ជនសង្ស័យម្នាក់ ដែលចាប់បឿកម៉ែក្មេកខ្លួនឯង បានសម្រេច ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ​នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។

សមត្ថកិច្ចប្រាប់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះប៉ែន ចាន់នី (ម៉ាប់) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទចាប់ឌីតម្តាយក្មេកខ្លួនឯង កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ​ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិអូរបាក់ត្រា ឃុំស្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

លោកបានឱ្យ ដឹងទៀតថា តាមការរៀបរាប់របស់ជនរងគ្រោះក្នុងពាក្យបណ្ដឹងថា គាត់បាននាំចៅ ពីខេត្តពោធិ៍សាត់ មកលេងជាមួយម្ដាយវា ដែលត្រូវជាកូនស្រីរបស់គាត់ រស់នៅក្រុងប៉ោយប៉ែត និងដើម្បីរកការងារ​ធ្វើផង។

ក្រោយមករូបគាត់រកការងារបានធ្វើ ហើយ ស្នាក់នៅផ្ទះជាមួយក្មួយស្រីរបស់គាត់ នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។ ស្រាប់តែនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កូនស្រីរបស់គាត់បាន ទូរសព្ទមកប្រាប់គាត់ថា នាងបានឱ្យប្តីឈ្មោះ ប៉ែន ចាន់នី ជិះម៉ូតូមកឌុបគាត់ទៅលេងផ្ទះរបស់ខ្លួន នៅភូមិផ្សារកណ្ដាល ដូចសព្វដង ពេលកូនប្រសាមកដល់ គាត់ក៏បានជិះម៉ូតូទៅជាមួយ ស្រាប់តែដល់ចំណុចចំការស្វាយមួយកន្លែង កូនប្រសាបានឈប់ម៉ូតូ រួចធ្វើសកម្មភាពចាប់ឌីតរូបគាត់ទាំងកម្រោលរហូតបានសម្រេចឆ្អែតឆ្អន់តែម្ដង

ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យ ជាកូនប្រសាបាន ដឹករូបគាត់ទៅផ្ទះខ្លួន ពេលនោះគាត់់ ក៏បានប្រាប់រឿងហេតុឱ្យកូនស្រីបង្កើត របស់គាត់បានដឹង ហើយពេលព្រឹកឡើង គាត់ក៏បានទៅដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារ សារភាពថា រូបខ្លួនពិតជាបានចាប់ឌីត ទៅលើជនរងគ្រោះដែលត្រូវជាម្ដាយក្មេក បានសម្រេចពិតប្រាកដមែន ។

ដោយផ្អែកលើពាក្យបណ្តឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *