ខ្លាំងមែន តួរឯកស្រីថតរឿងត្រង់ស៊ីស ដៀល ស្រីស្រីដែលរៀបការតាមប្រពៃណីខ្មែរ ថាអ្នកយកបណ្ដាការ ក៏ជាស្រីលក់នំកេរម៉ែរដែរ គ្រាន់តែលក់ដាច់ថ្លៃ ឲ្យគេទុកប្រើអស់មួយជីវិត ឯស្រីខូចវិញ មិនហត់ លក់តែប៉ុន្មានដង ជិតស្មើរថ្លៃបណ្ដាការទៅហើយ

ក្រោយការរិះគន់ និងជេរប្រមាថ ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ឥតស្រាក់ស្រានសោះនោះ តួរឯកស្រីថតរឿងត្រង់ស៊ីស ជាមួយជន់ជាតិចិន​ អត់ទ្រាំមិនបាន ក៏ស្រាប់តែចេញមុខតាមហ្វេសប៊ុក បង្ហោះសារតរដៃ ទៅកាន់ស្រីស្រី ដែលបានចូលមក ខាំមិន តិះដៀលអោយនាងយ៉ាងចាស់ដៃ

មាននារីខ្មែរមួយចំនួនបានលើកឡើង អំពើទង្វើរបស់តារាស្រីថតរឿង១៨បូកនេះ ថាជាសកម្មភាពបំផ្លាញអនាគត់ និងវប្បធម៌ប្រទេសរបស់ខ្លួន

អនាគត់គឺគេចង់សម្ដៅថា កាលណានារីខ្មែរ ដែលមានទំនៀមទម្លាប់ប្រពៃណីចំណាស់ជាងគេ ពេលដល់វ័យត្រូវមានគូរស្វាមី ត្រូវតែរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ ពោលគឺត្រូវអង្គុយសំពះផ្ទឹមក្បាលដល់កន្ទេល ។

មកដល់បច្ចុប្បន្ន យុវជនខ្មែរសម័យថ្មី ទោះបីជាដើរលឿនបន្តិចក៏ប៉ុន្តែពួកគេមិនបានបោះបង់ប្រពៃណីខ្មែរបុរាណចោលដែរ គឺប្រកាន់ភ្ជាប់ក្បួនខ្នាតត្រឹមត្រូវ ដោយបុរសត្រូវចូលស្តីស្ត្រី មិនអាចរំលងបានឡើយ ក្នុងន័យនេះបុរាណកាល ចង់សំដៅថា បុរសទៅលើកជំនូនបណ្ដាការ ចូលតាមផ្លូវទៅតាមច្បាប់ស្តីដណ្តឹងមនុស្សស្រីជាដើម

ងាកមកតួរឯកស្រី ក្នុងរឿងត្រង់ស៊ីស របស់យើងឯនេះវិញ ឃើញនារីខ្មែរដែលប្រកាន់ភ្ជាប់ប្រពៃណី មកធ្វើការរិះគន់ខ្លួនមិនដក់ដៃបែបនេះ តួរឯកស្រី ក៏បានចេញមុខមកការពារនូវទង្វើមិនគប្បីរបស់ខ្លួនផងដែរ ដោយបោះពាក្យសម្តីទៅកាន់អ្នករិះគន់ខ្លួន កុំអោយអួតលើថ្លៃបណ្ដាការខ្លាំងពេក ដោយនាងបានប្រៀបធៀបថា ស្រីដែលយកថ្លៃបណ្តាការក៏ជាស្រីលក់នំដែរ គ្រាន់តែលក់ដាច់ថ្លៃ ទុកបម្រើគេអស់មួយជីវិតប៉ុណោះ ឯស្រីលក់ខ្លួន មិនហត់ដូចស្រីគ្រប់លក្ខណ៍ទេ លក់តែ២ទៅ៣ដង ស្មើនឹងថ្លៃបណ្ដាការបាត់ទៅហើយ

កញ្ញាហួន ស្រីដែត ដែលគេស្គាល់ថា ជាតួរឯកស្រីក្នុងរឿងត្រង់ស៊ីស បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ម៉េចស្រីស្រីទៅខាំមិន អួតដាក់ស្រីលក់ខ្លួនថា ស្រីខូចគ្មានថ្ងៃស្គាល់ថ្លៃបណ្តាការចឹង  តាមពិតយកបណ្ដាការក៏ជាការលក់ខ្លួនដែរ គ្រាន់លក់ដាច់ថ្លៃ តាមប្រពៃណី ទុកបម្រើផ្លូវភេទអោយគេអស់មួយជីវិត ទុកបង្កើតកូន ទុកជួយសម្រួលបន្ទុក ការងារ ទុកមើលផ្ទះសម្បែង ទុកធ្វើជាសម្ល ករកូរ ជាដើម

ការងារស្រីលក់ខ្លួនមានតែមួយគត់ គឺបម្រើផ្លូវភេទ មិនហត់ ដូចស្រីគ្រប់លក្ខណ៍ទេ បើស្គាល់តម្លៃខ្លួនឯង ស្រីលក់ខ្លួន បើជាស្រីស្អាតត្រូវស្តង់ដារវិញ អាចរកលុយបានរហូតដល់២០០០ដុល្លារឯណោះ ក្នុងមួយយប់ ហើយបើបានថតរឿងទៀត គឺបានរាប់ម៉ឺនដុល្លារ

តែបើថ្លៃបណ្តាការវិញ ជាមធ្យមភាគនៅស្រុកខ្មែរ បង់ដាច់៥០០០ដុល្លារ​អី គឺយកមកប្រើអស់មួយជីវិត ចំណែកស្រីខូច មិនជំពាក់ជំពិនទេ តែបើស្រីគ្រប់លក្ខណ៍ បែបយកប្ដីជំពាក់ទឹកភ្នែក ទឹកសំបោរ ញើសឈាមមិនចេះតិចនាក់ទេ ហើយចុងក្រោយប្ដីទៅរកស្រីខូចមកនៅជាមួយទៀត ហើយប្រើលេសថា ប្រុសបាយក្រៅមិនភ្លេចបាយផ្ទះឡើយ

ចង់ដៀលស្រីខូច កុំយកចំណុចថ្លៃបណ្ដាការមកនិយាយ ជាន់ដានខ្លួនឯងណាស់ ស្រីល្អអឺយ បញ្ជាក់ បងបងហាមមានខ្លួនណា ខ្ញុំនិយាយមិនចង់អោយយកខ្ញុំទៅពាក់ព័ន្ធនឹងបណ្តាការទេ

ជាពិសេសតារាស្រីរូបនេះ បានបោះពាក្យសំដីចុងក្រោយទៅកាន់អ្នករិះគន់នាងថា អ្នកដែលជេរខ្ញុំនឹង មានលុយ៥០០ដុល្លារ កាន់នៅអរគុណអ្នកស្រលាញ់អ្នកចូលចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *