ខ្លាំងមែន តុលាការវៀតណាម ចាប់ឧកញ៉ានាយកក្រុមហ៊ុនលក់ ដីឡូ និងផ្ទះខ្យល់ ដាក់គុកអស់មួយជីវិត ព្រោះបោកប្រាស់ប្រជាពលរដ្ឋខ្លួនជិត៤០០នាក់ បើគិតជាទឹកប្រាក់សរុបប្រមាណជិត៧លានដុល្លារ ដោយប្រើល្បិចស្រដៀងឧកញ៉ានៅខ្មែរដែរ
សមាជិកប្រាំនាក់នៅក្រុមហ៊ុនមួយនៅក្នុងខេត្តបិញ ដួង ត្រូវបានតុលាការវៀតណាមកាត់ទោសដាក់គុក ចំពោះការលក់គំរោងផ្ទះខ្យល់ ដល់ប្រជាពលរដ្ឋ ៣៨៤នាក់ ដោយគិតជាទឹកប្រាក់សរុប១៦២ពាន់លានដុង ស្មើនឹង ៦លាន ៦សែនដុល្លារ
លោក ង្វៀន ថាញ់ ហ៊ុងអាយុ២៩ឆ្នាំ ជានាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីធីលេងន រៀលអ៊ីស្តេត ត្រេឌីង ជេអេសស៊ី ត្រូវបានតុលាកាប្រទេសវៀតណាម សម្រេចកាត់ទោសដាក់គុកអស់មួយជីរិតចំពោះការឆរបោក ពាក់ព័ន្ធនឹងការលក់ផ្ទះក្នុងគំរោងខ្យល់នេះ។
ចំណែកឯមនុស្សបួននាក់ទៀត ដែលជាបុគ្កលិកនិងជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនខាងលើ ក៏ត្រូវបានកាត់ទោសអោយជាប់គុកម្នាក់ ពី១២ដល់២០ឆ្នាំ នេះបើតាមការប្រកាសរបស់តុលាការ បិញដួង កាលពីថ្ងៃពុធកន្លងទៅថ្មីថ្មីនេះ។ បើយោងតាមសាលក្រម ចាប់ពីឆ្នាំ២០១៨ ដល់២០១៩ ចុងចម្លើយបានទិញដីកសិកម្ម នៅស្រុកចំនួនពីរក្នុងខេត្ត និងបន្ទាប់មកដាក់ពាក្យសុំសាងសង់ផ្ទះសំរាប់លក់ អោយអតិថិជន។
ទោះជាពាក្យសុំនៅមិនទាន់ត្រូវបានអាជ្ញាអនុម័តយល់ព្រមនៅឡើយក៏ដោយ ស្រាប់តែលោកហ៊ុងដែលជានាយក្រុមហ៊ុន អចលណទ្រព្តយ និងសហការី នៅតែបង្កើតគំរោងបុរី ចំនួនប្រាំពីរ ដោយដាក់ឈ្មោះថាហ្គ្រីនស៊ីធី ហ្គ្រីនស៊ីធី២ ហ្គ្រីនស៊ីធី៣ ហេបភីហូម ហេបភីហូម២ ភូចឡុងស៊ីធី និង ភូ ទីញជាដើម។
ក្រោយមក លោកង្វៀន ថាញ់ ហ៊ុង បានជួលបុគ្គលិករាប់រយនាក់អោយបង្កើតការិយាល័យលក់ផ្ទះ ដើម្បីស្វែងរកអតិថិជនជាច្រើន។ ពួកគេបានផ្សព្វផ្សាយឃោសនាអំពីគំរោង និងធានាដល់អតិថិជនថា ផ្ទះរបស់បុរីទាំងអស់គឺមានលក្ខណៈស្របច្បាប់ និងអាចចេញប្លង់រឹងកាត់ឈ្មោះបានភ្លាមភ្លាម។
ចំពោះអ្នកទិញវិញ ត្រូវបានគេណែនាំ និងអោយមើលផែនការលម្អិតនៃគំរោងទាំងមូល ជាតំបន់មានសក្ដានុពល និងសន្យាផ្តល់ប័ណ្ណកម្មសិទ្ធិ ក្រោយមានការបង់លុយពីប្រាំមួយខែ ទៅមួយឆ្នាំ។
ពេលជួបជាមួយអតិថិជន ក្រុមហ៊ុនថែមទាំងបានជួលគ្រឿងចក្រមកធ្វើ សកម្មភាពលើដីដើម្បីបង្កើតការចាប់អារម្មណ៍ថារាល់គំរោងកំពុងដំណើការទៅមុខឥតបោកប្រាស់ឡើយ។ ក្រោយមកក្នុងអំឡុងពេលពីរឆ្នាំ តាមពិតលោកហ៊ុង និងជនសមគំនិតផ្សេងទៀតបាន លក់ផ្ទះខ្យល់ដល់អតិថិជនប្រមាណ៣៨៤នាក់ បើគិតជាទឹកប្រាក់វិញ មានប្រមាណ១៦២ពាន់លានដុងឬស្មើនឹង ៦លាន៦០មុឺនដុល្លារឯណោះ ហើយតាំងពីមុនមក ពួកគ ទើបប្រគល់លុយ ១៨ពាន់លានដុងប៉ុណ្ណោះដល់ជនរងគ្រោះ។