Category: ព័ត៌មានសង្គម

អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ចេញមុខព្រ.លះ.ព្រះអង្គចន្ទមុន្នី រត់ចោលអាស្រម

លោកឃុន ចាន់ឌី អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ចេញមុខទម្លាយថា ព្រះអង្គវនវាសី ចន្ទមុន្នី ដែលកំពុងល្បីល្បាញនៅខេត្តកំពង់ឆ្នាំង គឺជាសង្ឃក្លែងក្លាយ និងជាជនបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ហើយសង្ឃដីការរបស់ព្រះអង្គដែលលើកឡើងថា សូមអោយខ្មែររួបរួមគ្នា សូម្បីតែខ្លួនលោកក៏ចេះនិយាយដែរ។

កូនជិះម៉ូតូ ជូនឪពុកទៅវត្ត ដើម្បីលួចម៉ូតូពុទ្ធបរិស័ទ

ពិតជាកូនកត្តញ៉ូមែន ដល់ខែបុណ្យទាន កូនប្រុសជិះម៉ូតូ បបួលឪពុកទៅវត្ត ដើម្បីលួចម៉ូតូពុទ្ធបរិស័ទ តែចៃដន្យត្រូវតាអាចារ្យ និងព្រះសង្ឃស្រែកផ្អើលឆោឡោ វាពិតជារឿងដែលគួរអោយហួសចិត្តបំផុត ដែលមហាជនមិនធ្លាប់ឃើញ ខណៈជនសង្ស័យ ២នាក់ឪពុកកូន ដែលជាមុខសញ្ញាលួចកាច់ករម៉ូតូយ៉ាងសកម្ម និងត្រូវបានអ្នកស្រុក ស្គាល់ឈ្មោះយ៉ាងច្បាស់ថា ម្នាក់ត្រូវជាកូនមានឈ្មោះឈឿន ឧត្តម បានធ្វើសកម្មភាពដឹកឪពុកទៅលួចម៉ូតូ ១គ្រឿង នៅក្នុងវត្ត តែត្រូវម្ចាស់ឃើញទាន់ ស្រែកឆោឡោ ផ្អើលដល់ព្រះសង្ឃ តាអាចារ្យ ប្រជាពុទ្ធបរិស័ទ្ធ និងសមត្ថកិច្ច នាំគ្នាដេញតាមចាប់ក្របួចជាប់ទាំង ២នាក់ឪកូន នឹងនាំយកមកចាត់ការតាមច្បាប់តែម្តង។ ករណីកូនដឹកឪពុក ទៅលួចម៉ូតូក្នុងវត្តនេះ…

ចតរឺម៉ក់នៅចញ្ចើមផ្លូវសាធារណៈ ត្រូវម្ចាស់ការ៉ាស់សាំងដេញចេញ ព្រោះបាំងមុខ

អាសូរណាស់ជីវិតអ្នកក្រ បុរសម្នាក់គ្រាន់តែចតរឺម៉ក់នៅចញ្ចើមផ្លូវសាធារណៈ ត្រូវម្ចាស់ការ៉ាស់សាំងដេញចេញ មិនអោយចតទេ ព្រោះបាំងការ៉ាស់សាំងខ្លួន និងចាត់ទុកចំណីផ្លូវរដ្ឋជាកម្មសិទ្ធរបស់ខ្លួនថែមទៀត យោងតាមគណនីតិកតុកមួយឈ្មោះថា កូនអ្នកមានបុណ្យ បានបង្ហោះវិដេអូចំនួន២ឃ្លីប បង្ហាញពីសកម្មភាពជម្លោះរវាងខ្លួននឹងថៅកែហ្គារ៉ាស់សាំងមួយកន្លែង កំពុងដេញខ្លួនដែលជាម្ចាស់រម៉ក់ដឹកឥវ៉ាន់ ចេញពីចិញ្ចើមផ្លូវ ព្រោះអះអាងថាជាដីរបស់ខ្លួន មិនអនុញ្ញាតអោយចតឡើយ។ ម្ចាស់រម៉ក់ បានរៀបរាប់នៅក្នុងវិដេអូឃ្លីបរបស់ខ្លួនថា គាត់បានចតនៅលើចញ្ចើមផ្លូវសាធារណៈ បើមើលតាមវិដេអូដែលគាត់បានបង្ហោះគឺនៅកៀនកន្លៀតប៉ុណ្ណោះ ប៉ុន្តែស្ត្រីដែលជាម្ចាស់ការ៉ាស់សាំង បានដើរមកដេញគាត់ចេញ ដោយសារតែគាត់ចតមុខកន្លែងគាត់រកស៊ី ។ បុរសម្ចាស់រឺម៉ក់ បានតបទៅវិញថា រឺម៉ក់គាត់ប៉ុនមេដៃ ចតបន្តិចសោះ ថាបាំងការ៉ាស់សាំងគាត់ប៉ុនណាណីទៅវិញ។ តាមការរៀបរាប់ខាងភាគីម្ចាស់រឺម៉ក់បានបញ្ជាក់ថា ការ៉ាស់សាំងនេះមានឈ្មោះថាស្រីពេជ្រ នៅកែងនឹងភ្លើងស្តុបវត្តកំពែង…

ជំនួយការផ្ទាល់របស់ឯកឧត្តមកឹមសុខាថា ស្រីអូនជាអ្នកស.ម្លា.ប់.ប្តីខ្លួនឯងដោយប្រយោល

ជំនួយការផ្ទាល់របស់ឯកឧត្តមកឹមសុខា បានចេញមុខសារជាថ្មី វិភាគជុំវិញការស្លាប់របស់ឧកញ៉ាឈាងរ័ត្ន ថាអ្នកនាងស្រីអូនគឺជាអ្នកសម្លាប់ប្តីខ្លួនឯងដោយប្រយោល ដោយរកឃើញនូវហេតុផលទាំងនេះ ដំណឹងមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ត្រូវស្វាមីអ្នកស្រី នួន សុន្ទរី ដែលគេស្គាល់គ្រប់គ្នាជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិនោះ កំពុងស្ថិតនៅក្រោមក្រសែភ្នែក និងអង្រួនដល់អ្នកប្រើប្រាស់បណ្ដាញសង្គមជាខ្លាំង ជាមួយគ្រួសារសព។ កន្លងទៅសមត្ថកិច្ចបានបញ្ជាក់ច្បាស់ហើយថា ឧកញ៉ាឈាង រ័ត្ន អាយុ៤០ឆ្នាំ បានបញ្ចប់ជីវិតខ្លួនឯងនៅវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះលេខ១៤២ ផ្លូវអរ ១២គម្រោងរ៉ូសវិល បុរីប៉េងហួត…

ហួសចិត្ត ឃើញប្តីវួកលេងបាល់ទះពេក ប្រពន្ធស្ងោរជ្រក់បាល់ ទុកអោយប្តីហូបប៉ូវកម្លាំង

ហួសចិត្ត ឃើញប្តីវួកលេងបាល់ទះពេក ប្រពន្ធស្ងោរជ្រក់បាល់ ទុកអោយប្តីហូបប៉ូវកម្លាំង ពេលមកពីលេងបាល់វិញ ព្រោះមួយថ្ងៃមួយថ្ងៃមិនដែលជួយធ្វើការងារប្រពន្ធកូនទេ មានវីដេអូខ្លីមួយកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការចែករំលែកតរតរគ្នាឡើងព្រោងព្រាត ពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ខណៈនៅក្នុងវីដេអូបានបង្ហាញឲ្យឃើញស្ត្រីជាប្រពន្ធម្នាក់ បានធ្វើរឿងដ៏ចម្លែកមួយ ដោយគាត់ បានយកបាល់ចាស់ មើលមួយភ្លែតស្មានតែពងទាកូន មកដាក់ក្នុងឆ្នាំងសម្លរ ដែលមានគ្រឿងផ្សំជី ខ្ទឹម យ៉ាងទំនង ដើម្បី ត្រៀមស្ងោរឲ្យលោកប្តីហូប ព្រោះតែចូលចិត្តដើរតែលេងបាល់ទះមិនចេះជួយការងារផ្ទះ។ ជាក់ស្ដែង ស្ត្រីជាប្រពន្ធដែលមានគណនី ហ្វេសប៊ុកឈ្មោះ បង នួន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះរីដេអូ…

បែកធ្លាយ នាយចឺម ធ្វើ.បា.ប.ចិត្តសង្សារទី៣ រហូតស្រក់សាច់ រួចអោបសង្សារថ្មី បញ្ឈឺចិត្តថែមទៀត

ស្រីស្រស់ហ្វា ហ្វា ហៅស្រីយី ហាក់ស្រកសាច់អស់ ជាច្រើនគីឡូនារយៈ​ពេលចុង ​ក្រោយ​នេះគឺ​ មើលទៅឡើង​ស្លេក​ស្លាំង ខុសពីមុន​ស្ទើតែទាំងស្រុងតែម្ដង។ភាពប្រែប្រួល​រាង​កាយ របស់ស្រីស្អាតហ្វា ហ្វា នេះក្រោយពី​នាងទើបចែក ផ្លូវគ្នា​ជា​មួយ តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម ទើបតែបាន២ខែនេះហើយ ស្រីយី គិតតែពីស្រែកយំតែម្នាក់ឯង​ពេល​ដែល​ឃើញនាយចឺម អោបថើបសង្សារថ្មីអ្នកមេម៉ាយកូន១សេង សុខគីម ទើបសង្សារ​ទី​៣​របស់​នាយចឺម រូបនេះហូរទឹកភ្នែកជោគ​ថ្ពាល់ជារៀងរាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាត្រី។ប៉ុន្ដែនៅចំពោះមុខមិត្ត​ភក្ដិអ្នក​រួមអាជី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពនាង​​​​​​​​​​​​​​​​​​​​​ហ្វា ហ្វា តែងតែធ្វើខ្លួនឲ្យរឹងមាំ ដូចជានារីម្នាក់​ដែល​គ្មាន​វិបត្តិស្នេហ៍អីចឹងបើទោះ​ជាក្នុងទ្រួង​នាងសែន ណែនឱរ៉ាព្រោះតែត្រូវអតីតសង្សារ​បញ្ឈឿរចិត្ត ចំពោះ មុខស្រស់ៗ​តែ​ម្ដង។ យ៉ាងណាអ្នកយកព័តមានយើងមិន អាចសុំការបំភ្លឺពីនាងហ្វា…

នាយចឺម ស្រលាញ់សង្សារ ទី៤ខ្លាំងជាងគេ ព្រោះនាងជាស្ត្រីមេម៉ាយ ហើយពូកែខាងសិល្បះ

តារាចម្រៀងសាន់ដេលោក សុខ មេសា ហៅនាយចឺម បានយកសង្សារ ថ្មីសំ​ណព្វ​ចិត្តអ្នកមេម៉ាយកូន១សេង សុខគីម ទៅកៀកកើយ គ្នានៅឆាកតន្រ្ដីតែម្ដងហើយលោកមេសា​ថែមទាំងហៅគូស្នេហ៍ថ្មីថា”មេស្រីៗ”ទៀតផង។ យ៉ាងណា​ក្រោយ​នាយចឺម ផ្សារភ្ជាប់ស្នេហ៍ជាអ្នកមេម៉ាយសាច់ សខ្ចីល្វក់មកនាយ បានយកចិត្តទុកដាក់លើសពីសង្សារ របស់នាយ មុនៗ​ទាំង​អស់ដូចជា ការយករូបភាពរបស់កំពូលស្នេហ៍ដាក់នៅផេកហើយ ពេលលោកមេសា ទៅដើរលេងនៅទីណាឆ្ងាយ នាយ មាន​អារម្មណ៍ថាស្ដាយ បើសិនជានាងសុខគីម មិន បានទៅចូលរួម។ ចំណែកអតីតសង្សារនាយចឺម នាងហ្វា ហ្វា វិញ​ក្រោយ​ពី​យំ​ហើមភ្នែក អស់ជាច្រើនថ្ងៃពេលនេះនាងលែងក្វល់ពីនាយចឺម ទៀតហើយនិងចាប់ផ្ដើមងាក មកលេងខ្លួន​សារជាថ្មីឡើង​វិញ​ដូចជាការទៅកែពង្រីក…

ពេជ្រ សោភា មិនហ៊ានចាយលុយដូច ទេព បូព្រឹក្ស

ពេជ្រ សោភា បានវាយលុកមួយប្រាវនៅរដូវកូវីដតាមរយៈការ​ធ្វើបទ”ទ្វារបេះដូង”ដែល​នាង​គ្រងឈុតបុរាណ​ហើយ​មានបញ្ចូលរូបភាពដេញចាប៉ីដងវែង រួមទាំងរំលេចក្បាច់​គុណ​ល្បុក​តោទៀតផង។ ក្រោយសោភា ធ្វើឲ្យមានការ​ចាប់អារម្មណ៍​ពីទស្សនិកជននូវ​ការផលិត​ចម្រៀងលាយបញ្ចូលការអីភិរក្សឧបករណ៍បុរាណ និងក្បាច់គុណរបស់ខ្មែរនោះឱក សុគន្ធ​កញ្ញា ចេញបទ”រស់ជាខ្លួនឯង”ដោយបង្ហាញពី​ជំនាញនិងទេពកោសល្យក្នុងនាមនាង​ជា​នាថ​ការីរបាំម្នាក់ ខណៈដែលថ្មីៗនាងទេព បូព្រឹក្ស ចេញបទ”វីរៈនារី” ហើយថាចំណាយ​លុយដល់​ទៅ៦០០​លាន​រៀល​ឬស្មើ១៥ម៉ឺនដុល្លារក្នុងការផលិតបទ១នេះទៀតផង ស្របពេលនាងតន់ ច័ន្ទ​សីម៉ា របស់Galaxyវិញត្រូវផលិតកម្មអះអាងថាបទ”Are You Ok?”ដែល​ត្រូវបាន​គេចាត់​ទុក​ថា​ជា​ចម្រៀង​បែបបែកស្លុយនោះចាយលុយអស់៥ម៉ឺនដុល្លារឯណ្ណោះ។ចំពោះពេជ្រ សោភា វិញ​កំពុងតែត្រៀមធ្វើឲ្យគេភ្ញាក់ផ្អើលមួយឆាវ​ទៀតដោយម្ដងនេះនាងក៍គ្រង​ឈុត​ជានាថការីរបាំដូចឱក សុគន្ធកញ្ញា ដែរហើយទោះជាសោភា គ្មានជំនាញ១នេះក្ដី តែនាង​មានម្ដាយដែលជាគ្រូ​បង្ហាត់របាំនេះម្នាក់ចាំជួយ​នាង។យ៉ាងណាគេមិនដឹងថាតើ​សោភា នឹង​ហ៊ាន​ចាយ​លុយធំដូចនាងទេព បូ​ព្រឹក្ស ដែលថាលក់ឡាន លក់គ្រឿងអលង្ការដើម្បី​យក​លុយ​មកធ្វើ​បទចម្រៀងនោះទេ ព្រោះថាតាមសភាពជាក់ស្ដែងសោភា មានតែទិញរថយន្ដចូលថែម​គឺមិន​ដែលឃើញហ៊ាន​លក់​​ឡានទៅធ្វើMVដូចគេសោះឡើយ។ប៉ុន្ដែសោភា…

ដំណឹងល្អ រុស្ស៊ីកំពុងផលិតថ្នាំព្យាបាលជំងឺកូវីដ ជាដាច់១០០% ត្រៀមចេញនៅចុងឆ្នាំ2022

លោក Denis Logunov អនុប្រធានមជ្ឈមណ្ឌល Gamaleya បាននិយាយកាលពីថ្ងៃអាទិត្យថា មជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់រុស្ស៊ីបានផលិតសមាសធាតុគីមីដើម្បីបង្កើតថ្នាំព្យាបាលកូវីដ ហើយរំពឹងថានឹងទទួលបានការអនុម័តនៅចុងឆ្នាំក្រោយ បន្ទាប់ពីការសាកល្បងព្យាបាល ។ លោក Logunov បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា ថ្នាំកូវីដសម្រាប់ព្យាបាលអង់ទីគ័រ monoclonal ដែលប្រើដើម្បីព្យាបាលអតីតប្រធានាធិបតីអាមេរិក Donald Trump គឺជិតរួចរាល់ហើយ ហើយអាចត្រូវបានរំពឹងថានឹងចុះបញ្ជីក្នុងរយៈពេល ៣ ទៅ ៥ ខែខាងមុខនេះ ។…

ប៉ាច គីមមួយ ជិតដល់ថ្ងៃចូលរោងការ កាន់តែរឹតចំណងស្នេហា ជាមួយប្រុសក្មេង

ប៉ាច គីមមួយ ព្យាយាមរឹតចំណងស្នេហាជាមួយប្រុស ក្មេងសយ រតនៈ ពីមួយថ្ងៃទៅ​មួយថ្ងៃ​ឲ្យកាន់​តែរឹងមាំ​ថែម ​ទៀតដូចជានៅចុងសប្ដាហ៍​ពួកគេនាំគ្នាទៅកម្សាន្ដនៅ តំបន់ទេស​ចរណ៍ឆ្ងាយៗពីក្រុង ខណៈដែលដំណឹង​ពួកគេដឹកដៃ គ្នា​ចូលរោងការកាន់​តែកៀកខិត​ចូល​មក​ដល់​បន្ទាប់ពីត្រូវមិត្តភក្ដិទាំងសងខាងជម្រុញ​ឲ្យស្រីស្រស់ប្រុសសង្ហារ​១គូនេះគូ​តែ​ដល់​វេលា​​ក្រាបផ្ទឹមតាមប្រពៃណីខ្មែរឆាប់ៗទៅព្រោះទុកយូ នាំតែជូផ្អូម។ ប៉ុន្ដែនាងគីមមួយ ត្រូវ​សម្រប​ខ្លួន​តាម​ប្រុស ក្មេងរតនៈ ហើយប្រសិនបើប្រុសរូបសង្ហាររូបនេះ សម្រេច​ចិត្តពន្យា​រពេលនោះ​នាងក៍​មិន​អាច​បង្ខំគូស្នេហ៍ឲ្យធ្វើជាកូនកំលោះ​របស់នាង​ បានទាំងរូបគេមិនសប្បាយចិត្តដែរ។ គូរំលឹកថាក្រោយប៉ាច គីមមួយ ចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់​ដែលនិ​យ​ម​ច្រៀង​បទជា​ភាសារបរទេសនោះ​នាងគីមមួយ មិនខ្លាចក្នុងការជ្រើសស្នេហ៍ថ្មីជាតារាដូចគ្នា​នាំ​ឲ្យដើរជាន់ដានចាស់ជាលើកទី២​ឡើយ។ផ្ទុយទៅវិញស្រីស្អាតរូប​នេះបានផាត់​ចោលសំ​ណើរ​ស្នេហាពីសំណាក់មន្រ្ដីធំៗ និងអ្នកមានទ្រព្យជាបន្ដបន្ទាប់ដោយសម្អាង​ថានាងមិន ចូល​ចិត្ត​ប្រុស​ចំណាស់ ឬគ្មានអារម្មណ៍ប្រុស អាយុចាប់ពី៤០ឆ្នាំឡើងនោះទេ ទោះជាបុរស​នោះ​មាន​​ទ្រព្យ​ស្ដុក​យ៉ាងណាក៍ដោយ។គីមមួយ ក៍មិនរារែកចិត្តដែរ ដោយនាងព្រមបើកបេះដូង​ឲ្យ​ប្រុសក្មេងរតនៈ ចូលខ្លួនមកស្អំរបួសស្នាមដំបៅរបស់នាងហើយ ចំណង​ស្នេ​ហា​​ក្រោមដំបូល​តែហង្សមាស…

You missed