បុរសមួយក្រុម ឃើញស្រីស្អាតដើរម្នាក់ឯង ជិះម៉ូតូតាម​នាងពីក្រោយ ដល់​កន្លែងស្ងាត់ ​ញ៉ែនាងមិនបានសម្រេច ស្រាប់តែធ្វើបាបនាង រហូតដល់ថ្នាក់យំតាមផ្លូវ

យោងតាមគណនីតិកតុកឈ្មោះណារិន បានបង្ហោះវិដេអូមួយយ៉ាខ្លី ដែលបង្ហាញពីសកម្មភាពបុរស១ក្រុមមានគ្នា៣នាក់ បានជិះម៉ូតូ តាមញ៉ែនារីម្នាក់ កំពុងដើរតែម្នាក់ឯងនៅលើផ្លូវលំមួយកន្លែង ដ៏ស្ងាត់ជ្រងំ នៅក្នុងវិដេអូនោះ គេឃើញភាគីខាងបុរស ជិះម៉ូតូម៉ាកហុងដា កុបឡើងកញ្ជាស់១គ្រឿង ហើយបុរសដែលជាអ្នកបើកបរម៉ូតូនោះ មិនមានអាវពាក់ថែមទៀតផង

ម្ចាស់គណនីតិកតុកខាងលើ បានសរសេរបញ្ជាក់នៅលើវិដេអូនោះថា អន់ណាស់អាពៅ តាមញ៉ែស្រីអត់បាន ធ្វើបាបគ្នា

នារីដែលត្រូវបុរស៣នាក់នោះតាមញ៉ែ ប្រហែលជាមានភាពភ័យខ្លាចខ្លាំងដោយសារតែខ្លួននៅម្នាក់ឯង ទើបធ្វើអោយនាងស្រែកយំ ហើយព្យាយាមដើរគេចពីក្រុមបុរសនោះផងដែរ

ចំណែកឯភាគីខាងប្រុស ក្រៅពីពាក្យលេបខាយ ញ៉ែមិនបានសម្រេច បែរជាស្រែកជេរបញ្ចោរនារីនោះទៅវិញ ហើយក៏បន្ថែមល្បឿនជិះម៉ូតូកញ្ជាស់នោះចេញទៅបាត់ស្រមោលតែម្តង

Leave a Reply

Your email address will not be published. Required fields are marked *