កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ខណ្ឌប្ញស្ដីកែវ បានឃាត់ខ្លួនស្រ្តីម្នាក់ករណីប្រើហិង្សាលើអនីតិជន។ ករណីហិង្សាបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ច ដែលហេតុការណ៍កើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០”០០នាទី ចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ក្មេងស្រីរងគ្រោះឈ្មោះ យ៉ាន សម្បតិ្តចន្ទ័វិលីស្សា ភេទស្រី អាយុ ៦ ឆាំ្ន មុខរបរសិស្ស។ ចំណែកជនសង្ស័យ ឈ្មោះឃុន វ៉ាន់ដា ភេទស្រី អាយុ ៣៨ ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុត្រូវជាអ៊ុំស្រីក្មេងរងគ្រោះ។
ជុំវិញហេតុការណ៍បង្កហិង្សាលើអនីតិជននេះ សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានហៅក្មួយចំនួន ០៤ នាក់ហូបបាយជុំគា្ននៅក្នុងនោះក៍មានក្មេងស្រីរងគ្រោះឈ្មោះយ៉ាន សម្បតិចន្ទ័វិលីហ្សាផងដែរ។ ក្រោយពេលហូបបាយរួច ជនសង្ស័យបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វអោយជនសង្ស័យខឹងទ្រាំមិនបានក៏ទាញដៃជនរងគ្រោះចេញពីផ្ទះមកឈរនៅមុខផ្ទះខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នងផ្ទះ។
ចំណែកជនរងគ្រោះស្រែកយំក៏យកដៃវាយទា្វររបងផ្ទះធើ្វអោយជនសង្ស័យ ខឹងទ្រាំមិនបានក៏បើកទា្វរបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើងចងដៃជនរងគ្រោះអោយដេកផ្កាប់មុខទៅដី ហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះ។ ចំណែកជនរងគ្រោះនៅតែស្រែកយំធ្វើអោយជនជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះចំនួន ០៣ ដៃទៅលើផ្ទៃមុខ។
សូមបញ្ជាក់ថា ឈ្មោះឃុន សុខគីម ភេទស្រីអាយុ ៣៦ ឆាំ្នមុខរបរគ្រូពេទ្យ ត្រូវជាម្តាយជនរងគ្រោះ បានយកកូនចំនួន ០៤ នាក់នៅក្នុងនោះក៏មានជនរងគ្រោះមា្នក់ផងដែរ យកមកអោយម្តាយបង្កើតនិងបងស្រីត្រូវជនសង្ស័យចិញ្ចឹមបីបាច់រៀនសូត្រ រយះពេល ០៤ ឆាំ្នមកហើយ មុនឪពុកម្តាយលែងលះគា្ន៕