បែកធ្លាយមន្ត្រីសង្ឃ ព្រះអនុគុណក្រុងប៉ោយប៉ែត ចាប់រំលោភនារីពេញក្រមុំម្នាក់ ពេលទៅបុណ្យបញ្ចុះខាន់សីម៉ា រួចចង់ដោះដៃមិនទទួលខុសត្រូវ

បែកធ្លាយរឿងអាស្រូវ នៅពីក្រោយមូលហេតុ ដែលព្រះអនុគណក្រុងប៉ោយប៉ែត ​និងជាព្រះគ្រូចៅ​ អធិការវត្តស្ទឹងបត់ ប្រកាសធ្វើពិធីលាចាកសិខាបទ ដោយត្រឹមត្រូវ បន្ទាប់ពីត្រូវបានស្រីវ័យក្មេងម្នាក់ប្តឹងសមត្ថ កិច្ចចោទពីបទរំលោភសេពសន្ថវៈ ហើយបញ្ចប់រឿងឱ្យក្មេងស្រីរងគ្រោះដកពាក្យបណ្ដឹង ត្រឹមលុយ ៣ពាន់ដុល្លារ ​ជាមួយនឹងពាក្យជេរប្រមាថ ទុកភាពអាម៉ាស់ និងវិប្បដិសារីដល់ក្មេងស្រីរងគ្រោះជាខ្លាំង។

យោងតាមពាក្យបណ្ដឹង របស់នារីរងគ្រោះ មានអាយុ២២ឆ្នាំ ដោយសុំមិនបញ្ចេញឈ្មោះ មានទីលំនៅស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងទៅអង្គការ និងសមត្ថកិច្ចជួយរកយុត្តិធម៌ ពីបទរំលោភសេពសន្ថវៈ ពីបុគ្គលជាសង្ឃ ខាងលើ បានចាប់រំលោករូបនាង កាលពីជិតទាបភ្លឺ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះសំណាក់មួយកន្លែង នៅខេត្តសៀមរាប។

ក្នុងបណ្ដឹងនារីរងគ្រោះ បានរៀបរាប់ទៀតថា មុនដែលឈានដល់ការចាប់រំលោភរូបនាង ក្នុងផ្ទះសំណាក់ គឺ រូបនាងជាមួយ នឹងលោក រួមជាមួយតៃកុងរថយន្តរបស់លោក កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើដំណើរទៅកម្មវិធីបញ្ចុះសីម៉ា នៅខេត្តព្រះវិហារ លុះត្រឡប់មកវិញយប់ជ្រៅ ដល់ខេត្តសៀមរាប លោកចូលសឹងនៅផ្ទះសំណាក់សិន ដោយបន្ទប់ផ្សេងគ្នា តែបន្ទប់លោក នៅទល់មុខបន្ទប់នាង លុះដល់ម៉ោង ៣ជិតភ្លឺចូលថ្ងៃទី៤ ស្រាប់តែលោកគ្រូ ខលហៅរូបនាង ចូលមកបន្ទប់លោកគ្រូបន្តិចមានការ នៅពេល ដែលនាងទៅចូលទៅដល់ភ្លាម ស្រាប់តែលោកគ្រូចាប់នាងរុញដួលទៅលើគ្រែ ដែលលោកសឹង រួចចាប់សង្កត់នាងស្រាតខោ និងដោះអាវនាង រំលោភរហូតបានសម្រេចមួយដង

នៅពេលរំលោភរួចហើយ លោកបានគម្រាម នាងមិនឱ្យនិយាយប្រាប់អ្នកណាទេ សូម្បីតែពុកម្តាយនាង ហើយលោកថា នឹងទទួលខុសត្រូវលើរូបនាងគ្រប់យ៉ាង តែសូមឱ្យចាំលោករយៈពេលពីរឆ្នាំទៀត ចាំលោកធ្វើសាលាឆាន់ និងខ្លោងទ្វាររួច លោកនឹងសឹកទៅដណ្ដឹងនាង

បន្ទាប់ពីចាប់រំលោភរូបនាងមក លោកតែងតែលួងលោម និងទំនាក់ទំនងមកនាងជាញឹកញាប់ បានប្រហែលពីរខែកន្លះ ព្រះគ្រូចៅអធិការវត្តអង្គនេះ ក៏ដោះដៃ លែងមានទំនាក់ទំនងមកនាង និងប្លុកហ្វេសបុករបស់នាងចោលអស់ទៀត។

លុះពេលនាងទៅរកលោក ឬទាក់ទងគ្នាបាន លោកគ្មាននិយាយអ្វីក្រៅពីសុំនាងរួមភេទបន្ថែមទៀតទេ ហើយនៅពេល ដែលស្ងាត់ពីមុខគេ លោកតែងលូកលាន់បំពានលើរូបរាងកាយនាង។

ក្រោយមកនាងក៏សម្រេចដាក់ពាក្យបណ្តឹង​ទៅសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈ ប៉ុន្តែសមត្ថកិច្ចមិនបានដោះស្រាយតាមផ្លូវច្បាប់ឱ្យរូបនាងឡើយ គឺមានតែអ្នកសំឡុត បំភិតបំភ័យនាងថា ប្តឹងមិនឈ្នះលោកទេ ប្រយ័ត្នលោកប្តឹងវិញ បើទៅតុលាការ ក៏មិនងាយដែរ ព្រោះរឿងយូរហើយ មិនមានភស្តុតាងអ្វីឡើយ និងបង្ខំឱ្យនាងដកពាក្យបណ្ដឹង យកលុយពីលោកទៅដើម្បីបញ្ចប់រឿង។

ដោយសារតែខ្លួននៅក្មេង និងមានឪពុកម្តាយមានជីវិភាពក្រីក្រ គ្មានលទ្ធភាពតតាំងផងនោះ ឪពុកម្តាយរបស់នាងក៏ឱ្យនាងព្រមដកពាក្យបណ្តឹង កាលពីសប្តាហ៍ ដើមឆ្នាំ២០២៤ ទាំងនាងមិនចង់បញ្ចប់ត្រឹមនឹង គឺចង់ប្ដឹងបន្តទៅតុលាការបន្ថែមទៀត។

ការដកពាក្យបណ្តឹងនេះ បានត្រឹមតែផ្តល់ការឈឺចាប់ និងបង្ខំឱ្យនាងដកពាក្យបណ្តឹងបញ្ចប់រឿងត្រឹមសំណង ៣ពាន់ដុល្លារ និងពាក្យប្រមាថកាបទៀនគ្រប់យ៉ាង ហើយបែរជាបានត្រឹមតែ លោកមួយអង្គនេះត្រូវ ប្រកាសលាចាកសិក្ខាបទ ដូចមិនមានរឿងអ្វីសោះ ថ្ងៃទី១៨ ១៩ ខែមករា ២០២៤ខាងមុខនេះទៅវិញ។

ជុំវិញរឿងបណ្តឹងរបស់ស្ត្រីរងគ្រោះនេះ ព្រះសមណញាណ ណាប់ ម៉ឺន ជាព្រះវិជយានុរ័ត្ន បាឡាតគណៈខេត្តបន្ទាយមានជ័យ បានមានសង្ឃដីកាថា ខាងរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ លោកមិនបានដោះស្រាយទេ តែចំពោះ
វិន័យសាសនា ព្រះអង្គបានប្រជុំ ដោះស្រាយហើយ កាលពីពីរថ្ងៃមុន ដោយមានខាងលោក យឹម សំណាង ​អភិបាលរងខេត្ត ចូលរួម ជាមួយខាងមន្ទីរធម្មការ​ដើម្បីដោះស្រាយ តាមបណ្ដឹង ដែលប្ដឹងលោកអនុគណក្រុងប៉ោយប៉ែត ពីបទរំលោភសេពសន្ថវៈ ​ដោយលោកទទួលស្គាល់តាមបណ្ដឹង និងព្រមសឹក ហើយលោកបានដោះស្រាយតាមផ្នែករដ្ឋប្បវេណី ដល់ដើមបណ្តឹងរួមចហើយ គឺមិនមានទោសវិន័យអ្វីផ្សេងទៀតឡើយ។

តែបើសាម៉ីខ្លួនមិនព្រមទទួលកំហុសទេ នៅថ្ងៃទី២៤ ខាងមុខ លោកនឹងហៅសាម៉ីខ្លួនទាំងសងខាង ប្រជុំដោះស្រាយបន្ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *

You missed