មកដឹងមូលហេតុលម្អិត ដែលនាំអោយសមត្ថកិច្ចដឹងពីកន្លែងថតរឿងត្រង់ស៊ីស កាលពីពេលថ្មីថ្មីនេះ គឺមកពីមាននារីខ្មែរ២នាក់ ដែលជាតួរស្រីថតរឿងដូចគ្នា កើតមានជម្លោះបញ្ហាផ្ទៃក្នុងមួយនេះសោះ ទើបបែកធ្លាយដល់សមត្ថកិច្ចចុះបង្ក្រាបធ្វើអោយតួរស្រីផ្សេងទៀតត្រូវបះជើង កំពុងថតទាំងពាក់កណ្តាលទី

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយពីទទួលបាន ពាក្យបណ្តឹងពីនារី ពីរនាក់ ដែលជាតួអង្គក្នុងការសម្តែងរឿង កុន១៨បូកផងដែរ កំលាំងនាយកដ្ឋាននគរបាលព្រហ្មទាន់នៃក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធទីតាំងអគារមួយកន្លែងនៅ អគារខុនដូ វ៉ោវណោវ ​និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ទៀត ដោយសង្ស័យថា ពាក់ព័ន្ធនឹងករណីផលិតរឿងបែប ១៨បូក នាំយកទៅសាកសួរ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចអគារមួយកន្លែង ស្ថិតលើកំណាត់ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពី មាននារីរងគ្រោះ បានឃើញ រូបភាពរបស់នាង ថតជាមួយជនជាតិចិន នៅតាមបណ្ដាញទំនាក់ទំនងសង្គមនឹងតាមតេឡេក្រាម។

សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំង ខាងលើ បានជោគជ័យ បានធ្វើឡើង ក្រោយពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹងពី នារីចំនួន២នាក់ ​បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធជាមួយ ករណីថត និងផលិតរឿងត្រង់ស៊ីស ​នៅក្នុងបន្ទប់ជាន់ទី៩ នៃអគារខុនដូ វ៉ោវណោវ ។

ក្រោយពីទទួលដំណឹងនេះភ្លាម កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល បានដាក់កម្លាំងជាច្រើននាក់ ​នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក៏ចុះទៅឡោមព័ទ្ធ ទីតាំងអគាមួយកន្លែង ព្រមទាំងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ទៀត ដែលសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងករណីថត និង ផលិតរឿងត្រង់ស៊ីសនោះ។

បើយោងតាមពាក្យបណ្តឹងនារីជនរងគ្រោះទាំងពីរនាក់ បានបញ្ជាក់ថា ពួកនាងបានយល់ព្រម និងស្ម័គចិត្ត ក្នុងការថតរឿងត្រង់ស៊ីសនេះ ជាមួយជនជាតិចិន នៅលើអគារខុនដូ កើតហេតុខាងលើ ទៅតាមការចុះកិច្ចសន្យា និងការព្រមព្រៀងគ្នារួចរាល់ហើយដោយថតទុកក្នុងប្រព័ន្ធអនឡាញសម្រាប់ក្រៅស្រុកប៉ុណ្ណោះ ។

ប៉ុន្តែក្រោយពីថតចប់បានមួយរយៈនឹងទទួលបានថវិការរួចរាល់ហើយ ស្រាប់តែ ឃើញមានការបែកធ្លាយវីដេអូរឿងត្រង់ស៊ីសរបស់ខ្លួន ដែលថតជាមួយជនជាតិចិន នៅលើបណ្ដាញសង្គមតេឡេក្រាម កម្រិតហ្វូលអេចឆ្ឌីទៀតផង នឹងមានការចែកចាយជាច្រើនធ្វើអោយនារីរងគ្រោះទាំងពីរ ដើរយកដៃបាំងមុខ ជាពិសេសក្រុមអ្នកផលិត បានបំពានកិច្ចសន្យាការងារ ដែលខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយគ្នារួចហើយ ទើបនារីរងគ្រោះ ទាំង២នាក់នោះមិនសុខចិត្ត បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានព្រហ្មទាន់ នៃក្រសួងមហាផ្ទៃ នាំអោយនារីខ្មែរផ្សេងទៀតកំពុងធ្វើសកម្មភាពថតរឿងនេះដូចគ្នា ត្រូវអាក់ខានទាំងពាក់កណ្តាលទីតែម្តង។

យ៉ាងណាមិនក៏មានករណីស្រដៀងគ្នានេះ បានបែកធ្លាយសម្លេងនារីម្នាក់បានរៀបរាប់ពី ក្មេងស្រីម្នាក់អាយុទើប១៥ឆ្នាំបានផុងខ្លួនធ្វើការអោយជនជាតិចិន តាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គមតិកតុក ជ្រើសរើសបុគ្គលិកធ្វើការងារតាមអនឡាញ ដែលទទួលបានប្រាក់ខែខ្ពស់ ចាប់ពី១៥០០ដុល្លារឡើងទៅ ដោយមានមេការជាជនជាតិខ្មែរបានបញ្ចុះបញ្ចូលថា ការងារនេះស្រួលណាស់ មានកន្លែងស្នាក់នៅស្រាប់ មានបាយបីពេល ហើយមួយខែគឺដឹងតែទទួលបានប្រាក់ខែ១៥០០ដុល្លារសល់លុយតែម្តង មិនពិបាកក្នុងការចំណាយអ្វីឡើយ ការងារនោះ ដោយគ្រាន់តែ ត្រូវបម្រើភ្ញៀវ ២ម៉ោងក្នុង១ថ្ងៃប៉ុណោះ។

ស្រាប់តែនារីនោះធ្វើការបានត្រឹមតែមិនទាន់បាន១អាទិត្យផង ក៏ទប់ទល់លែងជាប់ ធ្លាក់ខ្លួនឈឺ ក៏រត់រកគ្រូពេទ្យអោយជួយ រហូតពេទ្យពិនិត្យឃើញថា មានការរលាកចំណុចពិសេសរបស់នាងធ្ងន់ធ្ងរ។ បើតាមសម្ដីនារីម្នាក់ដែលបានទម្លាយរឿងរ៉ាវនេះ បានបញ្ជាក់ថា នាងបានសួរនាំ ហេតុអ្វីបានជានាងមានជំងឺរលាកដល់ថ្នាក់នឹងទាំងនៅក្មេងបែបនេះ ក្មេងស្រីនោះក៏បានរៀបរាប់ប្រាប់ ហើយក៏នារីនោះបានអោយនាងប្រញាប់ឈប់ទៅធ្វើការនៅទីនោះបន្តទៀត ដោយសុខចិត្តចោលប្រាក់ខែ នឹងសម្ភារៈទាំងអស់នោះចោលទៅ

សូមបញ្ជាក់ថា ក្រោយទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ ទាំង២រួច កម្លាំងនាយកដ្ឋានព្រហ្មទាន់ បានចុះឆែកឆេរអគារខុនដូខាងលើ ព្រមទាំងឃាត់ខ្លួនជនបរទេសជាច្រើននាក់ រួមមាន សម្ភារផលិតរឿងមួយចំនួនទៀត ដោយនាំយកទៅនាយកដ្ឋានព្រហ្មទាន់ នៃក្រសួងមហាផ្ទៃ ដើម្បីសួរនាំ និងចាត់ការទៅ តាមនិតិវិធីផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *