នុះមិនរួចខ្លួនទេ តួរស្រីដែលចូលរួមថតរឿងត្រង់ស៊ីសជាមួយជនជាតិចិន អាចប្រឈមជាប់ ពន្ធនាគារ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ទៅ២លានរៀល នេះបើយោងតាមច្បាប់កម្ពុជា

ក្រោយមានសេចក្តីរាយការណ៍បានឱ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមព័ទ្ធ ទីតាំងអគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ទៀត ដោយសង្ស័យថា ពាក់ព័ន្ធករណីផលិតរឿងលាយ បែប១៨បូក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចអគារមួយកន្លែង ស្ថិត លើកំណាត់ផ្លូវលេខ៣១០ មូលដ្ឋានសង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយមានវិដេអូបែកធ្លាយ ឈុតឆាករវាងនារីខ្មែរជាច្រើននាក់ ហ៊ានថតរឿងត្រង់ស៊ីសនេះ ជាមួយជន់ជាតិចិនរួចមក ធ្វើអោយមហាជនជាច្រើនលាននាក់ បាននាំគ្នារិះគន់ទៅកាន់ពួកនារីទាំងនោះ ដោយសារតែលុយ ធ្វើអោយប៉ះពាល់ដល់កិត្តិនាមខ្មែរទាំងមូល ដោយមិនតម្កល់ផលប្រយោជន៍ជាតិជាធំឡើយ។

វិដេអូត្រង់ស៊ីស ដែលបែកធ្លាយទាំងនោះ ត្រូវបានអ្នកប្រើប្រាស់ប្រព័ន្ធ តេឡេក្រាមនាំគ្នាចែកចាយ នឹងទស្សនាហើយលាន់មាត់ថា នារីខ្មែរយើងថតរឿង១៨បូកនេះ មិនចាញ់នារីជប៉ុនឡើយ មើលទៅហាក់ដូចជាមានបទពិសោធន៍មិនតិចឆ្នាំទេ។

បើទោះបីជាសមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិបរទេស ដែលជាអ្នកដឹកនាំថត និងសម្ដែងរឿងជាមួយនារីខ្មែរ ត្រូវបាននាំខ្លួនទៅកាន់តុលាការក្តី ក៏ប៉ុន្តែនារីខ្មែរដែលជាតួរអង្គក្នុងរឿង១៨បូកនេះ នៅតែចេញមុខមកប្រតិកម្មតរទល់ ជាមួយមហាជនមិនដាច់ ដែលនាំអោយរឿងនេះមិនស្ងប់សោះឡើយ

ក្នុងនោះ អាចារ្យធំ បានលើកឡើងនៅតាមទំព័រហ្វេសប៊ុកខ្លួនថា បន្ទាប់ពីសមត្ថកិច្ចបង្រ្កាបទីតាំង ផលិតវីឌីអូ១៨បូកនេះ ហើយ តើតួរស្រី ដែលត្រេកត្រអាល ចូលរួមញ៉ាំងឲ្យវីឌីអូមានកាយវិការរស់រវើក និងសំឡេងស្រស់បំព្រងនោះ ត្រូវប្រឈមចំពោះផ្លូវច្បាប់ឬទេ

ទាក់ទងនឹងករណីនេះ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការថត ផលិតកុនកូនជ្រូក ឬថតរូបភាព ជាអំពើខុសច្បាប់ ដែលអ្នកប្រព្រឹត្តិអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ទៅ២លានរៀល។លើសពីនេះ អ្នកផលិតកុននេះ អាចនឹងជាប់ពន្ធនាគារពី៥ឆ្នាំ ទៅដល់១០ឆ្នាំ ប្រសិនបើថតរូបភាព ឬវីដេអូ ទៅលើកុមារក្រោមអាយុ១៨ឆ្នាំ។

Leave a Reply

Your email address will not be published. Required fields are marked *