ប៉ីប៉ីឌី ថាមកពីពួកអ្នករិះគន់អត់ចេះអង់គ្លេស និងរស់នៅតែក្នុងប្រលោះប្រហោង
ផ្ទុយពីមហាជន ប៊ីប៊ីឌី ចេញមុខការពារ ក្រុមអ្នកនិយាយភាសារខ្មែរលាយអង់គ្លេស និងវាយបក់ ទៅកាន់ពួកអ្នករិះគន់ថា ខ្លួនឯងមិនចេះអង់គ្លេសស្ដាប់មិនបាន បែរជាមកបន្ទោសគេអ្នកចេះទៅវិញ ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ពាក់ព័ន្ធទៅនឹងក្រុមយុវជនមួយក្រុមដែលពិភាក្សាគ្នាលើប្រធានបទ របៀបនៃការគ្រប់គ្រងខ្លួនឯង ក្នុងនោះមានអ្នកចូលរួមធ្វើជាវាគ្មិន គឺតារាចម្រៀងរូបសង្ហា សាយ ជាមួយពិធីការនី គង់ សុខគៀងកាលពីពេលថ្មីថ្មីនេះ ដោយសារតែពួកគេ បានជជែកគ្នា ជាភាសារខ្មែរ លាយឡំនឹងភាសារបរទេសគឺភាសាអង់គ្លេស ច្រើនលើសលុបពេក រហូតធ្វើអោយពលរដ្ឋខ្មែរមួយចំនួនស្តាប់មិនបាន មិនសប្បាយចិត្តនឹងកិច្ចសន្ទនានេះ អ្វីដែលធ្វើអោយមហាជនកត់សម្គាល់ខ្លាំងនោះ គឺពិធីការនី ដែលមានឈ្មោះគង់ សុខគៀង បានប្រើប្រាស់ភាសាអង់គ្លេសច្រើនពេក…