លោករស់រាជសាល សន្យាឈប់ឲ្យម្តាយហូបបាយកកជាមួយទឹកត្រីទៀតហើយ ធ្វើយ៉ាងណាដើម្បីអោយតែអ្នកស្រីទ្រីដាណា ព្រមស្រលាញ់ខ្លួនវិញ ជាពិសេសស្វាមីវ័យក្មេងរូបនេះ ប្រកាសមិនព្រមលែងលះជាដាច់ខាត បើទោះបីជាអ្នកស្រីទ្រីដាណា នៅតែចង់លែងលះក៏ដោយ មិនមែនដើម្បីលុយទេ​ តែជាការស្រលាញ់ចេញពីចិត្ត

ក្រោយពីអ្នកស្រីទ្រីដាណា ចេញមុខទម្លាយរឿងអោយប្រាក់ខែម៉ែក្មេករាប់ពាន់ដុល្លារក្នុងមួយខែមួយខែ តែបែរជាម្តាយក្មេកថតបង្ហោះឌឺដង ហូបបាយកកជាមួយទឹកត្រី ធ្វើឲ្យមហាជនមកវាយប្រហារខ្លួន ដែលសេដ្ឋីនី ជាពិសេសអ្នកស្រី បានលើកឡើងចំចំទៅកាន់ប្តី និងប្អូនថ្លៃ នៅពេលខ្លួនទៅលេងផ្ទះម៉ែក្មេកម្តងម្តង សាច់ញាតិ មិនគោរពខ្លួនដែលមានឋានៈជាជំទាវ

អ្នកស្រីទ្រីដាណា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកខ្លួន ពាក់ព័ន្ធនឹងប្តី ជាពិសេសសំដៅទៅកាន់ម៉ែក្មេក យ៉ាងដូច្នេះថា ខ្ញុំជាមនុស្សម្នាក់គិតដល់អ្នកជុំវិញខ្លួនណាស់ តែពេលខ្លះគិតរហូតដល់គេ លែងអោយតម្លៃ បន្ទាប់ពីខ្ញុំសម្រេចចិត្តរៀបការរួច ខ្ញុំបានគិតដល់រឿងជាច្រើន គិតថាធ្វើយ៉ាងណា ដើម្បីជីវិតគ្រួសារដើរទៅមុខរលូន អោយលុយប្តីទាំងមុីន ដើម្បីយកទៅជួយសម្រួលបន្ទុកគ្រួសារគាត់

គិតដល់បងប្អូនគេ គិតដល់ម៉ាក់ក្មេក ទៅលេងផ្ទះគាត់ ហើយជួយជាថវិកាម្ដង១ពាន់ទៅ ២ពាន់ដុល្លារ មិនដែលដាច់ អោយតែជួប ថែមទាំងជូនប្រាក់ខែគាត់ប្រចាំយ៉ាងទៀងទាត់ទៀតផង។ ហើយសម្រាប់ប្អូនគាត់ ខ្ញុំក៏បានផ្ដល់ការងារ តម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារផងដែរ។

ប៉ុន្តែអ្វីដែលខ្ញុំធ្វើទាំងអស់នេះ នៅតែមិនអាចបំពេញតាមចិត្ត និងការចង់បានទៀត។ យូរយូរទៅ ខ្ញុំក៏ក្លាយជាមនុស្សម្នាក់ ដែលអាក្រក់នៅក្នុងភ្នែកអ្នកដទៃ នៅពេលគេឃើញវីដេអូម្ដាយក្មេកហូបបាយជាមួយទឹកត្រី ទាំងខ្ញុំបានផ្ដល់ប្រាក់ខែជូនគាត់ហើយ មិនមានការខ្វះខាតឡើយ។

យ៉ាងណាក៏ដោយបន្ទាប់ពីអ្នកស្រីទ្រីដាណា ខឹងស្វាមីវ័យក្មេងមិនអោយចូលផ្ទះរួចមក ស្រាប់តែលោករស់រាជសាល មិននៅបង្អង់យូរទេ បានប្រញាប់ប្រញាល់ចេញមុខឡាយវិដេអូសុំទោសប្រពន្ធភ្លាមភ្លាម ដើម្បីលប់លាងកំហុសរបស់គ្រួសារខ្លួន

នៅលើទំព័រហ្វេសប៊ុករបស់ស្វាមីអ្នកស្រីទ្រីដាណារូបនេះ បានសរសេររៀបរាប់ពីទឹកខ្លួន ចំពោះឧត្តមភរិយាដែលជាសេដ្ឋីនីថា បងដឹងថាមួយរយៈនេះ អូនប្រហែលជាហត់ហើយ ត្រូវគិតច្រើនទៀត និងរងសំពាធគ្រប់បែបយ៉ាងពីមហាជន។

មិនថាខឹង ឬមិនខ្វល់ និយាយយ៉ាងណាក៏ដោយ បងមានតែពាក្យមួយឃ្លា គឺស្មោះត្រង់ ស្រលាញ់ដំបូងយ៉ាងណា ពេលនេះក៏ដូចគ្នា មិនដែលមានអារម្មណ៍ចង់កែប្រែសូម្បីម្ដង។ រឿងកើតឡើងពីការបង្ហោះរបស់គ្រួសារខ្ញុំ នាំអោយមានការយល់ច្រឡំលើគាត់ច្រើន និងរិះគន់គាត់។

តាំងពីរៀបការរួច គាត់គិតសព្វគ្រប់ យកចិត្តទុកដាក់ និងជួយគ្រួសារបងប្អូនខ្ញុំបន្តបន្ទាប់។ គាត់មានមនោសញ្ចេតនា និងបារម្ភពីអ្នកជុំវិញខ្លួនណាស់ គោរពបងប្អូន និងម្ដាយរបស់ខ្ញុំ ហើយខ្ញុំក៏រំភើបចិត្តដូចគ្នាសម្រាប់ទង្វើគាត់។

លោករស់រាជសាល បានសន្យានៅចំពោះមុខមហាជនបែបនេះថា បងសន្យាថា នឹងមិនអោយមានរឿងអស់នេះកើតឡើងទៀតទេ។ បងបារម្ភ និងគិតពីអូនគ្រប់ពេល សង្ឃឹមថាយើងអាចបន្តដំណើរទៅមុខទៀត រីករាយជាមួយគ្នា សប្បាយជាមួយគ្នា ព្រោះយើងនៅមានក្ដីស្រមៃច្រើនទៀត

Leave a Reply

Your email address will not be published. Required fields are marked *

You missed