លោកម៉ាដូណា ប្រាប់អ្នកនាង ឡបរីយ៉ា កុំអោយចាញ់បោក ប្តីប្រពន្ធនាងខ្ញុង ព្រោះពីរនាក់នេះ ពូកែសម្តែងណាស់ អោយតែពេលគេទារលុយជំពាក់
តារាសម្តែងលោក ម៉ាដូណា បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ញើទៅកាន់អ្នកលក់អនឡាញ ដ៏ល្បីឈ្មោះមួយរូប ឱ្យមានការប្រយ័ត្នប្រយែងកុំអោយចាញ់បោកការសម្តែងរបស់តារាកំប្លែងអ្នកនាង ខ្ញុង ខណៈពេលដែលនាងកំពុងជាប់ផុងក្នុងបំណុលមិនទាន់សងគេអស់ ។
ការលើកឡើងពីតារាប្រុសរូបនេះ បានធ្វើឡើង បន្ទាប់ពីលោកបានឃើញវីដេអូមួយ ដែលបង្ហាញអំពីសកម្មភាពអ្នកនាង ខ្ញុង បានដួលសន្លប់ស្តូកស្តឹងភ្លាមភ្លាម ខណៈពេលកំពុងឡាយលក់ផលិតផលតាមហ្វេសប៊ុកជាមួយអ្នកនាង ឡប់រីយ៉ា។
តាមរយៈសកម្មភាពខាងលើនេះ ត្រូវបានលោក ម៉ាដូណា ចាត់ទុកជាការសម្តែងរបស់អ្នកនាងខ្ញុង ដ្បិតលោកធ្លាប់ជួបសកម្មភាពស្រដៀងគ្នានេះ ជាបន្តបន្ទាប់ ចាប់តាំងពីតារាកំប្លែងរូបនេះ ចេះសន្យាសងលុយលោកតាមដំណាក់កាល ក្នុងការជំពាក់សរុបប្រមាណ ៥ម៉ឺនដុល្លារ ។
លោក ម៉ាដូណា បានបង្ហោះសារនៅលើបណ្តាញសង្គមថា សួស្តីទៅកាន់ប្អូនស្រីឡប់រីយ៉ា បងបានជួបប្អូនម្ដងម្តង ប្អូននឹងប្ដីប្អូន តែងតែលើកដៃជម្រាបសួរ មិនថាបង និងសិល្បៈផ្សេងផ្សេង ដោយស្នាមញញឹម និងការគោរព។ បងសុំសរសើរ ក៏ប៉ុន្តែបន្ទាប់ពីបងបានឃើញវីដេអូផុសប្អូននេះហើយ បងក៏មានសារផ្តាំផ្ញើ ជូនប្អូនប្រយ័ត្នប្រយែង ប្ដីប្រពន្ធតារាកំប្លែង២នាក់នឹង ព្រោះគាត់ប៉ិនសម្ដែងណាស់ ប្រសិនបើប្អូនស្គាល់ក្នុងក្រុមកំប្លែងណាម្នាក់ ប្អូនចង់ដឹងថា តើបងនិយាយពិត ឬមិនពិត ប្អូនអាចលួចសួរគេបាន។
មិនថែមប៉ុណ្ណោះ លោកបានបញ្ជាក់ទៀតថា ប្អូនអាចមើល សារបងបាន ទាំងប្ដីនិងប្រពន្ធ រឿងកុហក ខ្ញុំឱ្យអ៊ួយតែម្តង ឈឺនេះឈឺនោះ រវល់នេះរវល់នោះ តែលុយអត់សង ពេលខ្លះបងឆាតទៅច្រើនដងពេក គេអត់ខ្វល់ បន់ស្រន់ឱ្យបារមីជួយដាក់ទណ្ឌកម្ម ២នាក់ហ្នឹង ព្រោះយើងជាម្ចាស់លុយ គឺឆ្អែត នឹងឆាតទៅច្រើនដងពេកហើយ។
លោកបន្តថា សម្រាប់លុយបង ៥ម៉ឺនដុល្លារ ជាង២ឆ្នាំហើយ ដែលប្ដីប្រពន្ធនេះមិនបានបំពេញតាមកិច្ចសន្យាថា សុំសម្រួលសង១ខែ៥០០ដុល្លារ បងព្រម តែបានតែ ២ខែដំបូង បន្ទាប់មកឆាត គឺលែងខ្វល់ ថោកទាបណាស់។
នេះបងថតឱ្យមើលខ្លះខ្លះ បងមិនទាន់ឱ្យអូនស្តាប់ សម្លេងផង កុហក៩ សូមផ្តាំប្អូនកុំជឿ ទៅលើរូបភាពប្ដីប្រពន្ធទាំង២នាក់ហ្នឹងពេក ជាពិសេសរឿងខ្ចីលុយ មានគេច្រើននាក់ណាស់ ដែលចាញ់បោក សូម្បីក្នុងក្រុមកំប្លែងក៏វាបោកដែរ មិនសងគេផង ។
សង្ឃឹមថា ប្អូនយល់ពីបងនិយាយ ប្អូនធ្វើការងារជាមួយវា គឺត្រឹមការងារទៅ តែកុំចាញ់ជាមួយរូបភាព និងការនិយាយផុសរបស់វា ។
ជាការកត់សម្គាល់ រហូតមកទល់នាពេលនេះ តារាកំប្លែងអ្នកនាង ខ្ញុង នៅមិនទាន់បានដោះបំណុលបានអស់នៅឡើយទេ បន្ទាប់ពីនាងជាប់ផុងជាមួយនឹងបំណុលរាប់សិបម៉ឺនដុល្លារ អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ។
ដោយសារតែបំណុលដ៏ច្រើនក្រាស់ក្រែល និងមិនអាចដោះបាននោះ តារាកំប្លែងរូបនេះ ក៏ធ្លាប់សម្តែងការអស់សង្ឃឹមរហូតចង់គិតខ្លី ថែមទៀត ប៉ុន្តែដោយសារនាងនៅគិតដល់កូន ទើបនាងប្រឹងប្រែងតស៊ូងើបឡើងវិញ ដោយបានព្យាយាមរកប្រាក់តាមរយៈការលក់ផ្អក ត្រីប្រឡាក់ ត្រីឆ្អើ និងគ្រឿងសម្អាងតាមអនឡាញ ។
ដោយឡែក ក្នុងមួយរយៈចុងក្រោយនេះ នាងក៏ទទួលបានការអាណិតអាសូរ ពីសំណាក់អ្នកលក់អនឡាញដ៏ល្បីឈ្មោះ គឺនាងឡប់រីយ៉ា បានហៅមកជួយលក់ផលិតផល តាមអនឡាញជាមួយ ដើម្បីអាចបានប្រាក់សម្រាប់ដោះស្រាយបំណុល ។
យ៉ាងណាម៉ិញ បំណុលទាំងអស់នោះនៅមិនទាន់ស្រាកស្រាន្ដនោះឡើយ ពោលគឺគេតែងតែឃើញមានម្ចាស់បំណុលមួយចំនួន ក្នុងនោះមានតារាសម្តែងលោក ម៉ាដូណា ផងដែរ គឺតែងតែបង្ហោះសារទារលុយ នៅលើបណ្តាញសង្គមឱ្យនាងជួយដោះស្រាយលុយដែលជំពាក់នោះ ៕
សូមរំលឹកថា