ភ្ញាក់ផ្អើល ឧកញ៉ាខេមរៈ សេរីមន្ត ត្រូវខ្លាខាំពីរចង្កូម ពេលកំពុងថតអឹមវី បទ បាញ់ស្នេហ៍ ឃើញខ្លាដេកកុំ ថាខ្លាចេតរ៉ូយ ហើយប្រញាប់ទៅពេទ្រ ដែលលោកចំណាយលុយចាក់ថ្នាំរហូតនឹកស្មានមិនដល់
មានការភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿ ខណៈបែកធ្លាយរូបភាពឧកញ៉ា ខេមរៈ សេរីមន្ត ថតអឹមវី ត្រូវបានសត្វខ្លាខាំ បណ្តាលឱ្យរងរបួលជាដំណាំ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមភ្លាមតែម្តង។
បើយោងតាមប្រភពមួយបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឧកញ៉ា ខេមរៈ សេរីមន្ត ត្រូវខ្លាខាំ គឺដោយសារតែ លោកបានលើកបី លើកលី កូនខ្លាមួយក្បាល ដាក់នៅលើស្មារបស់ខ្លួន ប៉ុន្តែប្រហែលជាកូនខ្លានោះ មិនសប្បាយចិត្ត វាក៏បានខាំទៅលើទៅ ឧកញ៉ា ខេមរៈ សេរីមន្ត ចំនួន ២ចង្កូម ចំស្មារតែម្ដង។
ប្រភពដដែលនោះបានបន្តថា កូនខ្លានោះត្រូវបាននាំមកពី សួនសត្វ ហ្សាហ្វារី ក្រោមការបង្ហាត់ និងមើលថែដោយគ្រូបង្វឹកសត្វនៃស្ងួនសត្វនោះ។ ក្រោយត្រូវបានសត្វខ្លាខាំឧកញ៉ា ខេមរៈ សិរីមន្ត បានចំណាយលុយចាក់ថ្នាំព្យាបាលមុខរបួស អស់រហូតដល់ទៅជិតដល់ ១ពាន់ដល្លារឯណោះ។
យ៉ាងណាមិញ ក្រឡេកមកចាប់អារម្មណ៍មហាជនវិញ គ្រាន់បានដឹងថាតារាចម្រៀងងារជាឧកញ៉ារូបនេះ ត្រូវរងរបួសដោយសារ ខ្លាខាំ ម្នាក់ម្នាក់បាននាំគ្នាលេងសើចបែបចំអន់ទៅកាន់ឧកញ៉ា ខេមរៈ សេរីមន្ត ថា ខ្លាវាថាតាប៉ែពេក ខាំលេងកុំឱ្យវាសាំ អត់យកឆ្មាមកថតជំនួសចឹងហើយអាយដល់ សំណាងហើយដែលវាខាំដៃនោះ បើវាត្របាក់ វិញចប់ ហើយឃើញខ្លាដេក កុំថាខ្លាចេតរ៉ូយ ២ចង្កូមទុកជាអនុស្សាវរីយ៍៕