នុះរឿងធំហើយ មេស៊ីម៉ាក់កម្ពុជា ស្នើរអោយកម្លាំងសមត្ថកិច្ច ចាត់វិធានការច្បាប់លើក្រុមចែអំបិលម្ទេស ដែលហូបសាច់សុនខ ដែលធ្វើអោយប៉ះពាល់សិលធម៌សង្គមហើយ
មិនមែនជាលើកទី១ទេ ហើយក៏មិនមែនជាលើកទី១០ដែរ ប៉ុន្តែគឺរាប់ភ្លេចរបស់ក្រុមផលិតវីដេអូមិនសមភ្នែកទាល់តែសោះ របស់ក្រុម ចែអំបិលម្ទេស ដែលនៅតែបន្តផលិតមាតិការ មិនគម្បីម្តងហើយម្តងទៀត ខណៈមកទល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធ នៅតែមិនមានចំណាត់ការអ្វី ទៅលើក្រុមនេះបាន រហូតមហាជនកើតក្តីខឹងសម្បារ និងចោទអាជ្ញាធរ អសមត្ថភាព។
នាពេលថ្មីថ្មីនេះ តាមរយៈគណនីមួយ បានបង្ហោះវីដេអូពីស្រ្តីពីរនាក់ ដែលកំពុងហូបអាហារ ប៉ុន្តែបែរជាយកសត្វ សុនក ទាំងមូលមកសម្ញែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ទោះបីដឹងថា រូបភាពនេះមិនសមរម្យហើយត្រូវគេជេរក៏ដោយ ប៉ុន្តែពួកគេនៅតែប្រព្រឹត្ត ដើម្បីទទួលបានលុយពីក្រុមហ៊ុនហ្វេសប៊ុក និងយូធូប
ស្រ្តីពីរនាក់នេះ ត្រូវបានមហាជនលើកឡើងថា គឺជាគ្នីគ្នារបស់ ចែអំបិលម្ទេស ព្រោះក្នុងវីដេអូភាគច្រើន នៅលើអាខោននេះ ជាវីដេអូរបស់ ចែអំបិលម្ទេស ហើយគ្មានក្រុមផលិតវីដេអូ ក្នុងស្រុកណា ហ៊ានផលិតវីដេអូបែបអសីលធម៌ ក្រៅពីក្រុមនេះឡើយ។
តាមរយៈ ការយកសត្វសុនក មកសម្ញែងនេះ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះកំហឹងជាថ្មី ព្រោះរូបភាពនេះ ពិតជាមិនសមភ្នែកទាល់តែសោះ ហើយទង្វើបែបនេះ វាមិនត្រឹមតែ ប៉ះពាល់តែបុគ្គលនិងក្រុមខ្លួនប៉ុណ្ណោះទេ ប៉ុន្តែការផលិតមាតិកាប្រភេទនេះ វាក៏បានជះឥទ្ធិពលមកលើជនជាតិខ្មែរ និងប្រទេសជាតិទាំងមូលដូចគ្នា។
ចែអំបិលម្ទេស បុគ្គលនេះត្រូវបានមហាជនសម្លឹងឃើញថា ជាញឹកញាប់តែងតែផលិតមាតិកា បែបញរញើត គួរឱ្យខ្លាច និងគួរឱ្យស្អប់ ទោះបីរបស់នោះ នៅរស់គួរឱ្យខ្ពើមរអើមយ៉ាងណា ក៏នៅតែយកមកផលិតហូបជាមួយអំបិលម្ទេសដូចជា ជីងចក់ កូនកណ្តុរ និងរបស់ជាច្រើនទៀត។
ទន្ទឹមនឹងភាពគួរឱ្យខ្លាចរអារការផលិតវីដេអូរបស់ក្រុមនេះ ដែលយកសត្វសុនក មកថតនាថ្មីថ្មីនេះទៀតសោត ក៏ត្រូវបានមហាជននាំគ្នាសម្រុករីផត ឬរាយការណ៍ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកតែម្តង
ការបន្តផលិតមាតិការបស់ក្រុមចែអំបិលម្ទេស ក្នុងរូបភាពមិនសមភ្នែកប្រជាពលរដ្ឋ នៅតែមិនទាន់ឃើញសមត្ថកិច្ច មានចំណាត់ការលើបុគ្គលនេះ បាននៅឡើយ រហូតប្រជាពលរដ្ឋ ស្នើដល់អាជ្ញាធរ ជួយពិនិត្យលើរឿងនេះផង និងបានលើកឡើងជា ចម្ងល់ដែរថា ហេតុអ្វីបានជាបុគ្គលនេះ នៅតែគឃ្លើន យ៉ាងនេះ ឬមួយអាជ្ញាធរអសមត្ថភាព មិនអាចធ្វើអ្វីបានទៅលើក្រុមចែអំបិលម្ទេសបាន
ក្នុងនោះ ស្រាប់តែ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានលើកឡើងចំចំថា ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែ និងបរិភោគក្លែមស្រា ដោយគ្មានការអៀនខ្មាស់ អ្វីបន្តិចសោះឡេីយ ។
លោកអគ្គនាយកស៊ីម៉ាក់ បង្ហាញពីអារម្មណ៍សង្វេគ និងសោកស្តាយបំផុត ចំពោះទង្វេីរបស់ស្ត្រីខ្មែរ ប៉ុន្មាននាក់នេះ ដែលធ្វេីឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់តម្លៃស្ត្រីខែ្មរ ដ៍ល្អប្រពៃថ្លៃថ្លារបស់ជាតិយើង ជាពិសេសប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជា ទង្វេីដែលគួរតែមានច្បាប់ហាមឃាត់។
អង្គភាពសុីម៉ាក់តែងតែយកចិត្តទុកដាក់ អាណិតស្រលាញ់សត្វសុនខ ដែលជាសហការីដ៍ស្មោះត្រង់ និងកម្លាំងជំនាញ ជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋ ដែលរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់សង្គ្រាម។
នៅចំពោះមុខ អគ្គនាយកស៊ីម៉ាក់រូបនេះ បានធ្វើការសំណូមពរដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការ អប់រំ ចំពោះមុខសញ្ញាល្មេីសនេះ។
វិធានការបន្ទាប់ ព្រះរាជាណាចក្រកម្ពុជា របស់យេីង ក្នុងកាលៈទេសៈនេះ អាចជាពេលវេលាយ៉ាងចាំបាច់ ក្នុងការរៀបចំ ច្បាប់ជាតិមួយ ហាមឃាត់ការបរិភោគ សាច់សុនខ ដូចបណ្តាប្រទេសរីកចំរេីនជឿនលឿនមួយចំនួនលេីពិភពលោកដែរ។
លើសពីនេះ អគ្គនាយកស៊ីម៉ាក់ខាងលើបាន លេីកឡេីងថា សូម្បីតែក្រុងហាណូយ ប្រទេសវៀតណាម ក៏គិតគូររៀបចំច្បាប់ ហាមបរិភោគសាច់សុនខ ដែលជាប្រយោជន៍ដេីម្បីចូលរួមទាក់ទាញទេសចរបរទេសផងដែរ៕