ឧកញ៉ាភារម្យ វិចិត្រដារ៉ា រអ៊ូពីវិធានការចរាចរណ៍ ពេលតឹងតឹងពេក ពេលធូរធូរពេក មួយព្រឹក ខ្លួនត្រូវប៉ូលិសផាករហូតដល់ទៅ២កន្លែង
មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែល ឧកញ៉ាភារម្យ វិចិត្រដារ៉ា ធ្វើការផ្សាយបន្តផ្ទាល់ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣ ដើមខែកុម្ភះនេះ ស្ដីអំពី សកម្មភាពភាពរថយន្តរបស់ខ្លួន ត្រូវប៉ូលិសចរាចរណ៍ ចាប់ផាកពិន័យល្បឿន ក្នុងទិសដៅលោកកំពុង ធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ
ក្រោយពេលលោកចុះពីលើឡានដើម្បីជួបមន្ត្រីនគរបាលចរាចរណ៍ខេត្ត លោកបានយល់ព្រមទទួលកំហុស និងព្រមទទួលការផាកពិន័យតាមវិក័យប័ត្រត្រឹមត្រូវ ដោយខាងសមត្ថកិច្ចបានបញ្ជាក់ច្បាស់ថាលោកបានបើកហួសល្បឿនកំណត់ ៦០គីឡូម៉ែត្រក្នុង១ម៉ោង
លើសពីនេះ ប៉ូលិសចរាចរណ៍មិនត្រឹមផាកពិន័យល្បឿនប៉ុណ្ណោះទេ គឺក្រោយមានការត្រួតពិនិត្យបានមើលឃើញថា រថយន្តរបស់លោកឧកញ៉ា បានបំពាក់អំពូលភ្លើងខុសបច្ចេកទេស ដោយតម្រូវអោយលោក ធ្វើការដោះចេញនៅនឹងកន្លែងភ្លាមភ្លាមតែម្តង
ឧកញ៉ាវិចិត្រដារ៉ា បានរអ៊ូរទាំជាខ្លាំង ពេលលោកជួបហេតុការខាងលើនេះ ដោយមួយព្រឹកប៉ុណ្ណោះ លោកត្រូវប៉ូលិសចាប់ផាកពិន័យរហូតដល់២ដង ជាពិសេសលោកបានបញ្ជាក់ថា វិធានការចរាចរណ៍ ពេលតឹងតឹងពេក ពេលធូរធូរពេក