ពិតជាពូកែស័ក្តិសិទ្ធខ្លាំងជាងព្រះអង្គចន្ទមុន្នីមែន កូនគ្រោះថ្នាក់ចរាចរណ៍ សន្លប់ស្ដូកស្ដឹងគ្មានសង្ឃឹមថារស់សោះ គ្រាន់តែ​ម្តាយនាំគ្នាអធិឋានជឿរលើព្រះយេស៊ូគ្រឹះ ធ្វើអោយកូនដឹងខ្លួន រស់ឡើងវិញភ្លាមភ្លាមតែម្តង

មានរឿងដ៏គួរអោយភ្ញាក់មួយនៅលើបណ្តាញសង្គម កាលពីពេលថ្មីថ្មីនេះ ក្រោយឃើញស្ត្រីជាម្ដាយ ជនរងគ្រោះពីរនាក់ បាននាំគ្នារៀបរាប់ដោយរំភើប ចំពោះលទ្ធផលរបស់កូនប្រុស ដែលបានដឹងខ្លួនឡើងវិញ បន្ទាប់ពីនាំគ្នាជឿលើព្រះយេស៊ូ ដោយគ្រាន់តែក្ដីអធិឋាន អោយព្រះអង្គជួយសង្គ្រោះកូនរបស់ខ្លួន

ស្ត្រីជាម្ដាយទាំងពីរនាក់នោះ តាមការបកស្រាយបានអោយដឹងថា កូនគាត់ទាំងពីរ បានជិះម៉ូតូប៉ះគ្នាទាំងសង្ខាង បណ្ដាលអោយដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ទាំងសភាពសន្លប់ស្ដូកស្ដឹង មិនដឹងខ្លួនអស់ជាច្រើនថ្ងៃ នឹងគ្មានសង្ឃឹមអាចនឹងរស់រានមានជីវិតមកវិញឡើយ

ស្ត្រីត្រូវជាម្ដាយកូនប្រុសម្ខាងទៀតក៏ពោលដូច្នេះដែរ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ ស្រាប់តែមានសាវ័ករបស់ព្រះយេស៊ូ មកណែនាំផ្លូវអោយម្ដាយទាំងពីរនាក់នោះ នាំគ្នាជឿ និងអធិឋានដល់ព្រះយេស៊ូ ជួយអោយកូនដឹងខ្លួនវិញ អ្វីអ្វីគឺបានដូចបំណងប្រាថ្នាតែម្ដង ដែលធ្វើអោយស្រ្តីជាម្ដាយទាំងពីរនាក់ មានការត្រេកអរជាខ្លាំង រហូតមិនទាមទារសំណងពីគ្នាទៅវិញទៅមកថែមទៀតផង។

Leave a Reply

Your email address will not be published. Required fields are marked *

You missed