មន្ត្រីអាកាសចរ ទាត់ចោលការរិះគន់ថា បុគ្គលិកព្រលានយន្តហោះថ្មីខេត្តសៀមរាប ផ្តល់សេវាអន់ និងទារលុយធីបពីភ្ញៀវ
មន្ត្រីអាកាសចរណ៍ ទាត់ចោលការរិះគន់ថា មន្ត្រីនៅព្រលានយន្តហោះថ្មីខេត្តសៀមរាប ផ្តល់សេវាអន់ និងទារលុយធីបពីភ្ញៀវនោះ គឺជារឿងមិនពិត ប៉ុន្មានថ្ងៃកន្លងទៅនេះ មានការបង្ហោះសារព្រោងព្រាត ដែលគេមិនដឹងថា ជាសារថ្មី ឬសារចាស់នោះទេ ដែលបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិ មានអារម្មណ៍មិនពេញចិត្ត និងផ្តល់ពិន្ទុទាប ទៅលើ ព្រលានយន្តហោះថ្មីរបស់សៀមរាបអង្គរ ដោយសារមានបុគ្គលិក សុំលុយធីបពីភ្ញៀវ។ មិនបង្អង់យូរឡើយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញសេចក្តីបំភ្លឺ និងឆ្លើយតបថា មិនដូចការលើកឡើងទាំងនោះឡើយ ហើយក៏គ្មានបុគ្គលិកព្រលាន រូបណា សុំលុយធីបពីភ្ញៀវដែរ។ នៅក្នុងសេចក្ដីស្រាយ បំភ្លឺព័ត៍មាន ដែលចេញផ្សាយនៅថ្ងៃទី១១…