត្រូវជាប់ពន្ធនាគារអស់ទៅហើយ
គេពិតជាដឹងយ៉ាងច្បាស់ថា សមត្ថកិច្ចអង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបង្ក្រាប បាន
ដាក់កម្លាំងចុះឡោមព័ទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី
ផលិតរឿងត្រង់ស៊ីស បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើកំណាត់
ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្រោយពីបានធ្វើកំណត់ហេតុ ស្តាប់ចម្លើយ សមត្ថកិច្ច បានឲ្យមនុស្សប្រុសស្រីជាច្រើននាក់ត្រឡប់មកវិញ ក្នុងហេតុផលអត់ជាប់ពាក់ព័ន្ធ ក្នុងនោះសូម្បីតែម្ចាស់ សណ្ឋាគារ វ៉ោណោវ ក៏គ្មានប្រភពច្បាស់លាស់ និងមិនបានបញ្ជាក់ពីសមត្ថកិច្ចមន្រ្តីនគរបាលយុត្តិធម៌ នៅឡើយទេថា មានជាប់ពាក់ព័ន្ធក្នុងបទល្មើសនេះ ឬស្ថិតក្នុងការបើកស៊ើបអង្កេតសាវជ្រាវ ពីព្រោះថា មកទល់ពេលនេះ មានត្រឹមតែជនជាតិចិនចំនួន ១០ រូបប៉ុណ្ណោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន។ ដោយឡែកម្ចាស់ សណ្ឋាការ វ៉ោណោវ អត់មាននៅក្នុងការកសាងសំណុំរឿងរបស់មន្រ្តីនគរបាលយុត្តិធម៌ទៅតុលាការឡើយ។
សូមជម្រាបថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាតិចិនចំនួន១០ នាក់ ជាបណ្ដោះអាសន្ន នៅពន្ធនាការព្រៃសរ ដែលជាមេខ្លោង ថតរឿងត្រង់ស៊ីស នៅក្នុងសណ្ឋាគារ វ៉ោណោវ។
សូមបញ្ជាក់ថា លោកប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២៣ បានប្រាប់ឲ្យដឹងថា សំណុំរឿងខាងលើនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទស្ថានទម្ងន់ទោស តាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់។ ពួកគេត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទ.សរកម្ម ការដឹកនាំពេស្យាចារ នឹងផលិតចែក ចាយរូបភាពវីដេអូអាសអាភាស តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ២នាក់ ។
សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមព័ទ្ធទីតាំង អការមួយកន្លែង និងបាន
ឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿង១៨បូក ដែលបង្កឱ្យមានការភ្ញាក់ផ្អើល
កាលពី វេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើកំណាត់ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹង
កេងកង រាជ ធានីភ្នំពេញ ។
តាមប្រភពព័ត៍មានបឋមមុនដំបូងបានឲ្យដឹងថា មុនកើតហេតុមាននារីខ្មែរ២ នាក់ ជាជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន១ក្រុមនោះថា យកពួកនាងទៅថត និងផលិតរឿងជាវីដេអូត្រង់ស៊ីស នៅក្នុងបន្ទប់ជាន់ទី៩ នៃអគារកើតហេតុខាងលើ ។
ក្រោយពីទទួលបានព័ត៍មាននោះភ្លាម កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផៃ្ទដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន និងក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់បានចុះទៅឡោមព័ទ្ធទីតាំងអគារមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរទេស ខ្មែរប្រមាណជិត៥០ នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថតរឿងរឺដេអូ១៨បូកនេះ។
បច្ចុប្បន្ន ក្រុមជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ មរ១ ព្រៃសរជាបណ្តោះអាសន្នហើយ។អ្វីដែលជាចម្ងល់ ត្រង់ថា ហេតុអ្វីសណ្ឋាគារ វ៉ោណោវ ពិតជាមិនបានដឹងមែនទេឬ ថាបន្ទប់ជាន់ទី៧ នៃសណ្ឋាគាររបស់ខ្លួន មានករណីថតរឿងត្រង់ស៊ីស ពីព្រោះថាសកម្មភាពទាំងនេះ មិនមែនធ្វើដោយចៃដន្យឡើយ គឺមានក្បាលម៉ាស៊ីនចាត់ចែង ផលិតនិងលក់ចែកចាយ រឿងទាំងនោះ អាចទៅកាន់ក្រៅប្រទេសថែមទៀត ជាពិសេសមានផ្ទុកបច្ចេកទេស អ្នកថត អ្នកចូលរួមធ្វើជាតួរសម្ដែងនៅក្នុងបន្ទប់នោះ ដែលមានមនុស្សចេញចូលច្រើនទៀតផង ។ ដូច្នេះសណ្ឋាគារ វ៉ោណោវ ប្រាកដណាស់ អាចនឹងដឹងជុំវិញបញ្ហាទាំងនេះ ចុះហេតុអ្វីបានជាមិនពាក់ព័ន្ធក្នុងបទល្មើសឧក្រិដ្ឋនេះទៅវិញ
មជ្ឈដ្ឋានទូទៅ ជាពិសេសប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការផ្សេងទៀត បានសំណូមពរឱ្យសមត្ថកិច្ច ដែលបើកប្រតិបត្តិការបង្រ្កាប បើកការស៊ើបអង្កេត ឬស្នើសុំការបើកស៊ើបអង្កេតបឋម ពីតំណាងអយ្យការ វិភាគ ប្រមូលព័ត៍មាន ដើម្បីស្វែងរកការពិត និងសន្និដ្ឋានថាតើសណ្ឋាគារ វ៉ោណោវ ជាប់ពាក់ព័ន្ធនិងបទល្មើសនេះដែរឬយ៉ាងណា