អតីតម្ចាស់ពាន ដឹវ៉ូយ ខេមបូឌៀ រដូវកាលទី១ លោកប៊ុត សីហា ដែលល្បីរឿងត្រូវ សមត្ថកិច្ចឃាត់ខ្លួន ​ពីរបីលើករួមមកហើយនោះ នៅពេលនេះ ​បានចេញមកប្រឡូកក្នុងវិស័យចម្រៀងបន្តទៀតហើយ ក្រោយពីបានចូលមណ្ឌលកែប្រែរួចមក

​តារាចម្រៀងរូបនេះ បានធ្វើឲ្យមហាជន អ្នកគាំទ្រ ចាប់អារម្មណ៍ និងគិតថា គេប្រហែលជាកែខ្លួនបានសម្រេចហើយ បន្ទាប់ពីបានឃើញ​ យករូបភាពយុវជនម្នាក់ នៅខេត្តកំពង់ឆ្នាំង ស៊ូបីម្តាយដល់ ៥ម៉ោង ក្នុងការប្រកួត​កម្មវិធីមួយ ដើម្បីដណ្តើមយករង្វាន់ម៉ូតូ ហើយទីបំផុត ទោះបីយុវជននោះ មិនបានឈ្នះរង្វាន់ ពីកម្មវិធី ក៏ដោយ តែបានឈ្នះចិត្តមហាជន រហូតត្រូវ បានព្រះគ្រូធម្មាចារ្យ មួយអង្គ ទិញម៉ូតូហុងដា ឌ្រីម ថ្មីសន្លាង ១គ្រឿង ជូនយុវជនរូបនោះថែមទៀតផង សកម្មភាពនេះ ​ធ្វើឲ្យតារាចម្រៀង ប៊ុត សីហា បញ្ចេញវាចាថា ​គេធ្វើដើម្បីម៉ែ ចុះខ្ញុំ ខ្ញុំមើលហើយខ្មាស់ខ្លួនឯងណាស់​

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៤ ព្រះគ្រូធម្មចារ្យ ​ផុន ភក្តី បានបង្ហោះរូបភាពយុវជនម្នាក់ បីម្តាយបង្កើត ប្រកួតក្នុងកម្មវិធីមួយ នៅខេត្តកំពង់ឆ្នាំង ដើម្បីដណ្តើម យករង្វាន់ម៉ូតូ ១គ្រឿង តែតាមព័ត៌មាន បានអោយដឹងថា បុរសនោះមិនទទួលបានជោគជ័យទេ បើទោះបីគេស៊ូបីម្តាយ ដល់ទៅ៥ម៉ោងក៏ដោយ ព្រោះមានបេក្ខជន ដែលបីដៃគូ ជាស្ត្រី បានយូរ ជាងគេ ៣រូប ដែលបានឈ្នះរង្វាន់ម៉ូតូ។

ប៉ុន្តែទោះបីជា មិនបានឈ្នះរង្វាន់ពីកម្មវិធីនោះ ក៏ដោយ តែយុវជនម្នាក់នោះ បានឈ្នះទឹកចិត្តមហាជន រហូតត្រូវបានព្រះគ្រូធម្មាចារ្យ ​ផុន ភក្តី ទិញម៉ូតូហុងដា ឌ្រីម ថ្មីស្រឡាង​១គ្រឿង ជូនយុវជនរូបនោះ ជារង្វាន់លើកទឹកចិត្តផងដែរ។

ព្រះគ្រូធម្មចារ្យ ​ផុន ភក្តី បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ ថា មានបងប្អូនណាស្គាល់គាត់ ឱ្យគាត់ទាក់ទងមកលោកគ្រូផង កម្មវិធីបីភរិយា យកម៉ូតូ នៅខេត្តកំពង់ឆ្នាំង លោកគ្រូ មិនដឹងថា អ្នកបង្កើតកម្មវិធីនេះ ជាអ្នកណាទេ​

ហើយក៏មិនដឹងថា ប្អូនប្រុសក្នុងរូបនេះ ដែលយកម្តាយទៅបី ឈ្នះ ឬចាញ់ដែរ តែរៀបចេញទៅសាលា ឃើញក៏ចង់សួរ បងប្អូនថា បើគាត់ចាញ់ ក្នុងការប្រកួតនេះ បងប្អូនណា ដែលនៅជិតផ្ទះគាត់ ឱ្យគាត់ទាក់ទងមកលោកគ្រូ លោកគ្រូជួយ ១០០០ដុល្លារ យកទៅទិញម៉ូតូ ដើម្បីរត់ឌុប ឬប្រកបរបរ អ្វី សម្រាប់ជីវិត និងមើលថែម្តាយគាត់។

ក្រោយមក ព្រះគ្រូធម្មាចារ្យ ​ផុន ភក្តី បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា ​បានជួបប្អូនប្រុស ដែលបីម្តាយ នៅកំពង់ឆ្នាំង និងទិញម៉ូតូជូនគាត់រួចរាល់អស់ហើយ នៅតែហាងម៉ូតូ ផ្ញើជូនដល់ដៃគាត់ប៉ុណ្ណោះ។ សូមប្រគេន និងជូនបុណ្យកុសល ព្រះករុណា ញាតិញោម បានស្មើស្មើគ្នា លោកគ្រូ និងសូមប្រជាជនខ្មែរ រួចចាកទុក្ខគ្រប់យ៉ាង និងអរគុណម្ចាស់ហាងម៉ូតូ ដែលបានបញ្ចុះតម្លៃ យកត្រឹមតែ​១០៣០ដុល្លារ​ និ​សូមញោមម្ចាស់ហាង រកទទួលទានមានបាន។

​បន្ទាប់ពីបានឃើញរូបភាពយុវជនបីម្តាយ បានរង្វាន់ម៉ូតូ ខាងលើ តារាចម្រៀង ប៊ុត សីហា ដែលបានជ្រុល ដើរផ្លូវខុស ក្នុងអំពើ អបាយមុខ ​ពីរបីលើកមកហើយនោះ បាន បញ្ចេញវាចាថា យុវជនម្នាក់នោះ គេធ្វើដើម្បីម៉ែ ធ្វើឲ្យរូបគេមើលឃើញហើយ ខ្មាស់ខ្លួនឯងណាស់។

​​សំណេររបស់ ប៊ុត សីហា ខាងលើនេះបានធ្វើឲ្យមហាជន អ្នកធ្លាប់គាំទ្រម្ចាស់ពាន ដឹវ៉ូយខេមបូឌៀ រដូវកាលទី១ រូបនេះ ចូលទៅបញ្ចេញយោបល់ ទៅតាមការយល់ឃើញរៀងរៀងខ្លួន ដែលភាគច្រើន គឺណែនាំឲ្យតារាចម្រៀងរូបនេះ កែខ្លួនឲ្យបាន នឹងឈប់ដើរផ្លូវខុស ទៅពាក់ព័ន្ធបទល្មើសផ្សេងទៀត។

Leave a Reply

Your email address will not be published. Required fields are marked *

You missed