ដឹងការពិតហើយ មូលហេតុ ដែលនាំអោយកូនស្រី ហ៊ានលើកដៃ សម្លាប់ឪពុកម្តាយខ្លួនឯង នៅបុរីម៉ន ដានី ហើយទៅរត់ពួននៅផ្ទះអ្នកជិតខាង គឺមកពីស្ត្រីរូបនេះជាស្ត្រីម៉េម៉ាយកូន១ ម្តាយតែងតែឃុបខ្លួននៅក្នុងផ្ទះមិនអោយចេញក្រៅ ដោយសារតែរឿងមួយនេះ
រឿងរ៉ាវស្ត្រីម្នាក់បានសម្លាប់ឪពុកខ្លួនឯង ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯម្តាយរងរបួសធ្ងន់ ហើយស្រ្តីជាឃាតករបានរត់ទៅពួនសម្ងំនៅផ្ទះជិតខាងថែមទាំងគំរាម មិនឱ្យប្រាប់គេថែមទៀតផង តែត្រូវបានសមត្ថកិច្ចចាប់បាន នៅវេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី៤ ខែរិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបុរីនដានី កំរោងទី១០ផ្ទះលេខបេ៤៤ ផ្លូវជាតិលេខ៤ ភូមិតាអិន សង្កាត់ស្ងោរ ខណ្ឌកំបូល។
សមត្ថកិច្ចបានលើកឡើងថា ជនរងគ្រោះទាំង២នាក់រួមមាន ១ឈ្មោះ ឈៀង ម៉េងលាភ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិ
ខ្មែរ មុខរបរមន្ត្រីរាជការ ស្លាប់និងទី២ ឈ្មោះឈន មួយហេង ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រងរបួសធ្ងន់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោ ។ អ្នកទាំងពីរគឺរស់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ឈៀង ហែមវត្តី ហៅលក្ខ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ត្រូវជាកូន និងជាស្ត្រីមេម៉ាយកូនស្រី១ អាយុ១០ឆ្នាំ ត្រូវបានប៉ូលិសឃាតខ្លួន ។
បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញស្រ្តីជាឃាតករ បានរត់ចេញពីផ្ទះកើតហេតុ ដោយមានឈាម
ប្រឡាក់ជាប់នឹងរ៉ូប ហើយរត់ចូលទៅផ្ទះអ្នកជិតខាងថែមទាំង គំរាមមិនឱ្យប្រាប់អ្នកណាទៀតផង ។ ពេលនោះក៏មានអ្នក
ជិតខាង ខ្លះបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកចាប់ទើបដឹងថា នារីខាងបានចាក់ឪពុកនិងម្ដាយឱ្យរបួស ភ្លាមភ្លាមនោះសមត្ថកិច្ចក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ តែកម្មអកុសលឪពុកបានបាត់បង់ជីវិតទៅហើយ ចំណែកស្ត្រីជាម្តាយគឺរងរបួសធ្ងន់។
ប្រភពពីម្ដាយរងគ្រោះបានប្រាប់ឲ្យដឹងថា ស្រីដែលជាឃាតករនឹងត្រូវជាកូនគាត់ បានឃុំខ្លួនឱ្យនៅតែក្នុងផ្ទះ មិនឱ្យចេញទៅណានោះទេ។ ដោយសារតែនាងមានសារធាតុញៀនជាប់នឹងខ្លួន មកដល់ថ្ងៃកើតហេតុកូនស្រីក៏សុំម្តាយចេញទៅក្រៅតែម្តាយឃាត់មិនឱ្យចេញ ខណៈពេលនោះឪពុកក៏បានជួយឃាត់ ស្រាប់តែស្រីជាឃាតករយកកាំបិត មកដាក់ទៅលើឪពុកជាច្រើនកាំបិតបណ្តាលឱ្យដេកដួលនៅក្នុងបន្ទប់បាយតែម្តង បន្ទាប់មកកូនស្រីក៏បានដាក់ទៅលើគាត់ដែលត្រូវជាម្តាយរងរបួសធ្ងន់ថែមទៀត។ ក្រោយបានបញ្ជូនទៅមន្ទីរពេទ្យឪពុកបានបាត់បង់ជីវិត និងម្ដាយកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យតេជោ៕