បុរសម្នាក់ អូសក្រឡានារីខារ៉ាអូខេ យកទៅដេកនៅផ្ទះសំណាក់ បានខ្លួនប្រាណឡើងឆ្អែតឆ្អន់ហើយ ឆ្លៀតលួចលុយ និងគ្រឿងអលង្ការខាងស្រីថែមទៀត
ជនសង្ស័យម្នាក់ បាននិយាយត្រូវរូវគ្នា ជាមួយនារីជាបុគ្គលិកហាងខារ៉ាអូខេ ដោយណាត់គ្នាចូលផ្ទះសំណាក់ដើម្បីឡើងឋានសួរ រហូតបានសម្រេច រួចខាងប្រុសក៏លុយ និងគ្រឿងអលង្ការបស់ខាងស្រីអស់មួយចំនួន លុះរំលងបាន៦ថ្ងៃក្រោយ ខាងស្រីប្ដឹងសមត្ថកិច្ចអោយធ្វើការឃាត់ខ្លួនបុរសនោះតែម្តង ។
ករណីឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៤០នាទី នៅចំណុចផ្ទះសំណាក់យីហោ ភ្នំមាស ភូមិចតុទឹស ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
បើតាមមន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅផ្ទះជួល ក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុ ស្រុកពញាឮ ខេត្តកណ្តាល ចំណែកឯជនសង្ស័យឈ្មោះ បូ សុធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ចំពោះសម្ភារៈដែលបានបាត់បង់ រួមមានប្រាក់រៀលចំនួន ៥ម៉ឺនរៀល ខ្សែករផ្លាទីន១ខ្សែ តម្លៃ២៥០ដុល្លារ ខ្សែដៃថ្លាទីន ម៉ូតកណ្ដឹង១ខ្សែតម្លៃ២៧០ដុល្លារ ចិញ្ចៀនផ្លាទីន១វង តម្លៃ២០ដុល្លារ ។
បើតាមប្រភពដដែលបានបន្តថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៨ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះបានដើរចេញពីកន្លែងធ្វើការនៅភោជនីយដ្ឋាន មួយកន្លែងយីហោ ប៉ាវចិន ហើយបានជួបជាមួយបុរសឈ្មោះ ស៊ឹម វង ភេទ ប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី មានទីលំនៅ ភូមិអំពិលដាំទីក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ក្នុងពេលនោះ ឈ្មោះ ស៊ឹម រង បានប្រាប់នារីរងគ្រោះថា មានគេរកនារីអង្គុយផឹកកំដរ ចង់ទៅទេ
ពេលនោះជនរងគ្រោះក៏សួរវិញថា ផឹកនៅឯណាដែរបង ឈ្មោះ ស៊ឹម វង ប្រាប់ទៅវិញថា ផឹកនៅហាងពន្លឺព្រះចន្ទ ខណៈពេលនោះ ជនរងគ្រោះបានយល់ព្រមទៅ រួចក៏ឡើងជិះកង់បី ទៅជាមួយ ឈ្មោះ ស៊ឹម វង ។ ពេលទៅដល់ហាងពន្លឺព្រះចន្ទ ជនរងគ្រោះ បានចូលទៅអង្គុយកំដរ ជាមួយជនសង្ស័យ ដោយក្នុងតុផឹកស៊ីនោះដែរ មានមិត្តភក្តិរបស់ជនសង្ស័យចំនួន៧នាក់ ប្រុស៤ ស្រី៣នាក់ ហើយជនរងគ្រោះ បានផឹកស៊ីរហូតដល់វេលាម៉ោង១៥និង១០នាទី។
ដោយផឹកយូរពេក ជនរងគ្រោះបានសុំជនសង្ស័យ ត្រឡប់ទៅផ្ទះវិញ តែជនសង្ស័យ មិនព្រមអោយទៅទេ ហើយជនរងគ្រោះបាន ងើបបម្រុងដើរចេញមកក្រៅហាង រកកង់បីជិះ ស្រាប់តែភ្លាមនោះ ជនសង្ស័យ ក៏បាននិយាយថា បើអូនឯងមិនព្រមនៅផឹកទេ ចឹងមានតែទៅគេងជាមួយបងម៉ងទៅ ហើយលុយចាំបងអោយសរុបតែម្តងទៅ។ ហេតុតែចង់បានលុយ លឺដូច្នេះជនរងគ្រោះបានយល់ព្រមភ្លាម រួចហើយបានគេទូរសព្ទ័ហៅឈ្មោះ ស៊ឹម វង អោយបើកកង់បី មកដឹកខ្លួនទៅផ្ទះសំណាក យីហោ ភ្នំមាស ដែលមានទីតាំងស្ថិតនៅ ភូមិចតុទិស ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
ពេលទៅដល់ ជនរងគ្រោះបានឈរចាំ ជនសង្ស័យនៅមុខផ្ទះសំណាក់ខាងលើ មួយសន្ទុះ ជនសង្ស័យបានជិះកង់បីមកដល់តាមក្រោយ ក្នុងពេលនោះជនរងគ្រោះ និងជនសង្ស័យបាន ដើរចូលទៅក្នុងបន្ទប់ផ្ទះសំណាក់ ដេកជាមួយគ្នាតែម្តង។
លុះរហូតដល់វេលាម៉ោង១៦ និង៤០នាទី ជនសង្ស័យនិងជនរងគ្រោះបានងើបពីដេក រួចហើយជនរងគ្រោះ ដើរចូលទៅក្នុងបន្ទប់ទឹក ដើម្បីងូតទឹក ឆ្លៀតឱកាសល្អ ជនសង្ស័យបាន ធ្វើសកម្មភាពលួច បើកកាបូបរបស់ជនរងគ្រោះ ដែលទុកនៅលើតុ ហើយបានយកលុយចំនួន ៥០ម៉ឺនរៀល ខ្សែករផ្លាទីន ១ខ្សែ តម្លៃ២៥០ដុល្លារ ខ្សែដៃថ្លាទីន ម៉ូតកណ្ដឹង១ខ្សែតម្លៃ២៧០ដុល្លារ ចិញ្ចៀនផ្លាទីន១វង តម្លៃ២០ដុល្លារ បន្ទាប់មកជនរងគ្រោះបានដើរចេញពីបន្ទប់ទឹកវិញឃើញកាបូបបើកចំហរ និងបាត់សម្ភារៈរបស់ខ្លួនខាងលើ ក៏បានតេទូរស័ព្ទហៅ ឈ្មោះ ស៊ឹម វង អោយមកដឹកខ្លួន តាមរកជនសង្ស័យ តែរកពុំឃើញ នឹងពុំបានប្ដឹង សមត្ថកិច្ចឡើយ។
លុះមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៤០នាទី ឈ្មោះ ស៊ឹម វង ក៏បានទូរស័ព្ទមកប្រាប់ជនរងគ្រោះថា បានឃើញជនសង្ស័យនៅមុខអេបីអេ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ ភ្លាមនោះជនរងគ្រោះក៏ទៅប្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាំងចាស់ ហើយសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើ យកមក ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាំងចាស់ ហើយប្រគល់ជនសង្ស័យអោយមកកម្លាំងនគរបាលប៉ុស្ដីវិហារហ្លួង ដើម្បីបន្តនិតិវិធីច្បាប់តែម្តង។