ធ្លាប់តែវិភាគរឿងនយោបាយ ឥឡូវលោកមុត ចន្ថា ជំនួយការផ្ទាល់ឯកឧត្តមកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចេញមុខវិភាគ១០ចំណុច ដែលបញ្ជាក់យ៉ាងច្បាស់ថាព្រះចន្ទ មុនី គឺពិតជាសង្ឃបោកប្រាស់ពលរដ្ឋខ្មែរ អោយធ្លាក់ក្នុងជំនឿងុបងល់ ខណៈព្រះអង្គព្យាយាមលាក់សាវផ្ដារបស់ខ្លួន
លោកមុត ចន្ថា បានសរសេរវិចារណកថានៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ក្រោមចំណងជើងថា បោក ឬមិនបោក គួរប្រើបញ្ញាពិចារណា ដោយលោកបានលើកឡើងនូវទល្ហីករ ចំនួន១០ចំណុច ដើម្បីអោយមហាជនធ្វើការពិចារណា ទៅលើព្រះអង្គចន្ទមុន្នី ទី១ ព្រះអង្គកើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៩ ឬស្មើនឹង ២៤ឆ្នាំ ទី២ ព្រះអង្គបានប្រាប់សម្ដេចព្រះព្រហ្មរតនៈ ពិន សែម ថាបួសបានតែ ៨ព្រះវស្សាប៉ុណោះ ទី៣ ព្រះអង្គធ្លាប់មានដីការថា បានបួសនៅអាយុ ១៥ឆ្នាំ ទី៤ បានទៅនៅប្រទេសថៃ ៦ឆ្នាំ ចំណែកឯទី៥ ព្រះអង្គចន្ទមុន្នី ធ្លាប់មានសង្ឃដីការថា មកនៅវត្តតាសុតបច្ចុប្បន្ន ៥ឆ្នាំហើយ
ចំណុចមួយចំនួនដែលសង្ស័យ គឺទី១ ហេតុអ្វីព្រះអង្គ មិនព្រមប្រាប់ឈ្មោះពិត ដែលមានឈ្មោះពិត គឺ សុន ចាន់វីរៈ ទី២ ហេតុអ្វីមិនព្រមប្រាប់ពីអាយុពិត ដែលបុព្វជិតមិនគួរលាក់។ មន្ទីរធម្មការធ្លាប់បានសរសេរក្នុងរបាយការណ៍គឺដាក់ព្រះអង្គមានអាយុ តែ២៨ឆ្នាំទេ។ ទី៣ មិនព្រមប្រាប់ពីទីកន្លែងកំណើតពិត ដែលតាមពិតកើតនិងរស់នៅ ភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងសោះ។
ចំណុចទី៤ សង្ឃអង្គនេះមិនព្រមប្រាប់ពីបងប្អូន តាមពិតមានបងប្រុស ៣នាក់ទៀត គឺមានឈ្មោះ សុន ចាន់ភារិទ្ធ កើតនៅថ្ងៃថ្ងៃ១៦ខែតុលា ឆ្នាំ១៩៨៩ ២-ឈ្មោះ សុន ចាន់បូរី កើតនៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ១៩៩២ និងទី៣ឈ្មោះ សុនចាន់បូរ៉ា មានថ្ងៃខែឆ្នាំកំណើតទី២៣ខែមេសា ឆ្នាំ១៩៩៤ មកដល់ចំណុចទី៥ជំនួយការឯកឧត្តមកឹម សុខារូបនេះ បានលើកឡើងថា ពេលព្រះសង្ឃធុដុងអង្គនេះ ប្រាប់សម្តេចពិន សែម ថាបួសបាន ៨វស្សា តែធ្លាប់បានអះអាងថាបានគង់នៅថៃ ៦ឆ្នាំ និងគង់នៅនៅវត្តតាសុត ៥ឆ្នាំទៀត ដែលសរុបទៅ គឺមានចំនួនរហូតដល់ ១១ឆ្នាំ។
ទី៦ ព្រះអង្គចាន់ មុនី ទើបអាយុ ២៤ឆ្នាំ ប៉ុន្តែថាបានបួសនៅអាយុ ១៥ឆ្នាំ ដោយយកមកបូកនឹង ៦ឆ្នាំនៅថៃ និង ៥ឆ្នាំទៀតនៅវត្តតាសុតនេះ គឺស្មើនឹង ២៦ឆ្នាំ ដែលវាលើសពីអាយុពិត ២ឆ្នាំ។ ហើយចំនុចទី៧ ព្រះអង្គអះអាងថាបានធ្វើធុដុង្គ និងបានរៀននៅក្នុងព្រៃច្រើនឆ្នាំ ប៉ុន្តែបើសិនជាយកចំនួនឆ្នាំ ដែលគង់នៅថៃ និងគង់នៅវត្តតាសុត មកសរុបគឺមានរយៈពេល ១១ឆ្នាំ ដែលមិនបានធ្វើធុតង្គក្នុងព្រៃឡើយហើយបើយកការអះអាងប្រាប់សម្ដេច ពិន សែម ថាបួសបាន ៨វស្សា គឺរឹតតែមិនបានធ្វើធុដុង្គអ្វីទាំងអស់។
ចំណុចទី៨ ចំណែកទីដែលព្រះមហាក្សត្រប្រទាន គឺ ព្រះធម្មវនវាសី ដែលមានន័យថាព្រះធម៌រស់នៅក្នុងព្រៃ ហើយព្រះនាមគឺ ចន្ទ មុនី ដែលខុសពីឈ្មោះពិតគឺ សុន ចាន់វីរៈ ទៅវិញ
ទី៩ ព្រះអង្គថាបានរៀនចប់កម្រិតឧត្ដមសិក្សា គឺបរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត អញ្ចឹងមានន័យថាព្រះអង្គបានប្រឡងជាប់បាក់ឌុបនៅអាយុ ១៨ឆ្នាំ រួចបន្តការសិក្សាថ្នាក់ឧត្តមសិក្សាកម្រិតបរិញ្ញាបត្ររយពេល ៤ឆ្នាំ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់រយៈពេលថែម២ឆ្នាំទៀត វាស្មើនឹងអាយុ ២៤ឆ្នាំ។
ប៉ុន្តែលោកថាបានបួសនៅអាយុ ១៥ឆ្នាំ គឺនៅមុនលោកប្រឡងជាប់បាក់ឌុបទៅទៀត។ ចំណែកការបន្តសិក្សាថ្នាក់ឧត្តមសិក្សារបស់លោកទាំងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ មិនដឹងថាលោករៀនក្នុងភាពជាបុព្វជិត ឬគ្រហស្ថទេ។ បើសិនជាលោករៀនក្នុងភាពជាគ្រហស្ថ រឹតតែចប្លែកទៅទៀត។ មកដល់ចំណុច១០ ផ្ទុយទៅវិញ ហើយកាន់តែចម្លែកថែមទៀតនោះ គឺព្រះសង្ឃអង្គនេះ គេធ្លាប់ឃើញទៅប្រទេសឥណ្ឌាទៅវិញទៀតផង។
លោកមុត ចន្ថា បានបន្ថែមទៀតថា ចេញផែនការប្រមូលលុយច្បាស់ហើយ ផែនការទី១ រកលុយឱ្យបានជាង ២០ម៉ឺនដុល្លារ ដើម្បីធ្វើចេតិយ ផែនការទី២ រកលុយឲ្យបាន ៣០ម៉ឺនដុល្លារ ដើម្បីធ្វើខ្លោងទ្វារ មកដល់ផែនការទី៣ និង ផែនការទី៤ គឺរកលុយឱ្យបានរហូតដល់ ៣លានដុល្លារ ដើម្បីធ្វើសាលាឆាន់ និងមណ្ឌលវិបស្សនា។ ជំនួយការអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានបញ្ជាក់ថែមទៀតថា ផែនការទាំងអស់ត្រូវធ្វើឱ្យហើយរួចរាល់នៅឆ្នាំ២០២៥ ដូច្នេះអ្នកជឿត្រូវត្រៀមលុយចូល បុណ្យឱ្យបានច្រើនច្រើន ឆាប់ទទួលបានលាភ និងបុណ្យឡើងទៅកាន់ឋានសួគ៌