ស្នងការ កោះហៅស្រីស្អាត ដែលត្រូវប៉ូលិសចរាចរណ៍ផាកពិន័យហើយ សុំលេខទូរស័ព្ទឆាតញ៉ែ ណាត់គ្នាទៅហូបចុក
អ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយស្រីស្អាតម្នាក់ឈ្មោះ គង់ ម៉ូលីកា បង្ហោះខ្លឹមសារពាក់ព័ន្ធ ទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយក ប្រាក់បង់តាមអេប៊ីអេ ទៅឱ្យជនស៊ីវិល ចំនួន ២០ដុល្លារ ខណៈខ្លួនជូនម្តាយទៅមន្ទីរពេទ្យ។
ទាក់ទិនទៅនឹងរឿងនេះ នៅរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារ បង្ហោះក្នុងគ្រុបតេឡេក្រាម ឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធ ទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាមអេប៊ីអេ ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់។
ជុំវិញការចោទប្រកាន់នេះ ខាងស្នងការ សូមឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះមុខ សមត្ថកិច្ច នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីសួរនាំព័ត៌មាន មួយចំនួន ក្នុងការស្វែងរកយុត្តិធម៌ជូន ដោយលេខទូរស័ព្ទរបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា សមត្ថកិច្ចព្យាយាមទំនាក់ទំនងសួរនាំ ប៉ុន្តែទាក់ទងមិនបាន។
ដោយឡែកចំពោះមន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិល ដែលរងការចោទប្រកាន់ សមត្ថកិច្ចជំនាញបានកោះហៅចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចហើយ៕