Category: ព័ត៌មានសង្គម

វីឡាល្មមៗសុំខ្មាស់ សង់វត្តដូចផ្ទះវីឡា ខុសចរនាបទខ្មែរ មិនសមជាទីកន្លែងគោរពសក្ការៈទាល់តែសោះ

ផ្ទុះការរិះគន់ វត្តគិរីសាលវ័ន សាងសង់ស្រដៀងផ្ទះវីឡា ខុសចរនាបទខ្មែរ មិនសាកសមជាទីកន្លែងគោរពសក្ការៈទាល់តែសោះ វត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងរកការរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីសាងសង់វត្ត ស្រដៀងនឹង​ផ្ទះវីឡា។ អ្នកលេងបណ្តាញសង្គមមួយចំនួនធំសម្តែងការមិនពេញចិត្ត ដោយអ្នកខ្លះលើកហេតុផលថា វត្តអារាម គឺជាឃ្លាំងផ្ទុកនូវវប្បធម៌ ជាឃ្លាំងរក្សាប្រពៃណីអត្តសញ្ញាណជាតិខ្មែរយើង សមណាស់តែមានការរចនាបទខ្មែរ មិនគួរយកទៅធ្វើម៉ូតដូចផ្ទះវីឡានោះឡើយ។ ដោយឡែកពលរដ្ឋខ្លះទៀត ហាក់សម្តែងការងឿងឆ្ងល់ ដោយមិនដឹងថា គួរហៅថាវត្ត កុដិ មហាកុដិ ឬក៏ផ្ទះវិឡានោះទេ ខណៈការរចនារូបរាងខាងក្រៅមើលទៅហាក់មិនសមជាវត្តអារាមទាល់តែសោះ។ តែយ៉ាងណាមិញ…

ករណីជនបរទេសម្នាក់រអ៊ូថា អត់មួកការពារ ត្រូវប៉ូលិសចរាចរណ៍ខ្មែរ ផាកពិន័យគាត់អស់២៥០ដុល្លារ ត្រូវស្នងការចេញមកបំភ្លឺ

មានករណីជនបរទេសម្នាក់បានបង្ហោះសារតាមបណ្តាញសង្គម ដែលមានគណនីឈ្មោះ ហ្វ្រង់កូ ឌូតូ ​ បានលើកឡើងថា សមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ទាញករខ្ញុំចង់យកដាក់ពន្ធនាគារ និងស្នើឱ្យខ្ញុំបង់លុយផាកពិន័យទៅគណនីធនាគារអេប៊ីអេ​ ផ្ទាល់ខ្លួន គ្រាន់តែខ្ញុំអត់មានមួកសុវត្ថិភាព ជុំវិញករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបដិសេធទាំងស្រុង ដោយហេតុថា នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក…

ទុកចិត្តមិនបានទេសម័យនេះ ប្តីតាមទាន់ប្រពន្ធលួ.ចទាក់ទងប្រុសចិន ប្រើGoogle Translateបកប្រែ

ប្រពន្ធលួចទាក់ទងជនជាតិចិន តាមហ្គូហ្គល់ ត្រេនស្លេត ដើម្បីបកប្រែភាសាខ្មែរទៅចិន រហូតប្តីសង្ស័យដាក់ប្រព័ន្ធជីភីអេស តាមដាន ទាន់ដល់បន្ទប់កំពុងតែអីអីគ្នា បុរសម្នាក់ត្រូវប្រពន្ធរបស់ខ្លួន លួចទៅមានសាហាយជាមួយបុរសជនជាតិចិន រួចក៏ប្តឹងទៅសមត្ថកិច្ច និង​ទារថ្លៃបណ្តាការចំនួន៥០០០ដុល្លារ តែប្រពន្ធបដិសេធ សុំបង់ត្រឹមតែ ១១០០ដុលា្លរ ដើម្បីបញ្ចប់រឿង។ ករណីនេះត្រូវបានប្តីប្តឹងឲ្យសមត្ថកិច្ចឲ្យឃាត់ខ្លួន​ស្ត្រីជាប្រពន្ធ នៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិបាលិលេយ្យ១ សង្កាត់​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បុរសដែលត្រូវប្រពន្ធផិតក្បត់ខាងនេះ មាន​មុខរបរធ្វើការក្នុងកាស៊ីណូ មានទីលំនៅសង្កាត់ផ្សារកណ្តាល។ លោកបានថ្លែងប្រាប់ភ្នាក់ព័ត៌មាន​ឲ្យដឹងថា ប្រពន្ធរបស់ខ្លួន​ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់កើតហេតុខាងលើ ដោយបានរៀបអាពិហ៍ពិពាហ៍ដោយស្របច្បាប់កាលពីខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែមួយរយៈពេលនេះថ្មីថ្មីនេះ…

ខឹងសង្សារមិនព្រមលួង ឡើងច.ង.កន្សែងនឹងបង្កាន់ដៃជណ្ដើរ ដា..ច់ធ្លា..ក់.អុកគូទ ត្រូវចំ អ្នករើសអេតចាយជួយ

ខឹងសង្សារមិនព្រមលួង ស្រីស្អាតគិតខ្លី ឡើងចងកន្សែងនឹងបង្កាន់ដៃជណ្ដើរ ដាច់ធ្លាក់អុកគូទគាំងយំមិនចេញ ត្រូវអ្នករើសអេតចាយជួយ នារីជាកម្មការិនីវ័យ ១៩ឆ្នាំម្នាក់បានសម្រេចចិត្តគិតខ្លីបញ្ចប់ជីវិត ដោយការចងករទាំងគ្មានស្ដាយស្រណោះអ្វីសូម្បីតែបន្តិច តែចុងក្រោយនៅតែមិនបានសម្រេច ដោយបានត្រឹមសន្លប់បាត់មាត់បាត់ករឈឹង បន្ទាប់ពីកន្សែង ដែលជនរងគ្រោះរូបនេះ បានប្រើប្រាស់​នោះបានដាច់ដោយចៃដន្យ។ ប្រភពព័ត៌មានបានឱ្យដឹងនារៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះថា ហេតុការណ៍គិតខ្លីតែមិនបានសម្រេច ដោយបានត្រឹមសន្លប់ឈឹងនៅនឹងកន្លែងខាងលើនេះ បានកើតឡើងនៅចំណុចបន្ទប់ជួលមួយកន្លែង ដេលមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ១១​ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ។ ចំពោះជនរងគ្រោះ ដែលសម្រេចចិត្តគិតខ្លី​តែមិនបានសម្រេចរូបនោះ មានឈ្មោះ…

គាំទ្រទេ ស្នងការ ប្រកាសហាមមន្ត្រីមិនឲ្យសួររកប័ណ្ណបើកបរ ឬកាតគ្រីដាច់ខាត ពេលវាស់មិនឃើញជាតិអាកល់

ស្នងការរាជធានីភ្នំពេញ ចេញបទបញ្ជា ហាមមិនឲ្យមន្ត្រីនគរបាល ពិនិត្យជាតិអាកុល ពុំបាត់សួររកប័ណ្ណបើកបរ កាតគ្រីឡាន ជាដាច់ខាត ជាពិសេស ហាមដាចខាត មិនត្រូវវាស់ជាតិអាកុល លើអ្នករួមដំណើរឡើយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាជាថ្មីម្ដងទៀត ដល់កងកម្លាំងប្រតិបត្តិច្បាប់ទាំងអស់ ដែលរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ​ នៅពេលរាត្រី ក្រោយលោកទទួលបានសំណូមពរ និងម៉ាតិរិះគន់ក្នុងន័យស្ថាបនា ដែលធ្វើឲ្យប៉ះពាល់ ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមិនបានសេពគ្រឿងស្រវឹង។ ជាក់ស្ដែងយោងតាមរយៈបទបញ្ជាជាសារសំឡេងផ្ញើជូនថ្នាក់ដឹកនាំនគរបាលរាជធានីភ្នំពេញ ដែលទេីបទទួលបាននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ…

បុរសសាច់ដុំ អាងហាត់ប្រាណ ផឹកគ្រឿងកំប៉ុងរាល់ថ្ងៃ រហូតកើតជំងឺទឹកនោមផ្អែម ធ្លាក់ខ្លួនស្គមរីងរៃ

សូមប្រយ័ត្នកើតជំងឺទឹកនោមផ្អែម បុរសម្នាក់ មានមាឌធំសាច់ដុំមាំមួន​ ​ពេលទៅធ្វើការ ផឹកតែគ្រឿងកំប៉ុង ស្រាប់តែធ្លាក់ខ្លួនស្គមរីងរៃ ដោយសារកើតជំងឺទឹកនោមផ្អែម យោងតាមគណនីតិកតុកមួយដែលមានឈ្មោះថា ខ្ញុំស្រលាញ់ពុកម៉ែ បានបង្ហោះវិដេអូប្អូនប្រុសរបស់ខ្លួន ដែលមានសភាពស្គមរីងរៃ កំពុងអង្គុយហូបបាយទាំងមិនត្រង់មាត់ ដែលមើលទៅហាក់គួរអោយអាណិតណាស់ គណនីដរដែលក៏បានបង្ហាញរូបរាងប្អូនប្រុសរបស់ខ្លួន កាលពេលមិនទាន់ធ្លាក់ខ្លួនឈឺ គឺមានសុខភាពល្អ រូបរាងកាយមាំទាំ ព្រមទាំងមានសាច់ដុំទាំងកងទាំងកងទៀតផង នៅក្នុងគណនីតិកតុកឈ្មោះ ខ្ញុំស្រលាញ់ពុកម៉ែ ដែលត្រូវជាបងស្រីរបស់បុរសនេះ តែងតែបង្ហោះពីសកម្មភាពរបស់ប្អូនប្រុសខ្លួននៅលើគ្រែ ដេកព្យួរសារ៉ូម នៅសល់តែស្បែកដណ្ដប់ឆ្អឹងតែប៉ុណ្ណោះ យ៉ាងណាមិញ បុរសដែលជាអ្នកជំងឺរូបនេះ ក៏ត្រូវធ្លាប់បងស្រី ទម្លាយពីមូលហេតុដែលនាំអោយ ប្អូនប្រុស ធ្លាក់ខ្លួនឈឺបែបនេះ…

ខ្លាចលក់លែងដាច់ សិប្បកម្មលក់សៀវភៅ ប្រញាប់ចេញបដិសេធ រឿងយករូបអ្នកស្រីទ្រីដាណា និងស្វាមីដាក់លើគម្របសៀវភៅ

សិប្បកម្មផលិតសៀវភៅ ស៊្រុនងួន ប្រញាប់ចេញបដិសេធ រឿងរូបគូរស្វាមីភរិយាអ្នកស្រីទ្រីដាណា នៅលើគម្របសៀវភៅ ព្រោះខ្លាចលក់លែងដាច់ សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន យើងខ្ញុំមានកត្តិយស សូមជម្រាបជូនដល់សាធារណៈជន មេត្តាជ្រាបថា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានការបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ដោយមាន ឈ្មោះ និងនិម្មិតសញ្ញា យើងខ្ញុំ រួមបញ្ចូលនិង រូបភាពឯកជនរបស់គ្រួសារលោកស្រី ទ្រី ដាណា ដោយមិនមែនជាស្នាដៃដើមរបស់ សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន យើងខ្ញុំទេ ។…

អាចារ្យធំ ព្រ.លះ.នាយពាក់មី ផ្សាយល្បែងបានលុយរាប់សែនដុល្លារ ពេលសមត្ថកិច្ចកោះហៅ ឆ្លើយធ្វើភ្លើ ថាអត់ដឹងផ្សាយល្បែងខុសច្បាប់

អាចារ្យធំ ប្រតិកម្មទៅនាយពាក់មី រឿងផ្សាយល្បែងបានលុយរាប់សែនដុល្លារ ទាល់តែសមត្ថកិច្ចកោះហៅ ទើបធ្វើភ្ញាក់ខ្លួន ហើយនិយាយធ្វើភ្លើដូចទើបចាប់ជាតិជាមនុស្ស ក្រោយផ្ទុះប្រតិកម្មជាខ្លាំងពីសំណាក់មហាជន ទៅលើដារាកំប្លែងនាយគ្រឿនដែលជាប្អូនបង្កើតរបស់នាយពាក់មី ដែលហ៊ានចេញមុខថតអឹមវី ផ្សាយល្បែងអោយបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងតាមអនឡាញ កាលពីអំឡុងប៉ុន្មានថ្ងៃមុន ហើយបានរីករាលដាល់ដល់នាយពាក់មី ដែលធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គម បន្តរិះគន់ដូចទឹកបាក់ទំនប់នោះ ស្រាប់តែថ្មីថ្មីនេះ បែកធ្លាយវិដេអូ នាយពាក់មី កំពូលតារាកំប្លែង ត្រូវបានសមត្ថកិច្ច នៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានកោះហៅរូបលោក មកបំភ្លឺជុំវិញការផ្សាយល្បែងអនឡាញ ដែលជាអំពើខុសច្បាប់ នៅក្នុងវិដេអូនោះ លោកពាក់មីក៏បានសារភាពថា ខ្លួនមិនបានដឹងថា ក្រុមហ៊ុនដែលរូបលោកបានថតស្ពតអោយនោះ ជាក្រុមហ៊ុនល្បែងអត់មានច្បាប់នោះទេ។…

រៀបការហើយ អត់សងលុយថ្លៃភ្នួង គិតតែដើរហាយសូរ អួតគេតាមហ្វេសបុក

រៀបការហើយ គូរស្វាមីភរិយាថ្មីថ្មោងមួយគូរ គិតតែពីដើរស៊ីចាយ សប្បាយហ៊ឺហារ ហាយសូរ អួតគេនៅលើហ្វេសប៊ុក ស្រាប់តែម្ចាស់សំអាងការ ទារលុយជំពាក់ ៣ខែហើយមិនព្រមសង គូរស្វាមីភរិយា ដែលទើបតែរៀបការថ្មីថ្មោងមួយគូរ កាលពីពេលថ្មីថ្មីនេះ គឺបានមានការបង្ហោះទារលុយ ពីសំណាក់ម្ចាស់សំអាង ជាងថត អ្នកភ្លេង ចុងភៅ​ ជាហូរហែ ព្រោះតែតាំងពីថ្ងៃរៀបការរួចមក គឺបាត់ស្រមោលសូន្យឈឹងតែម្តង មិនព្រមទូទាត់ថ្លៃចំណាយផ្សេងផ្សេង ដែលខ្លួនបានជួលមករៀបចំ ក្នុងថ្ងៃមង្គលការនោះទេ ថែមទាំងបង្ហាញពីជីវិតហាយសូរ ស៊ីចាយហ៊ឺហា ​របស់ខ្លួន នៅលើបណ្តាញសង្គមទៀត។ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ…

ខឹ.ង.ព្រះសង្ឃប្រាប់លេខឆ្នោតខុស ចូល.វា.យ.ដល់ក្នុងវត្ត

ជឿព្រះសង្ឃប្រាប់លេខឆ្នោត​ ខំទៅខ្ចីលុយគេថែម យកមកចាក់ រហូតដល់ម៉ោងចេញលទ្ធផល ស្រាប់តែចេញលេខឆ្នោតខុស ខឹងទ្រាំមិនបាន ចូលទៅវាយព្រះសង្ឃដល់ក្នុងវត្ត មានការភ្ញាក់ផ្អើលពេញបរិវេណវត្ត និងនៅលើបណ្ដាញសង្គម ក្រោយពីបានឃើញការឈ្លោះប្រកែកតវ៉ាយ៉ាងតឹងសរសៃករ រហូតឈានទៅដល់ការប្រើប្រាស់អំពើវាយតប់ ជាមួយនឹងព្រះសង្ឃ ដែលគង់នៅក្នុងវត្ត ព្រោះតែខឹងរឿងឱ្យលេខឆ្នោតខុស ចាក់មិនត្រូវ។ បើយោងតាមប្រភពពីព័ត៌មាន​ដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤បានឱ្យដឹងថា ដើមឡើយ បុរសចិត្តខ្លាំងលែងស្គាល់បាបបុណ្យខាងលើនេះ បានទៅរកព្រះសង្ឃ ១អង្គដែលខ្លួនជឿជាក់បំផុត ដើម្បីសុំលេខឆ្នោត យកទៅចាក់ផ្សងសំណាង នឹងគេ​ ហេតុនេះព្រះសង្ឃ ក៏បានកត់លេខឱ្យ និងថែមទាំងបានបញ្ជាក់ថា លេខនេះចាក់ទៅ គឺពិតជាត្រូវជាក់ជាមិនខាន។…

You missed