នុះមិនទាន់រួចខ្លួនទេ សមត្ថកិច្ចបានឃាត់ខ្លួន បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា២នាក់ ដែលព្រួតគ្នាធ្វើបាបលើកុមារលក់សត្វអណ្តើកនៅមុខកសិន្នអង្គរវត្តហើយ

សមត្ថកិច្ចធ្វើការឃាត់ខ្លួន មន្ត្រីអាជ្ញាធរជាតិអប្សរាពីរនាក់ ដែលព្រួតគ្នាប្រើហិង្សាលើកុមារ លក់អណ្ដើកមុខអង្គរវត្ត ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីស្នងការដ្ឋាននគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះសារតាមរយៈផេកហ្វេសប៊ុកនៅព្រឹកនេះថា​ ​នាពេលកន្លងទៅថ្មីថ្មីនេះ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សារបស់បុគ្គលិក សណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណ កសិន្នមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់ ។

គួរកត់សម្គាល់ថា ការប្រើអំពើហិង្សាលើកុមារ ជាបទល្មើសព្រហ្មទណ្ឌ តែបែជាខាងអង្គភាព អាជ្ញាធរជាតិអប្សរា បានត្រឹមតែណែនាំ ពិន័យរដ្ឋបាល និងតម្រូវអោយសូមទោសទៅវិញ ដែលហេតុនេះបានធ្វើអោយផ្ទុះការិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គម

តែទីបំផុតឈានដល់ចំណាត់ការសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីបន្តអនុវត្តន៍ទៅតាមនីតិវិធី ។ ហើយជុំវិញករណីនេះ ផ្ដើមដំបូង ដែលនាំអោយមហាជនគ្រប់ស្រទាប់វណ្ណៈផ្ទុះកំហឹង និងថ្កោលទោសជាខ្លាំងទៅលើការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្នអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា បន្ទាប់ពីវីដេអូត្រូវបានចែកចាយ យ៉ាងផុសផុលលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែមករា។

ប៉ុន្តែអ្វីដែលមហាជនកាន់តែមិនពេញចិត្ដទៀតនោះ គឺចំណាត់ការអាជ្ញាធរជាតិអប្សរា លើមន្ត្រីរូបនោះ ដែលគ្រាន់តែសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និង បញ្ឈប់នូវរាល់សកម្មភាពហិង្សា និងបានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្ដាយ និងកុមាររូបនេះដោយផ្ទាល់ដើម្បីបញ្ចប់រឿង។

ជុំវិញចំណាត់បញ្ចប់រឿងត្រឹមដាក់ពិន័យរដ្ឋបាល ធ្វើកិច្ចសន្យា និងត្រឹមការសូមទោស លើមន្ត្រីដែលប្រើហិង្សារូបនេះ បានធ្វើអោយមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម កាន់តែផ្ទុះកំហឹងខ្លាំងទ្វេដង ដោយពួកគាត់អះអាងថា ក្នុងនាមជាប្រជាពលរដ្ឋ ខ្មែរ ពួកគាត់មិនអាចទទួលយកនូវចំណាត់ការបស់ អាជ្ញាធរជាតិអប្សរា ដោយគ្រាន់ធ្វើកាព្រមាន ហើយអោយសុំទោស រួចខ្លួននោះទេ គួតែមានវិធានការធ្ងន់ជាងនេះ ព្រោះជនដែលប្រើហិង្សាលើកុមារ មិនសមជាអ្នក ធ្វើកាក្នុងវិស័យនេះទេ វានាំអោយអាម៉ាស់ដល់មន្ត្រីល្អល្អ ដទៃផ្សេងទៀត ដោយសំណូមពរអោយមានវិធានកាធ្ងន់ជាងនេះ ឬដក់ចេញពីក្របខណ្ឌតែម្ដង។

ក្នុងនោះមហាជនភាគច្រើនចង់ឃើញស្ថាប័នមានសមត្ថកិច្ច និងអង្ការ សិទ្ធកុមារ នឹងលូកដៃរកយុត្តិធម៌ ជូនកុមាររងគ្រោះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed