ហួសចិត្ត តាមពិតបុរស ដែលមន្ទីរវប្បធម៌ កោះហៅធ្វើកិច្ចសន្យានោះ គឺគ្រាន់តែជាអ្នកបង្ហោះវិដេអូចម្រៀង នៅលើហ្វេសប៊ុកប៉ុណ្ណោះ ចំណែកឯអ្នកចម្រៀង និងម្ចាស់វង់តន្ត្រីអក កាដង់ គឺរួចខ្លួនទៅវិញ មន្ទីរវប្បធម៌មិនមានចំណាត់ការអ្វីឡើយ

អ្នកនិយមចូលចិត្តលេងបណ្តាញសង្គមជាច្រើន បានផ្ទះ​ខឹងសម្បាទៅលើនារីជាអ្នកចម្រៀង តាមអកកាដង់ម្នាក់ ដែលបាន
ស្រែកច្រៀងប្រើពាក្យអសុរោះ ធ្វើឱ្យខូចដល់តម្លៃស្រីខ្មែរ និងប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីដ៏ផូរផង់របសខ្មែរផងដែរ ហើយក៏
មានមហាជនមិនតិចនាក់នោះទេ ដែលបានរិះគន់ទៅលើស្រីស្អាតរូបនេះ ក៏ដូចជាក្រុមតន្ត្រីនេះទាំងមូល។

រឿងរ៉ាវខាងលើនេះហាក់មិនទាន់ចប់នៅឡើយទេ ខណៈនារីរូបស្រស់ជាអ្នកចម្រៀង នៅមិនទាន់ត្រូវបាននាំខ្លួនមកសារភាពទោសកំហុសនៅឡើយ ស្របពេលដែលម្ចាស់ក្រុមតន្ត្រីក៏ពុំទាន់ឃើញមានចំណាត់ការអ្វីពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនៅឡើយដែរ តែអ្វីដែលមហាជនបានទទួលជ្រាប គឺកាលពីថ្ងៃទី២២ ខែវិច្ឆិកានេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាមទើបតែបានកោះហៅអ្នកថតរូប និងវិដេអូតាមកម្មវិធីផ្សេងផ្សេង មកដើម្បីធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពងចាមបានកោះហៅ លោក ​កាយ កុសល​ ដែលជាអ្នកថត និងផ្សព្វផ្សាយលើបណ្តាញសង្គមយកមកធ្វើការអប់រំ និងចុះកិច្ចសន្យាដើម្បីបញ្ឈប់ការថត និងចែកចាយលើបណ្តាញសង្គមបែបនេះរួចមក ក៏ឃើញថារឿងរ៉ាវមួយនេះ ហាក់ស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែយ៉ាងណា ភាគីលោក កាយ កុសល់ ដែលជា​ម្ចាស់​មេដៃនៅក្នុងកិច្ចសន្យា មិនបានអស់ចិត្តឡើយទេ ដោយសារតែចំណាត់ការមួយនេះហាក់ដាក់បន្ទុកទៅលើតែលោកម្នាក់ឯង

ខណៈភាគីអ្នកចម្រៀង និងម្ចាស់ក្រុមតន្ត្រីបែរជាត្រូវរួចខ្លួន ដោយគ្មានចំណាត់ការអ្វីទាល់តែសោះទៅវិញ។ ថ្លែងប្រាប់អ្នកសារព័ត៌មានយើងកាលពីយប់ថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក កាយ កុសល បានឱ្យដឹង​ថា រូបលោកផ្ទាល់ គឺមិនអស់ចិត្តទៅនឹងចំណាត់ការរបស់ខាងក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាមឡើយ ដោយហេតុថា លោកគ្រាន់តែជា
អ្នកថតឡាយអោយក្រុមតន្ត្រីទាំងនោះតែប៉ុណ្ណោះ ហើយក៏មិនមែនជាម្ចាស់វង់តន្ត្រីនេះដែរ និងរិតតែមិនមែនជាអ្នកនិពន្ធ
កាឡៃបទចម្រៀងគេអោយទៅជាអសុរោះបែបនេះ ដើម្បីឱ្យអ្នកចម្រៀងច្រៀងដែរ ពោលគឺលោកមិនបានពាក់ព័ន្ធជាមួយក្រុម
តន្ត្រីនោះទេ គឺលោកថតទៅតាមគេជួលតែប៉ុណ្ណោះ។

លោកបន្តថា លោកព្រមទទួលនូវអ្វីដែលលោកបានធ្វើ ទើបលោកចូលខ្លួនទៅធ្វើកិច្ចសន្យា តែចុងក្រោយរឿងរ៉ាវមួយនេះ បែរជាត្រូវធ្លាក់មកលើលោកតែម្នាក់ឯងទៅវិញ ជាអ្នកទទួលខុសត្រូវ ខណៈនារីជាអ្នកចម្រៀង អកកាដង់ ដែលប្រើពាក្យអសុរោះ និងក្រុមតន្ត្រីទាំងនោះ បែរជារួចខ្លួន គ្មានចំណាត់ការទៅលើពួកគាត់ទាស់តែសោះ ទាំងដែលលោកគ្រាន់តែជាអ្នកថតស៊ីឈ្នួលគេ។

លោកបន្តទៀតថា គ្រប់យ៉ាងហាក់ដូចជាដាក់បន្ទុកតែលើលោកតែម្នាក់ឯង ហើយខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាមក៏មិនបានចេញសេចក្ដីប្រកាសឱ្យច្បាស់លាស់ផងដែរ ​ធ្វើឱ្យមហាជនមានការយល់ច្រឡំលើលោកជាខ្លាំង។ លោកសង្កត់ធ្ងន់ថា អ្វីដែលធ្វើឱ្យលោកហួសចិត្ត ទៅទៀតនោះ គឺខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានបង្គាប់ឱ្យលោក ចេញវិដេអូបកស្រាយមួយទៀត ដើម្បីបញ្ចប់រឿង ប៉ុន្តែលោកបានបដិសេធដោយថា រឿងរ៉ាវ លោកគឺត្រូវបានបញ្ចប់រួចទៅហើយ

ព្រោះលោកបានចុះកិច្ចសន្យាបញ្ឈប់ថតវីដេអូប្រើពាក្យសំដីអសុរោះទាំងនោះហើយ។ លោកបន្ថែមទៀតថា ចំពោះអ្នកដែលត្រូវបកស្រាយបន្តទៀតនោះ មិនមែនជាលោកទេ តែគឺជាក្រុមតន្ត្រីសម័យ និងស្រីស្អាត រាំច្រៀងប្រើពាក្យអសុរោះទាំងនោះទៅវិញទេដែលត្រូវចេញមុខមកបកស្រាយដើម្បីបញ្ចប់រឿងមួយនេះ​។

សូមបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោះហៅប្រជុំ ពិភាក្សា និងបានបង្ហោះខ្លឹមសារ​ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានកោះហៅក្រុមតន្ត្រី កុសលប្រម៉ូតតន្ត្រី មកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ដែលប៉ះពាល់ប្រពៃណី វប្បធម៍ និងសីលធម៌សង្គម។

ចំពោះខ្លឹមសារ នៃកិច្ចសន្យា មានដូចជា ខ្ញុំបាទឈ្មោះ កាយ កុសល ភេទប្រុស អាយុ៣៥ឆ្នាំ ដែលមានផេកឈ្មោះ កុសល ប្រម៉ូតតន្ត្រី សូមគោរពជូនលោក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពងចាម ខ្ញុំបាទសូមធ្វើកិច្ចសន្យា និងឈប់ផុសមាតិកា រូបភាព ឬវីដេអូ និងចម្រៀង ដែលមានបារ៉ូល អសុរោះធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិខ្មែរ ដ៏ផូរផង់ ក៏ដូចជាកាយវិការណាមួយ ដែលមិនសមរម្យទៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក តិកតុក យូធូប ជាដើម។ ប្រសិនបើខ្ញុំបាទមិនគោរព តាមកិច្ចសន្យានេះទេ ខ្ញុំបាទសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

 

Leave a Reply

Your email address will not be published. Required fields are marked *