ខូចម៉ូតូ ឡាន អស់ហើយ ទើបរកឃើញប្រេងម៉ាស៊ីនក្លែងក្លាយ រាប់តោននៅព្រែកព្នៅ
រកឃើញទីតាំងលួចផលិតប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែងនៅព្រែកព្នៅ សុទ្ធតែម៉ាកល្បីល្បី ដោយបន្លំដូរសំបកដប ហើយបិទតែមថ្មី មានចំនួនរាប់រយតោនឯណោះ រកឃើញទីតាំងលួចលាក់ផលិតកែច្នៃ វេចខ្ចប់ ស្តុកចែកចាយ ប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោក រការ ខណ្ឌព្រែកព្នៅ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បង្ក្រាប និងដកហូតប្រេងម៉ាស៊ីនក្លែងក្លាយរាប់តោនជាច្រើនម៉ាក។ ប្រតិបត្តិការបង្រ្កាបប្រេងម៉ាស៊ីនក្លែងក្លាយនេះ បានធ្វើ ឡើង នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ដោយមានការចូលរួមសហការពីសមត្ថកិច្ច មូលដ្ឋាន និងមន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំផងដែរ។…