យោងតាម​នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា មានករណីជួញដូរសរីរាង្គ គឺតម្រងនោម ឆបោកប្រាក់ នៅមន្ទីរពហុព្យាបាល មេត្រូ អរអិលវី ​ដែលមានបុគ្គល ង៉ែត សំអូន ជាអគ្គនាយក។ ក្នុងករណីនេះមានជនរងគ្រោះចំនួន ៦នាក់ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានការបញ្ជាផ្ទាល់ពី លោកស្រី ឧត្តមសេនីយ៍ទោ សុឹម ផាណុំ ប្រធាននាយកដ្ឋាន និងសម្របសម្រួល​ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនប្រព្រឹត្តបទល្មេីស ករណីជួញដូរសរីរាង្គ និងឆបោក នៅឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដោយមានការសហការល្អ ពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ក្នុងករណីនេះ នាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញហើយ។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តុលាការបានចាត់ការ តាមនីតិវិធី និងចេញដីកា បង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែ មរ១។

ពាក់ព័ន្ធករណីនេះ ម្ចាស់មន្ទីរពេទ្យ មេត្រូ អរអិលវី ​នៅឯក្រៅប្រទេស បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើអមនុស្សធម៌ ដែលធ្វើឡើងដោយបុគ្គល ង៉ែត សំអូន ជាមួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះទាំងអស់។ កន្លងមកមានជនរងគ្រោះ បានធ្វើកិច្ចសន្យា ជាមួយបុគ្គល ង៉ែត សំអូន ក្នុងការបញ្ជូន អ្នកជំងឺទៅព្យាបាល នៅក្នុងប្រទេសឥណ្ឌា ឬឱ្យបុគ្គលនេះ ខ្ចីប្រាក់ ជាថ្នូរនឹងដាក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបញ្ចាំ។

ទន្ទឹមនេះ ម្ចាស់ក្រុមហ៊ុនមន្ទីរពេទ្យ មេត្រូ អរអិលវី ​ក្រៅប្រទេស កំពុងព្យាយាមកំណត់ទីតាំង និងចំនួនអ្នកជំងឺ ដែលបុគ្គល ង៉ែត សំអូន បានបញ្ជូនមនុស្សទៅកាន់ប្រទេសឥណ្ឌា ដើម្បីព្យាបាលពួកគាត់

សូមរំលឹកថា អ្នកជំងឺតម្រងនោម​ ឬហៅថា​អ្នកជំងឺខូចក្រលៀន មានចំនួន ១៨ ​នាក់​ ដែលបានចាញ់បោក ​មន្ទីរពេទ្យ​មេត្រូ អរអិលវី  ​អស់ប្រាក់ក្នុងម្នាក់ម្នាក់ប្រមាណ ៥ ម៉ឺនដុល្លារ ព្រោះបន្ទាប់​ពីនាំអ្នកជំងឺ​ប្តូរ​ក្រលៀនទៅដល់ប្រទេស​ឥណ្ឌា ស្រាប់តែតំណាងមន្ទីរពេទ្យនេះ ដែលប្រមូលលុយពីសាច់ញាតិអ្នកជំងឺបានជិត ១លានដុល្លារអាមេរិក ​រត់គេចខ្លួនបាត់ ដោយទុក​អ្នកជំងឺ​ចោល ​នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា​ រាប់ខែ​ មិនបានផ្តល់សេវាព្យាបាល ​ប្ដូរ​ក្រលៀននោះទេ​។

ជាក់ស្តែង អ្នកជំងឺខូចក្រលៀនម្នាក់ ដែលកំពុង​ដេករង់ចាំសេវា​ប្តូរ​ក្រលៀន​ នៅឯប្រទេសឥណ្ឌា​ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា គាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទង រកសេវា​ព្យាបាល​ជាមួ​យ​មន្ទីរ​ពហុព្យាបាល មេត្រូ អអិលវី ​ដែលជា​តំណាងរបស់មន្ទីរពេទ្យមេត្រូ របស់​ប្រទេស​ឥណ្ឌា កាលពីអំឡុង​ខែមីនា ឆ្នាំ២០២៣ ហើយដើម្បីទ​ទួលបា​ន​សេ​វា​ដូរ​ត​ម្រ​ង​នោ​ម​នៅ​ប្រទេ​ស​ឥ​ណ្ឌា រូបគាត់បាន​បង់​ប្រាក់​ប្រមាណ ៥ ម៉ឺនដុល្លារ​អាមេរិក ឱ្យទៅលោក ង៉ែត សំអូន ដែលជា​អគ្គនា​យក​ម​ន្ទី​រ​ពហុ​ព្យាបាលមេត្រូ អរអិលវី នៅក្នុងរាជធានី​ភ្នំពេញ។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីបានប្រគល់លុយឲ្យ និងត្រូវបាននាំ​ទៅដល់​ប្រទេសឥ​ណ្ឌា រូប​គាត់បែរជាមិនទទួលបានសេវាដូរតម្រងនោម ដូចអ្វីដែលមន្ទីរពហុព្យាបាលមេត្រូ បានសន្យា​នោះ​ទេ ដោយ

ទាក់ទងនឹងការ​រង់ចាំ​​សេ​​វាប្តូរ​តម្រងនោ​មនៅប្រ​ទេ​ស​ឥ​ណ្ឌា​ អ​ស់រ​យៈ​ពេ​ល ​៧ ​ខែម​ក​​​ហើ​យនេះ អ្នកជំងឺរងគ្រោះខាងលើ ​ក៏បា​ន​ទម្លាយមូលហេតុ ដ៏គួរឲ្យហួសចិត្តថា គឺដោយសារតែលោក ង៉ែត សំអូន ដែល​ជាអ​គ្គនា​យ​កមន្ទីរ​ពហុ​ព្យា​បាល ​មេត្រូ នៅក្នុងរាជធានីភ្នំពេញ មិនបានបង់ប្រា​ក់ ឱ្យទៅ​មន្ទី​រពេ​ទ្យមេ​ត្រូ​ នៅ​​ក្នុង​ប្រទេស​ឥណ្ឌា​ ខណៈពេល​សួរ​ទៅ​តំណាង​មន្ទីរពហុព្យាបាលមេត្រូនៅភ្នំពេញ គេបានអះអាងថា ក្រុម​ហ៊ុន​​នៅ​​ភ្នំពេញក្ស័យធន មិនមាន​លុយ​បង់​សម្រាប់​ការ​ព្យា​បាលនេះឡើយ។

តែអ្វីដែលកាន់តែមិននឹកស្មានដល់ទៀតនោះ គឺមានប្រភពព័ត៌មានបានបញ្ចេញឲ្យដឹងថា ពុំមែនមានតែអ្នកជំងឺម្នាក់ខាងលើទេ ដែលរងគ្រោះ គឺនៅមានអ្នកជំងឺជាពលរដ្ឋខ្មែរ រហូតដល់ទៅ ១៧ នាក់ផ្សេងទៀត ក៏​ចាញ់បោកដូចគ្នាដែរ ខណៈពួកគាត់កំពុង​រង់ចាំទទួលសេវាព្យាបាលដូរតម្រងនោម​ ដែលបានអូស​បន្លាយ​អស់​ជា​ច្រើន​ខែមកហើយ ប៉ុន្តែការរង់​ចាំ​ហាក់គ្មានពន្លឺអ្វីសោះឡើយ ខណៈលោក ង៉ែត សំអូន ដែ​លជា​អ្ន​ក​ទទួ​​​លលុ​យ​នោះ បានគេចខ្លួនបាត់។

រហូតមកដល់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានការបញ្ជាផ្ទាល់ពី លោកស្រី ឧត្តមសេនីយ៍ទោ សុឹម ផាណុំ ប្រធាននាយកដ្ឋាន និងសម្របសម្រួល​ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនប្រព្រឹត្តបទល្មេីស ករណីជួញដូរសរីរាង្គ និងឆបោក នៅឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដោយមានការសហការល្អ ពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីតែម្តង

 

Leave a Reply

Your email address will not be published. Required fields are marked *