ហួសចិត្ត ពេលមនុស្សពេញមួយពិភពលោក កំពុងស្លន់ស្លោ រឿងគាំងហ្វេសប៊ុក ងាកទៅមើលលោកម៉ាក ស៊ាកកឺប៊ឺកវិញ កំពុងដឹកដៃប្រពន្ធទៅស៊ីការកូនមហាសេដ្ឋីឥណ្ឌាធ្វើព្រងើយ

កាលពីយប់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនជាច្រើនស្ទើរតែជុំវិញពិភពលោក មានការភ្ញាក់ផ្អើល និងជ្រួលច្រ​បល់ជាខ្លាំង ព្រោះតែគណនីហ្វេសប៊ុក​របស់ខ្លួន ត្រូវបានជាប់គាំងចូលប្រើមិនកើតដូចដូចគ្នា។

ក្នុងនោះ ខាងក្រុមហ៊ុនមេតា ​របស់ហ្វេសប៊ុក ក៏បានចេញមុខមកបកស្រាយ ហើយប្រាប់ឱ្យមហាជនចិត្តត្រជាក់​ ព្រមទាំងបានសុំទោសផងដែរចំពោះករណីខាងលើនេះ ដោយគេ នឹងធ្វើការដោះស្រាយឱ្យបានប្រញាប់ជាទីបំផុត។

យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយមក ក៏បានត្រឡប់មកដំណើរការវិញជាធម្មតា ដែលធ្វើឱ្យមហាជនជាច្រើនធូរចិត្តឡើងវិញ ព្រោះអ្នកប្រើប្រាស់ខ្លះមានការភាន់ច្រឡំស្មានតែមានគេហេកយកទៅគ្រប់គ្រងបាត់ហើយ​

ដោយឡែក ចំណែកម៉ាក ស៊ាកកឺប៊ឺក ដែលជាមេរបស់ក្រុមហ៊ុនហ្វេសប៊ុកវិញ ក៏បានឆ្លៀតផុសសារប្រាប់មហាជនដូចគ្នាពីបញ្ហានេះដែរ តែហាក់ជាការចៃដន្យ ខណៈពេលដែលហ្វេសប៊ុកកំពុងមានបញ្ហា​ លោកត្រូវបានគេឱ្យដឹងថា​ កំពុងតែមានវត្តមាននៅពិធីមង្គលការ របស់កូនប្រុសមហាសេដ្ឋីជនជាតិឥណ្ឌាម្នាក់ ដែល​ជាមង្គលការដ៏ធំហ៊ឹកហាក់ជាទីបំផុតក្នុងប្រទេសឥណ្ឌាតែម្តង។

ក្នុងនោះ មានជនល្បីល្បីជុំវិញពិភពលោកច្រើនណាស់ បានមកចូលរួម ក្នុងនោះមានទាំងបៀហ្គេត និងម៉ាក ស៊ាកកឺប៊ឺក រួមទាំងភរិយាផងដែរ។ បើនិយាយទៅ ខណៈដែលមហាជនពេញពិភពលោកកំពុងស្លន់ស្លោររឿងគាំងហ្វេសប៊ុក​ ងាកទៅមើលលោកម៉ាក ស៊ាកកឺប៊ឺក វិញ តាមពិតលោកកំពុងជាប់ទៅស៊ីការគេធ្វើព្រងើយទៅវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *